គ្រោះថ្នាក់ដែលបណ្ដាលមកពីការបើកទ្វារថយន្តមិនប្រុងប្រយ័ត្នតែងតែកើតមានជារឿយមិនថានៅក្នុងប្រទេសយើង ឬ បរទេសនោះទេ ហើយភាគច្រើននៃអ្នករងគ្រោះគឺជាអ្នកបើកបរម៉ូតូ និងអ្នកជិះកង់ ដោយក្នុងចំណោមគ្រោះថ្នាក់ទាំងនោះមានខ្លះគ្រាន់តែរបួសបន្តិចបន្តួច ខ្លះក៏ធ្ងន់ ឯខ្លះឈានទៅដល់ការបាត់បង់ជីវិតទៀតផង ។

នេះជារូបភាពបង្ហាញពីគ្រោះថ្នាក់មួយចំនួនដែលបណ្ដាលមកពីការបើកទ្វារថយន្តមិនប្រុងប្រយ័ត្ន ៖

Image may contain: car, outdoor and text

Image may contain: car, outdoor and text

Image may contain: one or more people

Image may contain: car

Image may contain: one or more people and outdoor

No automatic alt text available.

ទស្សនាវីដេអូ ៖

请开门下车时注意旁边的车辆,或许你的疏忽就会拿走了一条生命!

Posted by 千喜莫愁 on Wednesday, August 8, 2018

សង្ឃឹមថាអ្នកជិះរថយន្តទាំងឡាយមិនថាអ្នកបើកបរ ឬ អ្នករួមដំណើរនោះទេសូមមេត្តាមានការប្រុងប្រយ័ត្នខ្ពស់ពេលដែលបើកទ្វារថយន្ត គួរតែពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយថាតើមានយានជំនិះដទៃណាកំពុងតែធ្វើដំណើរមកពីក្រោយឬទេ បើសិនជាឃើញមានគួរណាតែទុកឲ្យគេទៅឲ្យផុតចាំបើកទ្វា ។

ឯអ្នកជិះកង់ និងម៉ូតូក៏ត្រូវតែមានការប្រុងប្រយ័ត្នដូចគ្នា ក៉ំព្យាយាមជិះក្បែររថយន្តដែលទើបតែឈប់ ហើយត្រូវតែបន្ថយល្បឿននៅពេលឃើញរថយន្តខាងមុខបានជាន់ហ្វ្រាំង ឬ ឈប់ សូមក៉ំព្យាយាមបង្កើនល្បឿនហើយវ៉ារថយន្តនោះឲ្យសោះ ៕

ការធ្វេសប្រហែសរបស់អ្នកមួយពេលអាចនឹងធ្វើឲ្យមនុស្សជាច្រើនត្រូវយំសោក កើតទុក្ខ ព្រោះតែបាត់បងមនុស្សជាទីស្រលាញ់របស់ពួកគេ ។

 

Loading...