តើអ្នកគឺជាអ្នកដែលចូលចិត្តតាមដានទស្សនាខ្សែភាពយន្តមែនទេ ?  ដូច្នោះខ្ញ៉ំប្រាកដថាអ្នកនឹងស្គាល់រឿងទាំង ២ ប្រភេទនេះ គឺ Hollywood និង Bollywood ។ ដែល Hollywood គឺជាប្រភេទរឿងរបស់សហរដ្ឋអាមេរិក ចំណែកឯ Bollywood គឺជាប្រភេទរឿងរបស់ឥណ្ឌា ។

រឿង Hollywood : Avenger Infinity War

រឿង Bollywood ៖ ឆ្វេងដៃគឺរឿង G One និងស្ដាំដៃគឺរឿង Krrish

បើសិនជាអ្នកធ្លាប់បានទស្សនាខ្សែភាពយន្តទាំង ២ ប្រភេទនេះ អ្នកប្រហែលជាបានកត់សំគាល់ហើយថា បច្ចេកទេស និងរបៀបកាត់តរបស់ខ្សែភាពយន្តទាំង ២ នេះមានលក្ខណៈខុសគ្នាភាគច្រើន ។ ហើយខាងក្រោមនេះគឺជាវីដេអូដែលបង្ហាញពីឈុតដែលកាត់តសាហាវបំផុតនៅក្នុងខ្សែភាពយន្ត Bollywood ល្បីៗមួយចំនួន ៖

5 films indiens qui repoussent les lois de la physique

Dans le cinéma indien, les lois de la physique ne sont pas une priorité. Du coup niveau créativité, il sont plutôt libres ! 😎Plus d'idées créatives sur >> Creapills

Posted by Creapills on Thursday, July 12, 2018

 

ហើយខាងក្រោមនេះគឺជាវីដេអូ ឈុតឆាកសាហាវៗផ្សេងៗទៀតក្នុងរឿង Bolllywood ៖

Bollywood đang xâm chiếm thế giới cmnr

Các ông sẽ được khai sáng một level hoàn toàn mới của phim ảnh khi xem xong clip này 😮

Posted by Trắng TV on Monday, June 12, 2017

 

សម្រាប់អ្នកដែលចង់ដឹងចំណងជើងរឿងនៅក្នុងវីដេអូទី សូមមើលខាងក្រោមនេះ ៖

1 រឿង Maryada Ramanna ចេញឆ្នាំ ២០១០

2. Enthiran ឬ The Robot ចេញឆ្នាំ 2010

3  រឿង All The Best: Fun Begins ចេញឆ្នាំ ២០០៩

4 រឿង Alluda Majaka ចេញឆ្នាំ ១៩៩៥

5 រឿងទី ៤ មានចំណងជើងថា Kopps ប៉ុន្តែប្រហែលជាអ្នកកាត់តវីដេអូខាងលើនេះមានការយល់ច្រឡំ ការពិតវាជារឿងរបស់ស៊ុយអែដ ដែលចេញកាលពីឆ្នាំ ២០០៣ 

6 ខ្ញ៉ំក៏មិនដឹងដែរ ពីព្រោះនៅក្នុងវីដេអូដាច់អក្សរបាត់ទៅហើយ បើមាននរណាដឹងជួយប្រាប់ផង

7 រឿង Aambala ចេញឆ្នាំ ២០១៦ 

8 រឿង Singham ចេញឆ្នាំ ២០១១

SHARE