អ្នកទៅទស្សនាបាល់ទាត់គ្រប់រូបតែងតែរំភើបចិត្តពេលកាម៉េរាថតចំខ្លួនមិនថាពេលនោះកំពុងមួម៉ៅឬជាប់ធ្វើអ្វីនោះទេ គ្រាន់តែឃើញរូបខ្លួនត្រូវបញ្ជាំងលើស្គ្រីនដ៏ធំអ្នកគ្រប់គ្នាប្រាកដជាលើកដៃអបអរនិងបង្ហាញទឹកមុខបែបរីករាយព្រោះតែដឹងរូបភាពខ្លួនគឺអាចអោយទស្សនាទីនោះទាំងអស់បានឃើញ ហើយសូម្បីតែអ្នកទស្សនាបាល់ទាត់តាមគេហដ្ឋាន​ក៏ឃើញរូបខ្លួនផងដែរ  ។

យ៉ាងណាក្រឡេកមកកាន់វីដេអូខាងក្រោមវាក៏មានសភាពស្រដៀងគ្នាខណៈដែលអ្នកទស្សនាកំពុងមានអារម្មណ៍ឆេវឆាវរឿងកីឡាករប៉ះទង្គិចគ្នានៅលើទីលាន ស្រាប់តែកាម៉េរាបង្វែទៅថតលើអ្នកទស្សនាហើយរូបភាពនោះក៏បានបង្ហាញនៅលើស្គ្រីនដ៏ធំ ។

តែអ្វីដែលកាន់តែប្លែកនោះគឺកាម៉េរាចាប់ប្លង់យកតែមនុស្ស២នាក់ប៉ុណ្ណោះគឺស្រីម្នាក់ប្រុសម្នាក់ ភ្លាមនោះនៅលើអេក្រង់ស្រាប់លោតពាក្យថា Kiss ឃើញដូចនេះអ្នកទស្សនាដែលកាម៉េរាកំពុងថតចំនោះក៏ថើបតាម បន្ទាប់ពីនោះកាម៉េរាក៏ចាប់ប្លង់មួយគូថ្មីទៀតពួកគេក៏ធ្វើដូចគ្នា ។

ដល់គូទី៣ពួកគាត់មើលទៅហាក់រារែកចិត្តបន្តិច តែក្រោយមកពួកគាត់បែរជាថើបគ្នាយ៉ាងស្អិតរមូតទៅវិញ ហើយនៅលើស្គ្រីននោះស្រាប់តែលោតពាក្យថា Winner ដែលមានន័យថាពួកគាត់ជាគូដែលឈ្នះ ក្រោយថើបរួចពួកគាត់ក៏លើកដៃអបអរជ័យជំនះនេះ ។

កំពុងត្រេកអរស្រាប់តែពេលងាកមកខាងឆ្វេងដៃខ្លួនវិញ បុរសដែលទើបថើបគ្នាជាមួយនារីម្នាក់រួចនោះបានយកដៃទៅដាក់លើស្មានារីឆ្វេងដៃខ្លួនវិញមើលទៅនាងទំនងជាមិត្តស្រីឬប្រពន្ធគាត់ផងមើលទៅ ភ្លាមនោះនាងបានបង្ហាញទឹកមុខបែបខឹងជាខ្លាំងរួចក៏ដើរចេញទៅ ខណៈក្រឡេកទៅកាន់នារីដែលថើបជាមួយបុរសនោះវិញតាមពិតស្ដាំដៃគាត់ក៏មានមនុស្សប្រុសម្នាក់ដែរដែលទំនងប្ដីឬសង្សារគាត់ដូចគ្នា បានន័យថាពួកគេថើបជាមួយអ្នកផ្សេងនៅចំពោះមុខគូស្នេហ៍ខ្លួនតែម្ដងដែលវាពិតជាទង្វើដ៏សែនហួសចិត្ត ។

សូមទស្សនាវីដេអូនៅខាងក្រោម ៖

Awww!

Kiss CamWatch till the end 😂😂🤣🤣

Posted by Jerry on Saturday, January 20, 2018

សូមបញ្ជាក់ថានេះគ្រាន់តែជាវីដេអូបែបកំប្លែងប៉ុណ្ណោះ ហើយយើងខ្ញុំធ្វើការចែករំលែកវីដេអូនេះគឺដើម្បីអោយប្រិយមិត្តបានទស្សនាសើចសប្បាយ បំបាត់អារម្មណ៍ធុញថប់ដែលកំពុងមានប៉ុណ្ណោះ ។

ប្រភព ៖ Facebook

Loading...