បទចម្រៀងមួយបទនេះមានចំណងជើងថា Right Thurr ជាចម្រៀងចង្វាក់ហ៉ីបហបដ៏ល្បីល្បាញមួយបទរបស់តារាចម្រៀង Chingy ដែលបានចេញកាលពីឆ្នាំ ២០០៣ ហើយស្ថិតនៅក្នុងអាលប៊ុមចម្រៀងមួយដែលមានចំណងជើងថា Jackpot ។

Chingy at Vibe Awards 2004

ដោយសារតែមានភាពល្បីល្បាញខ្លាំង Right Thurr ក៏បានបញ្ចេញនូវ MV ចំនួនពីរ Version ដោយមួយជា Version រាំ និងមួយទៀតជា Full MV ។

Version ទី ១

Version ទី ២

អាលប៊ុម Jackpot ជាអាលប៊ុមចម្រៀងជោគជ័យបំផុតរបស់តារាចម្រៀងរូបនេះ ដោយបទចម្រៀងរបស់គាត់ជាច្រើនបានឡើងទៅលើតារាកំពូលដូចជា បទ Right Thurr នេះ និងបទ One Call Away ជាដើម ។

ប៉ុន្តែប៉ន្មានឆ្នាំក្រោយមករហូតមកដល់បច្ចុប្បន្នគេសង្កេតឃើញថាកេរ្តិ៍ឈ្មោះរបស់ Chingy ហាក់មិនសូវជាល្បីល្បាញដូចមុននោះទេ ហើយបទចម្រៀងរបស់គាត់ក៏មានសភាពស្ងប់ស្ងាត់មិនផ្ទុះខ្លាំងដូចជាបទ Right Thurr ទៀតដែរ ។ ដោយក្នុងនោះបទចម្រៀងក្រោយរបស់គាត់ដែលល្បីគួរសមនោះមានដូចជា Dem Jeans , I Like That , និងបទ I Do ជាដើម

បទ Dem Jeans

ទោះយ៉ាងណាក៏ដោយតារាចម្រៀងរ៉េបរូបនេះនៅតែបន្តចេញនូវចម្រៀងជារឿយ ហើយបទចម្រៀងដែលទើបនឹងចេញកាលពីប៉ុន្មានសប្ដាហ៍មុនរបស់គាត់មានចំណងជើងថា Sparks Fly ។

ប្រភព ៖ Wikipedia , Youtube

Loading...
SHARE