ខណៈ​សល់​ត្រឹម​ជាង ១ ខែ​ទៀត​ខ្សែភាពយន្ត​ដ៏​ល្បីល្បាញ​ Power Rangers ដែល​អ្នក​កើត​ជំនាន់​ ឆ្នាំ៩០ ចាត់​ទុក​ជា Childhood Movies នោះនឹង​ចាក់​បញ្ចាំង, Trailer ថ្មី​មួយ​ទៀត​នៃ​ខ្សែភាពយន្ត​នេះ​ក៏ត្រូវ​បាន​គេ​បង្ហោះ​ជា​សាធារណៈ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ជ​ាច្រើន​មាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង ។

នៅ​ក្នុង Trailer ថ្មី​នេះ​វា​បាន​បង្ហាញ​នូវ​មុខ​តួអង្គ​ Zordon (មេ​ដឹកនាំ​ក្រុម Power Rangers) មេបិសាច Rita និង​រូបរាង​បិសាច​ផ្សេងៗ​ទៀត ជា​ពិសេស​វា​ក៏​​បាន​បង្ហាញ​ពី​របៀប​​ប្រែកាយ និង ថាមពល​​របស់​ Power Rangers និង​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ​បង្ហាញ​ពី​សត្វយន្ត ក៏​ដូចជា​មនុស្ស​យន្ត​របស់ Power Rangers ផង​ដែរ។

ដើម្បី​កុំ​ឲ្យ​ខាត​ពេល ចង់​ដឹង​ថា​ Trailer ថ្មី​នេះ​ អស្ចារ្យ​ប៉ុណ្ណា អាច​ទាក់ទាញ​ឲ្យ​អ្នក​ចង់​ទស្សនា​ភាពយន្ត​នេះ​ដល់​កម្រិត​ណា ទស្សនា​ទាំង​អស់​គ្នា ៖

ទស្សនា​រូបភាព ៖

Loading...
SHARE