ឃើញថាកម្រិតថតរូបភាពរបស់ស្មាតហ្វូននៅពេលសព្វថ្ងៃមិនលើសខ្វះគ្នាច្រើននោះទេ ជាពិសេសនៅកន្លែងមានពន្លឺគ្រប់គ្រាន់ ប៉ុន្តែចាញ់ឈ្នះគ្នាខ្លាំងគឺសមត្ថភាពថតរូបភាពនៅកន្លែងងងឹតខ្វះពន្លឺតែម្តង។

ចង់ដឹងថារវាង Samsung Galaxy , Note9 , Pixel 2 XL , iPhone X និង OnePlus 6 មួយណាអាចផ្តិតយករូបនៅពេលយប់បានប្រសើរជាងទស្សនាវីដេអូពេញទាំងអស់គ្នា។

តាមលទ្ធផលដែលបានឃើញ Galaxy Note9ហាក់ដូចជាលេចធ្លោជាងគេ ចំណែកOnePlus 6និងPixel 2XLអាចនឹងគ្រងដំណែងលេខ២ស្ទួន ខណៈiPhone Xថ្លៃជាងOnePlus 6សឹងគុណនឹង២នោះបែរជាផលិតរូបមិនស្អាតសោះតែម្តងនៅពេលយប់។ អ្វីដែលគួរអោយស្តាយនោះគឺមិនឃើញមានវត្តមានHuawei P20 Pro ក្នុងវីដេអូនេះនៅឡើយ ដូច្នេះទើបមិនប្រាកដថា Note 9 ឬ P20 Pro ជាកំពូលស្មាតហ្វូនពេលរាត្រីពិតប្រាកដ ប៉ុន្តែបើយោងតាមប្រភពភាគច្រើនបានឲ្យដឹងថា អធិរាជកាមេរ៉ាថតនៅពេលយប់គឺជា P20 Pro ។

ហើយនេះគឺជាវីដេអូដែលបង្ហាញពីការសាកល្បងកាមេរ៉ាស្មាតហ្វូន Huawei P20 Pro ដោយធៀបជាមួយនឹង S9+ និង Oneplus 6 ៖

 

Loading...