វីដេអូមួយដែលត្រូវបានដកស្រង់ចេញពីខ្សែភាពយន្តឥណ្ឌាមួយមានចំណងជើងថា Kaashmora បានធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើល និងសរសើរថា រឿងឥណ្ឌាភរសាហាវជាងរឿងហូលីវ៉ូតទៅទៀត ។

Image result for Kaashmora

នៅក្នុងវីដេអូដែលមានរយៈពេល ១នាទីនោះបានបង្ហាញពីឈុតឆាក តួស្រីប្រយុទ្ធជាមួយនឹងតួប្រុស ខណៈពេលប្រយុទ្ធនោះតួប្រុសបានគប់លំពែងមួយមកសំដៅតួស្រី ប៉ុន្តែមានមនុស្សស្រី ៣ នាក់ដែលជាអ្នកបម្រើបានរត់មកតម្រង់ជួរគ្នារងលំពែងនោះ ធ្វើឲ្យម្នាក់ៗត្រូវលំពែងដោយចូលពោះ ខណៈដែលចុងលំពែងស្ទើរតែទៅប៉ះនឹងតួស្រីទៀតផង ។

បន្ទាប់មកតួប្រុសនោះក៏បានរត់មក ឯតួស្រីក៏ប្រើកាំបិតរបស់ខ្លួនគប់ទៅ ធ្វើឲ្យតួប្រុសត្រូវដាច់ក្បាល ប៉ុន្តែវាមិនអាចបញ្ឈប់គេនោះទេ ដោយគេបានរត់ទាំងដាច់ក្បាលមកធាក់លំពែងនោះរហូតដល់ទម្លុះពោះរបស់តួស្រី ។

ទស្សនាវីដេអូទាំងអស់គ្នា ដើម្បីមើលថារឿងឥណ្ឌាផរសាហាវបែបណា ៖

Голливуд просто плачет )))

Posted by Ahmet Izmailov on Sunday, August 19, 2018

គួរបញ្ជាក់ឲ្យដឹងផងដែរថារឿង Kaashmora ឬ Deadly Spirit គឺជាខ្សែភាពយន្តឥណ្ឌាបែបអភិនិហា និងប្រយុទ្ធកាប់ចាក់ របស់ Bollywood ដែលបានចាក់បញ្ចាំងកាលពីឆ្នាំ ២០១៦ ដែលត្រូវបានសម្ដែងដោយតារាសម្ដែងតារាសម្ដែងប្រុសលោក Karthi  និងតារាសម្ដែងស្រី Nayanthara ។

Image result for kashmora

Image result for Kaashmora

លោក Karthi
Image result for Nayantara
តារាសម្ដែងស្រី Nayanthara

ប្រភពវីដេអូ ៖ Ahmet Izmailov 

Loading...