នៅលើផេកហ្វេសបុកមួយដែលមានឈ្មោះជាភាសាចិនថា “不是不报,时间未到”  បានធ្វើការបង្ហោះនូវឈុតខ្លីមួយដែលដកស្រង់ចេញពីខ្សែភាពយន្តភាគទូរទស្សន៍មួយរបស់ CBS ដែលមានចំណងជើងថា “Under the Dome” ដែលវីដេអូនោះបានទទួលការចាប់អារម្មណ៍ខ្លាំងមែនទែន ដែលអាចទាក់ទាញអ្នកទស្សនាឲ្យចុចមើលរហូតដល់ទៅជាង ៣៣ លានដង ។

Image result for under the dome

 

នៅក្នុងឈុតខ្លីនោះវាបានបង្ហាញពីឈុតមួយដែលទីក្រុង Chester’s Mill ត្រូវបានរបស់ចម្លែកម្យ៉ាងដែលមានទម្រង់ជា ដោម (មានសណ្ឋានក្រឡូមដូចត្រឡោកដូងមួយចំហៀងផ្កាប់មុខចុះ) តែគ្មានរូបរាង បានធ្លាក់ចុះមកគ្រប់ពីលើទីក្រុងទាំងមូល ដោយបានកំទេចអគារ និងសម្លាប់សត្វជាច្រើនដែលស្ថិតនៅចំមុខកាត់របស់វា ជាងនេះទៅទៀតវាបានក្លាយជារបាំងដ៏រឹងម៉ាំដែលមិនអាចមើលឃើញ ហើយនៅពេលដែលសត្វ រថយន្ត ឬ យន្តហោះបើកបុកនឹងរបាំងនោះ វាប្រៀបដូចជាទៅទង្គិចនឹងរបស់រឹង ដោយបង្ករជាគ្រោះថ្នាក់ផ្សេង ហើយវាបានកាត់ផ្ដាច់ទីក្រុងនោះចេញពីពិភពខាងក្រៅ ដោយគ្មាននរណាម្នាក់អាចចេញមកក្រៅ ហើយអ្នកក្រៅក៏មិនអាចចូលទៅក្នុងបាន ។

Image result for under the dome

Image result for under the dome season 1

Image result for under the dome season 1

ទស្សនាវីដេអូទាំងអស់គ្នា ៖

天上好像掉下来一个透明的罩子,除了光,其他什么都过不去。😨

Posted by 不是不报,时间未到 on Friday, November 24, 2017

គួរបញ្ជាក់ឲ្យដឹងផងដែរថា Under the Dome គឺជាខ្សែភាពយន្តភាគទូរទស្សន៍ច្នៃប្រឌិតបែបវិទ្យាសាស្ត្រ និងអាថ៌កំបាំង របស់ CBS ដែលចេញផ្សាយដំបូងនៅថ្ងៃទី ថ្ងៃទី 24 ខែមិថុនាឆ្នាំ 2013 និងបញ្ចប់នៅថ្ងៃទី 10 ខែកញ្ញាឆ្នាំ 2015 ដែលមានចំនួន ៣៩ ភាគ ចែកចេញជា ៣ រដូវកាល (Season) ។ ខ្សែភាពយន្តមួយនេះត្រូវបានផលិតទៅតាមលំនាំនៃរឿងប្រលោមលោកដ៏ល្បីរបស់អ្នកនិពន្ធ Stephen King ដែលមានចំណងជើងថា Under the Dome ៕

Image result for under the dome

 

Image result for under the dome

Loading...
SHARE