The Voice Mongolia, Coach គ្រាន់តែឮសំឡេងភ្លាមចុចយកភ្លែត តែពេលមើលឃើញបេក្ខជនសើចចង់ធ្លាក់ពីកៅអី

    The Voice គឺជាកម្មវិធីប្រឡងចម្រៀងលំដាប់អន្តរជាតិដ៏ល្បីល្បាញមួយ ដែលស្ថានីយទូរទស្សន៍ជាច្រើនមកពីបណ្ដារប្រទេសជាជ៉ំវិញបានទិញសិទ្ធិក្នុងផលិតបន្តនៅតាមប្រទេសរៀងៗខ្លួន ក្នុងនោះក៏មានកម្ពុជាយើងផងដែរ ។

    ចំណែកឯទូរទស្សន៍ Mongol TV នៅប្រទេសម៉ុងហ្គោលីឯណោះវិញក៏ទើបតែបានទិញសិទ្ធិក្នុងការផលិតកម្មវិធីនេះបន្តនៅក្នុងប្រទេសរបស់ខ្លួនផង ដែលរដូវកាលដំបូងនៃកម្មវិធី The Voice Mongolia ទើបតែបញ្ចប់កាលពីកំឡុងខែឧសភាព ឆ្នាំ ២០១៨ នេះតែប៉ុនណោះ ដោយជ័យលាភីបានទៅលើកញ្ញា Enguun Tseyen ។

    វីដេអូការសម្ដែងរបស់ Enguun Tseyen :

    ហើយកាលពីថ្ងៃបើកឆាកដំបូងនៃកម្មវិធី The Voice Mongolia គេបានបង្កើតឈុតឆាកដ៏គួរឲ្យអស់សំណើចមួយដើម្បីធ្វើឲ្យកម្មវិធីកាន់តែមានភាពរីករាយ និងទាក់ទាញចំណាប់អារម្មណ៍ ដោយគេបានឲ្យពិធីករទាំងពីរគឺលោក Uuganbayar E.
    និង លោក Anhbayar G. ឡើងលើឆាកបន្លំធ្វើជាបេក្ខជន ចំណែកឯ Coach មិនបានដឹងនោះទេ ម្យ៉ាងទៀតនៅវគ្គ Blind Audition គេតម្រូវឲ្យ Coach ទាំង ៤ ត្រូវបែរខ្នងស្ដាប់តែសំឡេងប៉ុនណោះ កាលណាបើគិតថាបេក្ខជននោះច្រៀងពិរោះអាចចុចប៊ូតុង “​I want you” ដើម្បីបញ្ជាក់ថា ខ្លួនចង់បានបេក្ខជននោះជាកូនក្រុមរបស់ខ្លួន ពេលនោះទើបកៅអីបង្វិលមករកបេក្ខជន និងអាចឃើញមុខមាត់ពិតរបស់បេក្ខជនបាន ។

    ដោយសារតែមិនអាចឃើញមុខនេះហើយទើបគេអាចបង្កើតឈុតឆាកនេះបាន ជាមួយនឹងការបង្ហាញខ្លួនពិធីករទាំង ២ នៅលើឆាកក្នុងនាមជាបេក្ខជន គេបានចាក់នូវបទចម្រៀងមួយបទដែលមានចំណងជើងថា Someone Like You ដែលជាបទចម្រៀងរបស់តារាចម្រៀង Adele ។

    បទ Someone Like You ដែលច្រៀងដោយ Adele ៖

    ដោយមិនបានដឹងថានោះជាការក្លែងបន្លំ ហើយទស្សនិកជនក៏ចូលរួមធ្វើដូចជានោះគឺជាបេក្ខជនពិតទៀត ដោយនាំគ្នាស្រែកហ៊ោរ ធ្វើឲ្យ Coach ទាំង ៤ ដែលមានដូចជាតារាចម្រៀងប្រុសលោក Otgonbayar D. (Otgoo) , លោក Bold D. , លោក Ononbat S និងតារាចម្រៀងស្រី Ulambayar D. (Uka) ត្រូវចាញ់បោក ដោយគិតថានោះជាបេក្ខនារីម្នាក់ដែលច្រៀងបានយ៉ាងពិរោះមិនចាញ់ Adele ហើយលោក Bold D បានភ្ញាក់ និងសើចស្ទើរតែជ្រុះពីកៅអីទៀតផង ។

    Otgonbayar D. (Otgoo)
    លោក លោក Bold D.
    លោក Ononbat S
    តារាចម្រៀងស្រី Ulambayar D. (Uka)

    🎞 តោះទស្សនាវីដេអូទាំងអស់គ្នា ៖

    Voice Хөтлөгчид

    Хоёр хөтлөгч маань үнэхээр авьяаслаг дуучид юм… хэдэн шүүгч эргэж харсан бол? Илүү ихийг www.ORI.mn-ээс #VoiceMongolia #OriTV #MongolTV

    Posted by Mongol TV on Monday, February 12, 2018

    ប្រភព ៖ Facebook/Mongol TV

    Loading...
    SHARE