វីដេអូនេះគឺជារឿងខ្លីមួយដែលនិយាយអំពីបុរស ៤ នាក់បានចេញទៅក្រៅប្រទេសដើម្បីធ្វើជំនួញ (Business Trip) ។ ក្រោយបំពេញការងារចប់ដោយជោគ នៅយប់មុនចេញដំណើរត្រលប់ទៅផ្ទះវិញ​ ពួកគេបានធ្វើពិធីជប់លាងជាមួយគ្នា ដោយក្នុងពេលនោះបុរស ៣ នាក់ក្នុងចំណោមពួកគេបានសហការណ៍គ្នាបង្កើតគម្រោងធ្វើបាប (លេងសើច) ដាក់បុរសម្នាក់ ។

Image may contain: one or more people

ពួកគេទាំង ៣ បាននាំគ្នាដាក់ស្រោមអនាម័យមួយកញ្ចប់នៅក្នុងវ៉ាលីរបស់បុរសនោះ ដើម្បីឲ្យនៅពេលគាត់ទៅផ្ទះ ហើយប្រពន្ធគាត់ឃើញស្រោមអនាម័យនោះយល់ច្រឡំថាគាត់បានលួចដេកជាមួយនឹងស្រីក្រៅពេលចេញមកធ្វើជំនួយក្រៅប្រទេស ។

No automatic alt text available.

No automatic alt text available.

មិនខុសពីគម្រោងរបស់បុរសទាំង ៣ ពេលត្រលប់ដល់ផ្ទះ ប្រពន្ធរបស់បុរសនោះបានទទួលប្ដីយ៉ារាក់ទាក់ ហើយបានបើកវ៉ាលីរបស់ប្ដីដើម្បីជួយរៀបអីវ៉ាន ដែលពេលកំពុងរៀបនោះនាងក៏ឃើញស្រោមអនាម័យមួយកញ្ចប់នោះ ហើយបានលើកស្រោមអនាម័យនោះឡើង និងសួរប្ដីដោយអារម្មណ៍ខឹងសម្បារ ។

No automatic alt text available.

Image may contain: text

ដោយគិតថាប្រហែលដៃគូរបស់គាត់ទាំង ៣ នាក់នោះបាននាំគ្នាធ្វើបាបគាត់ គាត់ក៏ឆ្លើយប្រាប់ប្រពន្ធថា “អាហ្នឹងគឺគេចែកឲ្យគ្រប់គ្នាម្នាក់មួយ ប៉ុន្តែបងអត់បានប្រើវាទើបទុកក្នុងវ៉ាលីទៅ” ។ ឮដូចនេះនារីជាប្រពន្ធក៏បាត់ខឹង ហើយបានទូរសព្ទទៅប្រពន្ធរបស់បុរស ៣ នាក់ទៀតសួរនាំអំពីរឿងស្រោមអនាម័យនោះដើម្បីបញ្ជាក់ ។

Image may contain: text

ចំណែកឯប្រពន្ធរបស់បុរសទាំង ៣ នោះក្រោយពេលឮដូចនេះក៏បានសួរនាំប្ដីរបស់ខ្លួនពីស្រោមអនាម័យនោះ ប៉ុន្តែប្ដីរបស់ពួកនាងបែរជាគ្មានស្រោម ដែលធ្វើឲ្យពួកនាងគិតថាលោកប្ដីរបស់ខ្លួនប្រហែលជាបានប្រើប្រាស់វាជាមួយនឹងស្រីខាងក្រៅ ធ្វើឲ្យម្នាក់ៗត្រូវធ្ងន់ករដោយសារតែស្នាដៃប្រពន្ធមុននឹងគ្រប់យ៉ាងត្រូវបានបកស្រាយ ។

Image may contain: text

Image may contain: text

No automatic alt text available.

ដើម្បីជ្រាបសាច់រឿងឲ្យកាន់តែច្បាស់សូមទស្សនាវីដេអូទាំងអស់គ្នា ៖

ប្រភពវីដេអូ ៖ ViraFox

Loading...
SHARE