ដូចគ្នានឹងផ្នែកផ្សេងៗនៃមុខដែរ ច្រមុះរបស់យើងក៏ជាផ្នែកដ៏សំខាន់ដែលជួយឱ្យយើងមានភាពទាក់ទាញនិងស្រស់ស្អាត។ ប្រសិនបើអ្នកមានផ្នែកផ្សេងៗស្អាត ប៉ុន្តែច្រមុះរបស់អ្នកមិនស្អាត ឬមិនស៊ីនឹងមុខមាត់ទេ អ្នកក៏មើលទៅមិនសូវស្អាតផងដែរ។ ជាមួយគ្នានេះដែរ ច្រមុះមិនត្រឹមតែដើរតួនាទីជួយឱ្យមុខមាត់អ្នកមើលទៅស្អាតប៉ុណ្ណោះទេ ប៉ុន្តែទម្រង់ច្រមុះរបស់អ្នកក៏អាចបង្ហាញនូវបុគ្គលិកលក្ខណៈជាច្រើនរបស់អ្នកផងដែរ។ ចង់ដឹងថា មនុស្សមានទម្រង់ច្រមុះនីមួយៗមានបុគ្គលិកលក្ខណៈបែបណានោះ​ សូមអានខាងក្រោម ហើយសាកគិតមើលថា ត្រឹមត្រូវនឹងបុគ្គលិកលក្ខណៈរបស់អ្នកដែរឬទេ?

10. ច្រមុះ Roman

អ្នកដែលមានច្រមុះ Roman ឬច្រមុះ Aquiline មិនថាជាបុរស ឬស្ត្រី គឺមានភាពទាក់ទាញខ្លាំង និងមានគុណសម្បត្តិជាអ្នកដឹកនាំល្អ។ ពួកគេត្រួសត្រាយផ្លូវសម្រាប់ខ្លួនឯង និងធ្វើដំណើរឆ្ពោះទៅមុខ។ ក្រៅពីនេះ គេជាប្រភេទមនុស្សមានជំនាញខាងរៀបចំ និងចេះលើកទឹកចិត្តអ្នកដទៃ ហើយមិនឈ្លើយនោះទេ។

9. ច្រមុះ Celestial

អ្នកមានច្រមុះប្រភេទនេះ គឺជាអ្នកមានគំនិតសុទិដ្ឋិនិយម និងមានបុគ្គលិកលក្ខណៈសំល្អ។ គេជាមនុស្សមានភាពកក់ក្តៅ ស្រលាញ់គ្រួសារនិងមិត្តភក្តិ ហើយអ្នកគ្រប់គ្នាចូលចិត្តនៅក្បែរគេ ព្រោះធ្វើឱ្យមានអារម្មណ៍កក់ក្តៅ។

8. ច្រមុះ Snub

ទោះបីអ្នកមានច្រមុះបែបនេះ មើលទៅដូចជាមនុស្សវាយឫកក៏ដោយ តែជាទូទៅពួកគេជាមនុស្សគួរឱ្យស្រឡាញ់ និងហាក់នៅក្មេងខ្ចី។

7. ច្រមុះ Hawk

អ្នកមានច្រមុះបែបនេះ មិនខ្លាចនឹងបង្ហាញភាពលេចធ្លោក្នុងចំណោមមនុស្ស ហើយអ្នកផ្សេងមិនងាយមានឥទ្ធិពលលើគេបានទេ។ គេជាមនុស្សមិនពឹងផ្អែកលើអ្នកដទៃដើម្បីដឹកនាំជីវិតរបស់ពួកគេឡើយ។ ពួកគេជឿលើការរស់នៅដោយខ្លួនឯង និងសម្រេចក្តីស្រម៉ៃរបស់ពួកគេ។

6. ច្រមុះ Greek

អ្នកដែលមានច្រមុះបែបនេះ គឺជាមនុស្សឆ្លាតពូកែ ហើយចេះជួយយកអាសារអ្នកដទៃផងដែរ។ ពួកគេថែមទាំងជាអ្នកប្រកាន់វិន័យ និងប្រកាន់ហេតុផងណាស់។

5. ច្រមុះ Redknapp

អ្នកមានច្រមុះបែបនេះ ជាមនុស្សដែលចូលរួមយ៉ាងសកម្មក្នុងអ្វីៗទាំងអស់ ប៉ុន្តែមិនមានបំណងទាក់ទាញការចាប់អារម្មណ៍លើខ្លួនឯងនោះទេ។ គេជាមនុស្សមានភាពរឹងមាំ និងមិនទាមទារការចាប់អារម្មណ៍ពីអ្នកដទៃ។ គេជាមនុស្សសកម្មខ្លាំង និងសម្ភារៈនិយមគួរសម។

4. ច្រមុះ Nubian

អ្នកមានច្រមុះទម្រង់បែបនេះ ជាមនុស្សដែលមានគំនិតច្នៃប្រឌិត និងមានចិត្តបើកទូលាយ។ ពួកគេមានការចង់ដឹងចង់ឮ និងមានសមត្ថភាពចូលទៅដល់ស្ថានភាពនានាតាមវិធីផ្សេងៗ។ ពួកគេក៏ជាមនុស្សមានភាពទាក់ទាញផងដែរ។

3. ច្រមុះ Nixon

ឈ្មោះនេះដាក់តាមឈ្មោះលោក Richard Nixon អតីតប្រធានាធិបតីអាមេរិក។ នេះជាទម្រង់ច្រមុះកម្រមួយដែលមានតែ ១នាក់ក្នុងចំណោម ១០០នាក់ ប៉ុណ្ណោះ។ មនុស្សមានច្រមុះបែបនេះ ជាមនុស្សដែលមានការវិនិច្ឆ័យល្អអំពីមហិច្ឆតា និងអាជីវកម្មរបស់ពួកគេ។ ពួកគេមានគុណសម្បត្តិនៃភាពជាអ្នកដឹកនាំដ៏អស្ចារ្យ។

2. ច្រមុះ Duchess

នេះជាទម្រង់ច្រមុះដ៏ស្អាតមួយ ហើយសមទាំងសម្រាប់បុរស និងស្រ្តី។ អ្នកដែលមានច្រមុះប្រភេទនេះធ្វើអ្វីដោយមិនបាច់គ្រោងទុកជាមុនទេ ហើយមានគំនិតច្នៃប្រឌិតខ្ពស់។ ពួកគេបង្កើតបរិយាកាសប្រកបសុភមង្គលនៅគ្រប់ទីកន្លែងដែលពួកគេទៅដល់។

1. ច្រមុះ Fleshy

អ្នកមានច្រមុះប្រភេទនេះគឺជាមនុស្សដែលមានមនោសញ្ចេតនា មានចិត្តសប្បុរស និងចិត្តល្អ។

អ្នកប្រាកដជាមិនធ្លាប់គិតថាច្រមុះ អាចបង្ហាញពីបុគ្គលិកលក្ខណៈរបស់បុគ្គលម្នាក់ៗដូចនេះទេ ប៉ុន្តែឥឡូវនេះអ្នកបានដឹងហើយ ដូចនេះអ្នកអាចសង្កេតមើលមនុស្សជុំវិញខ្លួន ថាតើមានបុគ្គលិកលក្ខណៈដូចនេះដែរឬទេ។

ប្រភព៖ Wonderslist

Loading...
SHARE