ក្នុងវីដេអូខ្លីមួួយដែលថតដោយកាម៉េរាសុវត្ថិភាពបានបង្ហាញពីឧប្បត្តិវហេតុដ៏រន្ធត់មួយដោយឡានមួយគ្រឿងមិនដឹងថាមានបញ្ហាអ្វីស្រាប់តែបើកមកបុកកន្លែងជួសជុលម៉ូតូមួយកន្លែងទាំងកម្រោល ធ្វើអោយមនុស្សនៅទីនោះប៊ិះតែទទួលគ្រោះថ្នាក់ធ្ងន់ធ្ងរ ។

យ៉ាងណាអ្វីដែលគួរអោយចាប់អារម្មណ៍ខ្លាំងក្នុងវីដេអូនេះគឺជាសកម្មភាពនៃការជួយសង្គ្រោះកូនចំនួន2នាក់ពីលោកឪពុកដ៏ក្លាហាន ដោយតាមសកម្មភាពក្នុងវីដេអូនោះយើងថាបុរសដែលជាឪពុកកំពុងតែធ្វើម៉ូតូអោយភ្ញៀវ ហើយក្មេងៗកំពុងឈរលេងនៅខាងក្រោយគាត់ តែបន្តិចក្រោយមកខណៈពេលគាត់ងាកទៅក្រោយក៏ប្រទះឃើញរថយន្តមួយកំពុងសំដៅចូលមកផ្ទះគាត់ជាពិសេសគឺវាចំនិងកន្លែងកូនគាត់កំពុងឈរតែម្ដង ។

ភ្លាមនោះគាត់បានស្ទុះយ៉ាងលឿនទៅបីកូនទាំង២ ហើយគាត់ព្យាយាមថយក្រោយរួចក៏ផុតពីទីតាំងដែលរថយន្តនោះសំដៅមកតែបន្តិចប៉ុណ្ណោះ ហើយយើងឃើញថាពួកគេទាំង៣សុទ្ធរួចផុតជីវិត គឺគ្រាន់តែមានរបួសតិចតួចប៉ុណ្ណោះ ។ ក្រោយបានវីដេអូនេះបានបង្ហោះលើបណ្ដាញសង្គមឃើញថាមានអ្នកចែករំលែកវាយ៉ាងច្រើនជាពិសេសមនុស្សមួយចំនួនសរសើរភាពរហ័សរហួសរបស់លោកឪពុកម្នាក់នោះដែលអាចជួយសង្គ្រោះជីវិតកូនៗទាន់ពេល ។

សូមទស្សនាវីដេអូខាងក្រោម ៖

Posted by Feedy on Thursday, July 19, 2018

ប្រភព ៖ Facebook

Loading...
SHARE