សំលៀកបំពាក់តែងមានការវិវត្តន៍ប្រែប្រួលទៅតាមសម័យកាល និងការពេញនិយមរបស់មនុស្ស។ ដូចគ្នាដែរ សូម្បីតែចិញ្ចៀនភ្ជាប់ពាក្យក៏មានការប្រែប្រួលពីមួយជំនាន់ទៅមួយជំនាន់ដែរ ជាក់ស្តែងប៉ុន្មានទសវត្សកន្លងមក ការរចនាម៉ូតចិញ្ចៀនភ្ជាប់ពាក្យមានការប្រែប្រួលឥតឈប់ឈរ។ ចង់ដឹងថា តាំងពីទសវត្សឆ្នាំ១៩២០ មកដល់ពេលបច្ចុប្បន្ន ចិញ្ចៀនភ្ជាប់ពាក្យមានភាពខុសប្លែកពីគ្នាយ៉ាងណានោះ សូមមើលខាងក្រោមទាំងអស់គ្នា។
នៅទសវត្សឆ្នាំ១៩២០ ចិញ្ចៀនភ្ជាប់ពាក្យដែលជាចិញ្ចៀនពេជ្ររាងជ្រុងៗ (រាងធរណីមាត្រ) គឺមានការពេញនិយម
នៅទសវត្សឆ្នាំ១៩៣០ គេបែរមកនិយមចិញ្ចៀនពេជ្ររាងកោង និងមានក្បូរក្បាច់វិញ
នៅទសវត្សឆ្នាំ១៩៤០ ចិញ្ចៀនពេជ្ររាងមូល (Round Stones Rose) គឺមានការពេញនិយមខ្លាំង
នៅទសវត្សឆ្នាំ១៩៥០ គូស្នេហ៍ជាច្រើនបែរមកចាប់អារម្មណ៍ធ្វើចិញ្ចៀនភ្ជាប់ពាក្យរាងជាផ្លែព័រ(Pear) វិញ
ចិញ្ចៀនភ្ជាប់ពាក្យទម្រង់បែបនេះ (Asscher-cut) មានការពេញនិយមនៅទសវត្សឆ្នាំ១៩៦០
ចិញ្ចៀនភ្ជាប់ពាក្យជាទម្រង់ត្បូងមរកត (Emerald-cut) គឺមានការពេញនិយមនៅទសវត្សឆ្នាំ១៩៧០
នៅទសវត្សឆ្នាំ១៩៨០ ចិញ្ចៀនត្បូងពេជ្រដែលមានពណ៌ឆើតៗមានការពេញនិយមយកមកធ្វើជាចិញ្ចៀនភ្ជាប់ពាក្យ
ដោយឡែកនៅទសវត្សឆ្នាំ១៩៩០ ចិញ្ចៀនភ្ជាប់ពាក្យវិលមករកទម្រង់បែបនេះវិញ
នៅដើមទសវត្សឆ្នាំ២០០០ វិញ គូស្នេហ៍និយមចិញ្ចៀនភ្ជាប់ពាក្យដែលមានគ្រាប់ធំៗ ឬរាងដែលគេហៅថា Princess-cut
ចិញ្ចៀនពេជ្ររាង Cushion-cut ទទួលបានការពេញនិយមយកមកធ្វើជាចិញ្ចៀនភ្ជាប់ពាក្យនៅទសវត្សឆ្នាំ២០១០
សម្រាប់បច្ចុប្បន្នវិញ ចិញ្ចៀនភ្ជាប់ពាក្យដែលមានគ្រាប់ពេជ្ររាងពងក្រពើមានការពេញនិយម
ប្រភព៖ Thisisinsider