យើងទាំងអស់គ្នាសុទ្ធតែដឹងថាជិត៧០ភាគរយនៃផ្ទៃផែនដីត្រូវបានគ្របដណ្តប់ដោយទឹកប៉ុន្តែក្នុងនោះមានតែ៣ភាគរយប៉ុណ្ណោះដែលជាទឹកសាប។ជាមួយគ្នានេះដែរបច្ចុប្បន្នពិភពលោកក៏កំពុងប្រឈមនឹងបញ្ហាកង្វះទឹកសាបសម្រាប់ការបរិភោគនិងប្រើប្រាស់។ក្នុងនោះសម្រាប់អនាគតដ៏ខ្លីខាងមុខទីក្រុងធំៗមួយចំនួនតួយ៉ាងទីក្រុងទាំង១១ខាងក្រោមនឹងត្រូវប្រឈមបញ្ហានេះជាងគេ។

  1. ទីក្រុងBengaluru

ទីក្រុងBengaluru ជាមជ្ឈមណ្ឌលបច្ចេកវិទ្យារបស់ប្រទេសឥណ្ឌាប៉ុន្តែប្រឈមការលំបាកក្នុងការផ្តល់ទឹកសាបជូនប្រជាពលរដ្ឋ។ការសិក្សាបានបង្ហាញថាទីក្រុងនេះបានបាត់បង់ទឹកស្អាតជាច្រើននិងមានបញ្ហាកង្វក់ទឹក។តាមការស្ទង់មតិមួយឃើញថាជិត៨៥ភាគរយនៃបឹងក្នុងទីក្រុងគឺមានទឹកដែលមិនអាចប្រើសម្រាប់វិស័យកសិកម្មនិងឧស្សាហកម្ម។

2. ទីក្រុង Sau Paulo

ទីក្រុងSau Paulo ជាទីក្រុងហិរញ្ញវត្ថុនៃប្រទេសប្រេស៊ីលនិងស្ថិតក្នុងចំណោមទីក្រុងដែលមានប្រជាជនរស់នៅច្រើនបំផុតនៅក្នុងពិភពលោក។ទីក្រុងនេះប្រឈមនឹងបញ្ហាកង្វះទឹកស្អាតនៅឆ្នាំ២០១៥ដែលបញ្ហានេះហាក់បានបញ្ចប់នៅឆ្នាំ២០១៦ប៉ុន្តែនៅខែមករាឆ្នាំ២០១៧គេបានរកឃើញថាទឹកបម្រុងគឺមាន១៥%ទាបជាងការរំពឹងទុកនៅពេលនោះ។នេះជាភស្តុតាងបង្ហាញថាប្រជាជនក្នុងទីក្រុងនេះនឹងរងការគំរាមកំហែងពីបញ្ហាកង្វះទឹកទៀត។

3. ទីក្រុងប៉េកាំង

បញ្ហាចម្បងមួយដែលទីក្រុងនេះប្រឈមគឺការបំពុលបរិស្ថាន។ការសិក្សាបានបង្ហាញថាស្ទើរតែ៤០ភាគរយនៃទឹកនៅប៉េកាំងគឺរងការបំពុលឬមានភាពកខ្វក់ដែលមិនអាចប្រើសម្រាប់វិស័យកសិកម្មឬឧស្សាហកម្មនោះទេ។

4. ទីក្រុងចាកាតា

មានប្រជាជនតែពាក់កណ្តាលទីក្រុងប៉ុណ្ណោះដែលមានលទ្ធភាពប្រើប្រាស់ទឹកស្អាតចេញពីបំពង់ដូចនេះការជីកអណ្តូងខុសច្បាប់មានការកើនឡើងច្រើនដែលអណ្តូងទាំងនោះកំពុងតែបង្ហូរទឹកបម្រុងនៅក្រោមដីហើយការណ៍នេះនឹងធ្វើឱ្យទីក្រុងនេះប្រឈមនឹងបញ្ហាកង្វះទឹក។

5. ទីក្រុងគែរ

ទន្លេនីលគឺជាប្រភពទឹកដ៏សំខាន់ដោយជិតស្មើនឹង៩៧ភាគរយសម្រាប់ប្រទេសអេហ្ស៊ីប។ប៉ុន្តែការកើនឡើងនៃចំនួនមនុស្សរស់នៅបានធ្វើឱ្យទន្លេនេះត្រូវកខ្វក់ដោយកាកសំណល់កសិកម្មនិងលំនៅដ្ឋាន។ នៅឆ្នាំ២០២៥អង្គការសហប្រជាជាតិបានអះអាងថានឹងមានការកង្វះទឹកផឹកនៅក្នុងទីក្រុងគែរ។

