យក iPhone 6s ថតប្រៀបធៀបគ្នានឹង iPhone X បានដឹងថា យើងចាញ់បោកនយោបាយ Apple

បើនិយាយដល់ស្មាតហ្វូនកាមេរ៉ាល្អប្រចាំឆ្នាំ យើងប្រហែលមិនអាចចោល iPhone Xអោយនៅក្រៅបញ្ជីបានទេ ។ iPhone X ត្រូវបានគ្រប់គ្នាគិតថាខ្លាំងខាងផ្នែកកាម៉េរាដោយសារតែសមត្ថភាពថតរូបនិងវីដេអូរបស់វាមិនចាញ់ពពួកកាមេរ៉ាអាជីតធន់មធ្យមឡើយ ។ ចុះប្រសិនបើងាកទៅ iPhone 6s ដែលចេញមុនiPhone X ដល់ទៅ២ឆ្នាំវិញ ចង់ដឹងទេថា Apple បង្កើនសមត្ថភាពកាមេរ៉ាខ្លាំងកម្រិតណា?

iPhone 6s vs iPhone X

iPhone 6s vs iPhone X Are the newer iPhones actually better?

Posted by Moment on Friday, August 3, 2018

ក្រោយពីទស្សនាវីដេអូចប់ អ្វីដែលយើងអាចនិយាយបាននោះគឺ iPhone 6s និង iPhone Xមានសមត្ថភាពផលិតរូបភាពស្ទើរតែប្រហាក់ប្រហែលគ្នាទៅហើយ អ្វីដែលយើងគិតថាខុសគ្នានោះគឺនយោបាយឃោសនារបស់ Apple ច្រើនជាងលទ្ធភាពពិតរបស់កាមេរ៉ា ។ អ្វីដែលខុសគ្នាច្រើននោះគឺមុខងារបន្ថែមតែប៉ុនណោះ ដូចជាមុខងារព្រាលផ្ទៃខាងក្រោយ និងមុខងារ Portain Lighning ជាដើម ។

ដូចនេះបើគ្រាន់តែចង់បានស្មាតហ្វូនរបស់ Apple ដែលមានកាមេរ៉ាគួរសមនោះគួរតែទុកលុយទៅមិនបាច់លោតដល់ X នោះទេ ត្រឹមតែ 6s គឺគ្រប់គ្រាន់ហើយ ប៉ុន្តែបើអ្នកចង់បានទូរសព្ទរបស់ Apple ដែលចេញចុងក្រោយគេដើម្បីឲ្យខ្លួនឯងមើលទៅទាន់សម័យ គេសរសើរថាឡូយ ក៏ដូចជាចង់ស្គាល់ពីបច្ចេកវិទ្យាថ្មីដូចជា អេក្រង់លាតកម្រិតច្បាស់ មុខងារ Animoji និងល្បឿនកាន់តែលឿនជាងមុនជាដើមនោះ ជះលុយដើម្បី X ចុះក៏មិនខុសដែរ ៕

Loading...