នេះគឺជាវីដេអូខ្លីមួយដែលបង្កប់នូវអត្ថន័យអប់រំទៅដល់មហាជនទូទៅអំពីសុវត្ថិភាពពេលស្ថិតនៅក្នុងរថយន្ត និង ការអប់រំឲ្យចេះជួយអ្នកដទៃ ។

នៅក្នុងសាច់រឿងវាបានចាប់ផ្ដើមដោយ បុរសម្នាក់បានគោះកញ្ចក់រថយន្តមួយដែលមានស្ត្រីម្នាក់កំពុងតែបេះកូននៅក្នុងនោះ ដោយឃើញបុរសនោះគោះកញ្ចក់នាងក៏បានទម្លាក់កញ្ចក់ចុះដើម្បីនិយាយជាមួយ ។ ក្រោយពីទម្លាក់កញ្ចក់បុរសនោះក៏បានសួរថាតើផ្លូវណាទៅកាន់វិហារ Ciyun ដែលការធ្វើដូចនេះគ្រាន់តែជាល្បិចតែប៉ុនណោះ ដែលការពិតបុរសគឺមានបំណងក្នុងការលួចកូនរបស់នាងតែប៉ុនណោះ ។ ពេលនិយាយគ្នានោះគាត់បានលូកដៃបង្ហុយផ្សេងបារីដើម្បីសន្ដំនាងឲ្យសន្លប់ បន្ទាប់មកគាត់ក៏បានលូកដៃតាមកញ្ចក់នោះឆ្កឺះគន្លឹះទ្វា និងបានលួចយកទារកតូច ។

Image may contain: 1 person

Image may contain: 1 person

Image may contain: 1 person, sitting

ប៉ុន្តែនៅពេលនោះក៏មានបុរសម្នាក់ដើរមកក្បែរនោះប្រទះឃើញ ដោយមើលដូចជាមិនស្រួលគាត់ក៏បានមកអើតមើលក្នុងរថយន្តស្រាប់តែឃើញស្រ្តីម្នាក់សន្លប់ ឃើញដូចនេះគាត់ក៏សន្និដ្ឋានថាបុរសដែលគាត់ឃើញមុននោះគឺជាចោរដែលលួចយកកូនរបស់ស្ត្រីក្នុងរថយន្តនោះ ហើយគាត់ក៏ព្យាយាមដេញតាមចាប់បុរសនោះ ។

Image may contain: one or more people, people standing and car

ពេលកំពុងតែដេញតាមចាប់នោះគាត់ក៏ប្រទះនឹងបុរសពាក់អាវខ្មៅម្នាក់ដែលកំពុងតែដើរយូរអីវ៉ាន ហើយគាត់បានប្រាប់បុរសនោះថា មានចោរលួចក្មេងនិងបានប្រាប់ឲ្យបុរសនោះជួយដេញតាមចាប់ទៀតផង ។ ប៉ុន្តែបុរសនោះបែរជាបោះសម្ដីថា “ឆ្កួតទេអី ចង់តាមចាប់ តាមចាប់តែឯងទៅ” ហើយក៏ដើរចេញទៅ ។

Image may contain: 1 person, standing and text

Image may contain: 1 person, standing and outdoor

និយាយពីបុរសអាវខ្មៅនោះ ពេលដើរទៅដល់រថយន្តរបស់ខ្លួនក៏មានភាពភ្ញាក់ផ្អើលពីព្រោះតែរថយន្តរបស់គាត់ស្រាប់តែចំហទ្វា ហើយក៏ឃើញប្រពន្ធរបស់គាត់សន្លប់នៅក្នុងរថយន្ត ។ គាត់ព្យាយាមដាស់ប្រពន្ធរបស់គាត់ថាមានរឿងអ្វីកើតឡើង ហើយបាត់កូនទៅណា ពេលស្ត្រីជាប្រពន្ធដឹងខ្លួននាងក៏បានប្រាប់ថាកូនត្រូវគេលួចយកបាត់ទៅហើយ ឮដូចនេះគាត់ក៏បំរុងចេញទៅរក ប៉ុន្តែស្រាប់តែឃើញបុរសម្នាក់ដែលប្រាប់ឲ្យគាត់ជួួយដេញចាប់ក្មេងនោះ បីកូនរបស់គាត់មក ដែលវាបានធ្វើឲ្យគាត់មានអារម្មណ៍សោកស្ដាយនូវទង្វើរបស់ខ្លួនជាពន់ពេក ។

Image may contain: 1 person, standing and outdoor

Image may contain: 2 people, people sitting

Image may contain: one or more people and people sitting

Image may contain: 1 person, standing and outdoor

Image may contain: 2 people, people standing

ទស្សនាវីដេអូ​ ៖

Posted by Anton Widiono on Wednesday, July 18, 2018

តាមរយៈវីដេអូនេះវាបានបង្កប់នូវអត្ថន័យអប់រំចំនួន ២ គឺ ទី១អប់រំឲ្យយើងប្រុងប្រយ័ត្នពេលនៅក្នុងរថយន្តគួរតែ Lock ទ្វាររថយន្តឲ្យជាប់ បើសិនជាមាននរណាម្នាក់ចង់និយាយជាមួយអ្នកគួរតែចុចទម្លាក់កញ្ចក់ចុះបន្តិចគ្រាន់តែអាចនិយាយគ្នាឮបានហើយដើម្បីសុវត្ថិភាព ឯទី២គឺអប់រំយើងចេះជួយគ្នាទៅវិញទៅមក ៕

Loading...