6. ទីក្រុងអ៊ីស្តេនប៊ុល

ទីក្រុងនេះប្រឈមនឹងកង្វះទឹកតាំងពីឆ្នាំ២០១៦នៅពេលដែលការផ្គត់ផ្គង់ទឹកបានធ្លាក់ចុះដល់ជិត១.៧០០ម៉ែត្រគូប។អ្នកជំនាញជាច្រើនបានអះអាងថាស្ថានភាពនេះនឹងកាន់តែអាក្រក់ទៅៗនៅឆ្នាំ២០៣០។ទីក្រុងនេះមានប្រជាជនច្រើនហើយតែងជួបបញ្ហាកង្វះទឹកនៅអំឡុងរដូវប្រាំង។

7. ទីក្រុងម៉ូស្គូ

ប្រទេសរុស្ស៊ីមានជិត១/៤នៃស្តុកទឹកសាបរបស់ពិភពលោកប៉ុន្តែកំពុងប្រឈមនឹងវិបត្តិទឹកដោយសារតែកាកសំណល់ឧស្សាហកម្មដែលបណ្តាលឱ្យមានការបំពុលទឹក។ដោយសារទីក្រុងម៉ូស្គូពឹងផ្អែកលើទឹកប្រមាណ៧០ភាគរយដូចនេះវាអាចបណ្តាលឱ្យមានបញ្ហាធំនៅក្នុងទីក្រុង។

8. ទីក្រុងតូក្យូ

នៅទីក្រុងតូក្យូទឹកភ្លៀងធ្លាក់តែរយៈពេលបួនខែប៉ុណ្ណោះក្នុងមួយឆ្នាំ។ដូច្នេះការប្រមូលទឹកភ្លៀងគឺសំខាន់ខ្លាំងណាស់ដើម្បីប្រើប្រាស់ក្នុងពេលអនាគតដ៏ខ្លីប្រសិនបើភាពរាំងស្ងួតអូសបន្លាយយូរ។

9. ទីក្រុងម៉ិចស៊ីកូស៊ីធី

បញ្ហាកង្វះទឹកសម្រាប់ប្រជាជននៅរដ្ឋធានីនៃប្រទេសម៉ិចស៊ីកូមិនមែនជារឿងថ្មីទេ។ប្រហែល៤០ភាគរយនៃទឹកត្រូវបាននាំចូលពីប្រភពដទៃទៀតចូលទៅក្នុងទីក្រុងនេះហើយមិនមានប្រព័ន្ធត្រឹមត្រូវដើម្បីកែច្នៃទឹកសំណល់សម្រាប់ការប្រើប្រាស់ឡើងវិញទេ។បញ្ហាមួយទៀតគឺជិត៤០ភាគរយនៃការបាត់បង់ទឹកកើតឡើងដោយសារបញ្ហានៅក្នុងបណ្តាញបំពង់ទឹក។

10. ទីក្រុងMIAMI

រដ្ឋផ្លរីដាគឺជារដ្ឋមួយក្នុងចំណោមរដ្ឋនៃសហរដ្ឋអាមេរិកដែលទទួលបានទឹកភ្លៀងអតិបរមាប៉ុន្តែទីក្រុងMiami បែរជាកំពុងជួបវិបត្តិទឹក។ ទឹកពីមហាសមុទ្រអាត្លង់ទិចបានបំពុលBiscayne Aquifierដែលជាប្រភពទឹកសាបដ៏សំខាន់របស់ទីក្រុងដោយសារតែគម្រោងដែលបានធ្វើឡើងនៅដើមសតវត្សទី២០។

11. ទីក្រុងឡុងដ៏

ទីក្រុងឡុងដ៍មានភ្លៀងធ្លាក់ជាមធ្យមប្រមាណ៦០០មីលីម៉ែត្រដែលមានន័យថាទីក្រុងនេះទទួលបានទឹកជិត៨០ភាគរយពីទន្លេ។ របាយការណ៍ពីGreater London Authority បង្ហាញថាទីក្រុងនេះនឹងប្រឈមបញ្ហាផ្គត់ផ្គង់ទឹកនៅឆ្នាំ២០២៥ហើយនឹងប្រឈមវិបត្តិទឹកធ្ងន់ធ្ងរនៅឆ្នាំ២០៤០។

ប្រភព៖ India Today

Loading...
SHARE