គេថាឆ្កែមិនមែនគ្រាន់តែជាសត្វចិញ្ចឹមនោះទេ វាក៏ជាមិត្តភក្ដិដ៏ជិតស្និត និងជាសមាជិកគ្រួសារដ៏ស្មោះត្រង់ផងដែរ វាគឺជាពាក្យដ៏ត្រឹមត្រូវមួយ ហើយវីដេអូមួយដែលខ្ញ៉ំនឹងបង្ហាញប្រិយមិត្តនៅក្នុងអត្ថបទនេះនឹងធ្វើឲ្យអ្នកដឹងកាន់តែច្បាស់ថាពាក្យនេះពិតជាត្រឹមត្រូវប្រាកដមែន ។

វីដេអូមួយនេះត្រូវបានបង្ហោះដោយបុរសម្នាក់ឈ្មោះថា Kevin Coburn  ដែលជាទាហានរបស់សហរដ្ឋអាមេរិក ។ នៅក្នុងវីដេអូនោះបានបង្ហាញពីសកម្មភាពសត្វឆ្កែមួយក្បាលរបស់គាត់ដែលបញ្ចេញនូវអារម្មណ៍រំភើបរីករាយ ពេលដែលបានឃើញគាត់ត្រលប់មកវិញ ក្រោយពីបំពេញបេសកម្មអស់រយៈពេលជាង ៩ ខែ ។

ម្ចាស់របស់របស់វាបានប្រើប្រាស់ក្រណាត់បាំងច្រងមាត់ទ្វា

នៅពេលទំលាក់ក្រណាត់ចុះ ស្រាប់តែវាបានឃើញម្ចាស់របស់វាដែលខានឃើញ ៩ ខែត្រលប់មកវិញ

វាសប្បាយចិត្ត និងរំភើបជាខ្លាំង ដោយបានរត់ទៅរក និងបញ្ចេញសំឡេងដែលបង្ហាញថាវានឹកម្ចាស់វាខ្លាំងណាស់

វាស្រែកផង ហក់ឱបកផង

ទស្សនាវីដេអូទាំងអស់គ្នា ៖

ប្រភព ៖ Facebook/Kevin Coburn

Loading...
SHARE