មិនមែនមានតែមនុស្សស្រីទេដែលមានសមត្ថភាពខ្ពស់ក្នុងបញ្ចេញសម្លេងច្រៀង និងសម្តែង ហើយទទួលបានការគាំទ្រនិងល្បីខ្លាំងនោះ បុរសៗក៏មិនចាញ់គ្នាដែរ។ ក្នុងចំណោមតារាចម្រៀងប្រុសដែលល្បីៗទាំងអស់ ក្រុមតារាចម្រៀងប្រុសកូរ៉េ K-POP Boys ក៏ទទួលបានការពេញនិយម និងល្បីល្បាញយ៉ាងខ្លាំងផងដែរ ចំពោះវីដេអូចម្រៀងរបស់ខ្លួន។ តាមរយៈចំនួនអ្នកមើលវីដេអូចម្រៀង ចំនួន V-Live Followers និងអ្នកសរសើរនៅលើ Fan Cafes ក្រុមតារា K-Pop ប្រុសខាងក្រោមនេះ អាចត្រូវបានចាត់ទុកថាជាក្រុមតារាចម្រៀងប្រុសដ៏ធំនិងល្បីៗបំផុតប្រចាំឆ្នាំ២០១៨។ ចង់ដឹងថា ជាក្រុមណាខ្លះ ហើយជា idol របស់អ្នកដែរឬទេនោះ សូមអានខាងក្រោមទាំងអស់គ្នា។

  1. ក្រុម BTSImage result for bts

 

ក្រុមនេះត្រូវបានគេស្គាល់ថា Bangtan Sonyeondan ឬ Bangtan Boys ហើយជាក្រុមតារាចម្រៀងកូរ៉េខាងត្បូងដ៏ពេញនិយមបំផុតដែលមានសមាជិក៧នាក់ដូចជា Rap Monster, Jin, Suga, J-hope, Jimin, V, និង Jungkook។

2. ក្រុម EXO

Exo ជាក្រុមដែលមានចិននិងកូរ៉េខាងត្បូង និងបង្កើតឡើងដោយ S.M. Entertainment។ បច្ចុប្បន្ននេះជាក្រុមដែលមានការពេញនិយមបំផុតមួយ។ ដំបូងក្រុមនេះមានសមាជិក ១២នាក់ដែលត្រូវបានបែងចែកជាពីរក្រុមតូចៗគឺ Exo-M និង Exo-K ហើយបានបង្ហាញខ្លួនលើកដំបូងនៅក្នុងឆ្នាំ២០១២។ បច្ចុប្បន្ន ក្រុមនេះមានសមាជិក ៩នាក់ ដូចជា Suho, Xiumin, Lay, Baekhyun, Chen, Chanyeol, D.O., Kai និង Sehun)។

3. ក្រុម Big Bang

ក្រុម Big Bang មានប្រជាប្រិយភាពទូទាំងពិភពលោក ហើយមានសមាជិក ៥នាក់ ដូចជា T.O.P, G-Dragon, Daesung, Taeyang និង Seungri។ ក្រៅពីមានភាពល្បីល្បាញសម្រាប់វីដេអូចម្រៀងរបស់ខ្លួន ក្រុមនេះក៏ល្បីល្បាញសម្រាប់ការរៀបចំសម្តែងនៅលើឆាកផងដែរទាំងសំលៀកបំពាក់ ការសម្តែង ការរាំ និងគ្រឿងតែងឆាក។

4. ក្រុម Got7

GOT7 ជាក្រុមតារាចម្រៀងប្រុសកូរ៉េដ៏ពេញនិយមមួយ ជាពិសេសផ្នែកតន្ត្រី hip-hop​ ។ ក្រុមនេះមានសមាជិក ៧ នាក់គឺ Mark, JB, Jackson, Jr, BamBam, YoungJae និង Yugyeom ។ សមាជិកមួយចំនួនមកពីប្រទេសផ្សេងៗដូចជា ថៃ ហុងកុង និងសហរដ្ឋអាមេរិក។ លើសពីនេះ ក្រុមនេះក៏ទទួលបានប្រជាប្រិយភាពនៅលើសកលលោកផងដែរដោយទទួលបានពានរង្វាន់ Best New Artist Group និងត្រូវបានជ្រើសរើសជាបេក្ខភាពសម្រាប់កម្មវិធីពានរង្វាន់ Golden Disk Awards ផងដែរ។ ក្រុមនេះបានបង្ហាញខ្លួននៅឆ្នាំ២០១៤ និងស្ថិតក្រោមក្រុមហ៊ុន JYP Entertainment។

5. ក្រុម Shinee

ក្រុមនេះត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៨ ក្រោមក្រុមហ៊ុន SM Entertainment ដោយមានសមាជិកដូចជា Onew, Jonghyun, Key, Minho, Taemin។ ប៉ុន្តែចុងក្រោយនេះ Jonghyun បានស្លាប់ដោយការធ្វើអត្តឃាត កាលពីខែធ្នូ ឆ្នាំ២០១៧។

6. ក្រុម Seventeen

ក្រុមនេះមានសមាជិក១៣នាក់ និងស្ថិតក្រោមក្រុមហ៊ុន Pledis Entertainment ហើយមានវត្តមាននៅឆ្នាំ២០១៥។ សមាជិកក្រុមមានដូចជា ក្រុម Hip-Hop (៤នាក់) S.Coups, Wonwoo, Mingyu, និងVernon ក្រុម Vocal មាន (៥នាក់) Woozi, Jeonghan, Joshua, DK/Do-kyeom, Seungkwan, ក្រុម Performance មាន (៤នាក់) Hoshi, Jun, The8, និង Dino។

7. ក្រុម ASTRO

នេះជាក្រុមបង្កើតថ្មីដោយ Fantagio Entertainment ដែលមានប្រុសសង្ហារៗចំនួន៦នាក់ ដូចជា Jin Jin, MJ, Cha Eunwoo, Moon Bin, Rocky, និង Sanha។

8. ក្រុម Monsta X

នេះក៏ជាក្រុមបង្កើតថ្មីដោយ Starship Entertainment និងបានបង្ហាញខ្លួនក្នុងឆ្នាំ២០១៥។

9. ក្រុម Infinite

ក្រុមនេះមានសមាជិក១២រូប និងត្រូវបានបង្កើតឡើងដោយ Woollim Entertainment។

10. ក្រុម NCT

នេះជាក្រុមថ្មីបង្កើតដោយ SM Entertainment ដែលក្នុងនោះមាន NCT U, NCT 127, និង NCT Dream។

ប្រភព៖ Trendrr និង Spinditty

SHARE