ដើមឈើ​ដែល​ដុះនៅ​កណ្តាល​វាល​ស្មៅ​ដ៏​ខៀ​វងងឹត តែងតែ​ចេញ​ទឹក​ពី​ដើម​របស់វាអស់​រយៈពេល​ជាច្រើនឆ្នាំមកហើយ។

 

បាតុភូត​ធម្មជាតិ​ដ៏​កម្រ​ឃើញ​ដូច​នេះ គឺ​ស្ថិត​នៅក្នុង​ភូមិមួយ​មាន​ឈ្មោះ​ថា Dinosa ដែល​នៅភាគ​អាគ្នេយ៍​នៃ​ប្រទេស​ ម៉ុង​តេណេហ្រ្គោ ដែលជាប្រទេស​តូច​មួយ​នៅ​ឈូង​សមុទ្រ Adriatic។

នៅក្នុង​វីដេអូ​ខាង​ក្រោ​ម​បង្ហាញ​ថា មាន​ទឹក​ហូរ​ចេញពីដើម​របស់​ដើមឈើ​នោះ។ នេះ​ជាបាតុភូត​ចម្លែក​មួយ​ ជាពិសេស​បានទាក់ទាញ​ភ្ញៀវទេសចរណ៍។ 

Water spring in the tree

Water springs out of the Mulberry tree at Dinoša, Montenegro.For the last two decades, during the spring floods, the water has been running out of this old mulberry tree in a village of Dinoša in Montenegro. See this very rare and strange phenomenon of a gushing spring in the tree for yourself.

Posted by Avantgardens on Tuesday, February 13, 2018

អ្នកជំនាញបានប្រាប់ឲ្យដឹងថារឿងដ៏ចម្លែកនេះ​ គឺជារឿង​ធម្មតានោះទេ ។ ពួកគាត់បាន​ពន្យល់​ថា នៅ​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់ខ្លាំង​ គឺធ្វើ​ឱ្យ​ទឹក​នៅ​ក្នុង​ដីហៀរ​ចេញ​មក​ក្រៅ ដែល​ជាសំពាធ​ទៅ​ដល់​ដើមឈើ​នោះ​ហើយ​ទឹក​ក៏ហៀរចេញតាម​ស្នាម​ប្រេះ និង​ចន្លោះតូចៗ​ជាច្រើន​។ ដូច្នេះ​បន្ទាប់ពី​មាន​ភ្លៀង​ខ្លាំងមក ដើមឈើ​ចាស់​នោះ​តែងតែ​ចេញទឹក​មកដូច្នេះ។ ដើមឈើនោះ​ បើ​តាម​គេ​ប៉ាន់​ប្រមាណ​ប្រហែល​ជាមាន​អាយុកាល ១០០​ឆ្នាំ​ និង​តែងតែ​មាន​ទឹក​ហូរចេញ​ពីដើមរយៈពេល​២៥ឆ្នាំទៅ​ហើយ។

រីឯនៅក្នុង​ប្រទេស អ៊ីស្តូនា ក៏​មាន​បាតុភូត​ស្រដៀងនេះដែរ ដោយអណ្តូង​ទឹក​នៅក្នុង​ភូមិទូហាឡា​ ក៏​ហៀរទឹក​ចេញមកក្រៅ​វិញ​បន្ទាប់ពី​មាន​ភ្លៀង​ខ្លាំងផងដែរ ។

ដកស្រង់ ៖ feedytv.com 

Loading...