អ្នកខ្លាចខ្ពស់ ប្រាកដជាជួបការពិបាកនៅពេលត្រូវឆ្លងស្ពានដែលខ្ពស់ៗ និងមើលទៅគួរឱ្យស្រៀវម្តងៗ។ ទោះបីមានមនុស្សខ្លាចខ្ពស់ក៏ដោយ ក៏នៅលើផែនដីនេះមានស្ពានដែលត្រូវបានសាងសង់ឡើងខ្ពស់ៗ និងគួរឱ្យស្រៀវខ្លាចជាច្រើនដដែល ជាក់ស្តែងដូចជាស្ពានដែលអ្នកនឹងឃើញខាងក្រោមនេះ។ ស្ពានទាំងនេះគឺពិតជាគួរឱ្យខ្លាចក្នុងការឆ្លងកាត់ ហើយទាមទារឱ្យអ្នកមានភាពក្លាហាន និងមានអារម្មណ៍នឹងនរទើបអាចឆ្លងវាផុតបាន​។ ចង់ដឹងថា ជាស្ពានមួយណា ហើយស្ថិតនៅទីណាខ្លះនោះសូមទស្សនារូបភាពខាងក្រោម ហើយសម្រេចចិត្តថា អ្នកនឹងហ៊ានដើរឆ្លងដែរឬទេ។

  1. ប្រសិនបើអ្នកចង់ឃើញទេសភាពដ៏ដងភ្នំដ៏ស្រស់ស្អាតក្នុងតំបន់ Ai-Petri អ្នកត្រូវមានភាពក្លាហានដើរឆ្លងស្ពានឈើនៅ Crimea នេះ។

2. អ្នកនឹងត្រូវប្រថុយនឹងគ្រោះថ្នាក់ដើម្បីដើរឆ្លងតាមផ្លូវនេះ។ ផ្លូវនេះស្ថិតនៅភ្នំ Hua ប្រទេសចិន។ ទោះបីអ្នកហ៊ានដើរឆ្លងតាមនេះ ក៏ប្រហែលនៅតែញ័រជើង និងប្រហោងពោះដែរ ព្រោះផ្លូវតូច ហើយមានតែខ្សែច្រវ៉ាក់សម្រាប់តោងដើរ។

3. នេះជាស្ពានដើរឆ្លងទន្លេ Hunza ក្នុងតំបន់ភ្នំ Karakoram ប្រទេសប៉ាគីស្ថាន។ មើលទៅក៏គួរឱ្យស្រៀវ និងគ្រោះថ្នាក់ដែរ។

4. នេះជាស្ពានដើរដ៏វែងមួយក្នុងប្រទេសស្វីស។ ស្ពាន Trift នេះមានប្រវែង 557 feet និងស្ថិតនៅក្នុងតំបន់ភ្នំ Alps។

5. ស្ពានឆ្លងកាត់ជ្រលងភ្នំនេះស្ថិតនៅប្រទេសស្វីស ដែលមានឈ្មោះថា Titlis Cliff Walk និងស្ថិតនៅកម្ពស់ 9842 ft ពីកម្រិតនីវ៉ូទឹកសមុទ្រ។ គេអាចមើលឃើញទេសភាពដ៏អស្ចារ្យ ពេលដើរឆ្លងស្ពាននេះ។

6. នេះជាផ្លូវដើរធ្វើពីកញ្ចក់ដ៏គួរឱ្យស្រៀវ នៅភ្នំ Yuntai ខេត្ត Henan ប្រទេសចិន។

7. ស្ពានយោលដ៏ខ្ពស់នេះ (Langkawi Sky Bridge) ត្រូវបានសាងសង់រួចរាល់នៅឆ្នាំ២០០៤។ វាស្ថិតនៅលើកំពូលភ្នំ Machinchang ប្រទេសម៉ាឡេស៊ី ពោលគឺកម្ពស់ 328 ft ពីដី។ វាអាចផ្ទុកមនុស្សរហូតដល់២៥០នាក់ ហើយយោលចេញដើម្បីឱ្យភ្ញៀវអាចមើលឃើញទេសភាពកាន់តែស្អាត។

8. ស្ពាននិងផ្លូវដើរនេះស្ថិតនៅឧទ្យានខេត្ត Daedunsan ប្រទេសកូរ៉េខាងត្បូង។

9. ស្ពាន Millau Viaduct នេះស្ថិតនៅក្នុងប្រទេសបារំាង  ដែលជាស្ពានដ៏ខ្ពស់បំផុតមួយ។ នៅចំណុចដែលខ្ពស់បំផុតរបស់ស្ពាន គឺខ្ពស់ជាង Eiffel Tower ទៅទៀត។

10. ស្ពានឈើតូចនេះស្ថិតនៅឧទ្យានជាតិ Tsingy de Bemaraha

11. មួយនេះវិញជា Devil’s Bridge ដែលស្ថិតនៅ Red Rock-Secret Mountain Wilderness Area រដ្ឋ Arizona

12. នេះជាស្ពានដ៏តូចឈ្មោះ Tibetan នៅប្រទេសអ៊ីតាលី

13. ស្ពាន Royal Gorge Suspension នៅរដ្ឋ Colorado ដែលជាស្ពានខ្ពស់បំផុតនៅអាមេរិក (ស្ថិតនៅកម្ពស់ 1,053 feet ពីដីខាងក្រោម)

14. ស្ពាន U-Bein ឆ្លងកាត់បឹង Taungthaman នៅប្រទេសមីយ៉ាន់ម៉ា ដែលមានសសរចំនួន ១.០៨៦ដើម

15. ស្ពានខ្សែពួរ Carrick-a-Rede Rope Bridge នៅប្រទេសអៀឡង់ភាគខាងជើង។

16. ស្ពានខ្សែពួរ Qeswachaka Bridge នៅប្រទេសពេរ៉ូ

17. នេះជាស្ពានដ៏ខ្ពស់ និងគួរឱ្យស្រៀវមួយនៅភ្ន Aiguille Du Midi

ប្រភព៖ Dailymail

Loading...
SHARE