សម្រាប់ប្រិយមិត្តដែលចូលចិត្តតាមដានទស្សនាកម្មវិធីប្រឡងចម្រៀង The Voice Cambodia ជាពិសេសនៅរដូវកាលពីទី ២ ប្រាកដជាធ្លាប់បានស្គាល់ លោក អ៉ិន សេរីវង្ស រួចមកហើយ ដែលគាត់គឺជាបេក្ខជនដ៏លេចធ្លោរមួយរូបក្នុងចំណោមបេក្ខជនលេចធ្លោរជាច្រើននៅពេលនោះ ។

ចំណែកឯនៅអត្ថបទមុន ខ្ញ៉ំក៏បានលើកយកបទចម្រៀងមួយបទរបស់គាត់មកបង្ហាញប្រិយមិត្តរួចទៅហើយ ដែលបទនោះមានចំណងជើងថា “ហេតុអ្វីខ្ញុំបំភ្លេចគេមិនបាន” ដែលជាបទចម្រៀងដែលគាត់បានសហការគ្នាជាមួយនឹងអតីតបេក្ខជនម្នាក់ទៀតដែលមានឈ្មោះថា ជឿន ចិត្ត  ។

Image may contain: 1 person

» ចុចត្រង់នេះដើម្បីអានអត្ថបទនោះ ៖ “ហេតុអ្វីខ្ញុំបំភ្លេចគេមិនបាន” ពីអតីតបេក្ខជន The Voice Cambodia ពីររូប ពិរោះមិនធម្មតា!

ប៉ុន្តែនៅក្នុងអត្ថបទមួយនេះ ខ្ញ៉ំចង់នាំអារម្មណ៍ប្រិយមិត្តមកស្ដាប់គាត់ច្រៀង (Cover) បទមរកតដើមវិញម្ដង ដែលបទនោះមានចំណងជើងថា “រយពាន់សារភាព” ជាបទចម្រៀងមួយបទរបស់លោកតា ស៊ី​ន ស៊ី​សា​មុត ។

ចង់ដឹងទេថា លោក អ៊ិន សេរីវង្ស ច្រៀងបទនេះពិរោះយ៉ាងណា តោះឥលូវរីករាយទស្សនា និងស្ដាប់កម្សាន្តទាំងអស់គ្នា ៖

រយពាន់សារភាព😘 បើបានឮជ្រាបសូមមេត្តាអូនឆ្លើយកុំនៅប្រងើយកន្តើយប្រយ័ត្នបងចាប់ក្រញិចឥលូវនឹងហើយដឹងអត់ថាបងស្រលាញ់អូនខ្លាំងប៉ុណ្ណា❤️My sneha រីករាយជាមួយនឹងមរតកដើមរបស់លោកតា សុីនសុី សាមុតសូមគាំទ្រមរតកដើមផងបាទ❤️🙏🇰🇭Like Comment share វីដេអូនេះម្នាក់មួយផងបាទអរគុណសម្រាប់ការស្រលាញ់🇰🇭❤️🙏 https://youtu.be/IhBTG5JYGQQ

Posted by អុិន សេរីវង្ស on Saturday, June 2, 2018

ប្រភព ៖ អុិន សេរីវង្ស