លោក Dan គឺជាសហគ្រិនដែលមានទ្រព្យសម្បត្តិក្រាស់ក្រែលមួយរូប ព្រោះតែចង់ដឹងពីអារម្មណ៍មនុស្សមួយចំនួននៅពេលគាត់ដើរចូលហាងទំនិញមនុស្សស្រីម្នាក់ឯងតើពួកគេនិងគិតយ៉ាងណា ? ដូចនេះហើយគាត់ក៏បង្កើតជាវីដេអូ Prank មួយ ។

យ៉ាងណាតាមការពិសោធន៍ឃើញថាអ្នកលក់ក្នុងហាងមានការងឿងឆ្ងល់ខ្លាំង ហើយប្រហែលជាគិតថាគាត់ជាខ្ទើយជាពិសេសគឹនៅពេលដែលគាត់ព្យាយាមសួរនាំពីទំហំថាវាត្រូវនិងគាត់ឬទេ ? វាកាន់តែធ្វើអោយអ្នកលក់ក្នុងហាងក៏ដូចជាមនុស្សនៅក្បែរនោះកាន់តែគិតថាគាត់ជាភេទទី៣យ៉ាងប្រាកដ ។

ក្រោយស្ថិតក្នុងសភាពសង្ស័យបែបនេះភ្លាមនោះវត្តមាននារីស្រស់ស្អាតកម្ពស់ខ្ពស់២នាក់ក៏បង្ហាញខ្លួន ហើយដើរមករកគាត់រួចហៅគាត់របៀបស្និទ្ធស្នាលដូចជាមិត្តប្រុសរបស់ពួកគេ ដល់ត្រឹមនេះគ្រប់គ្នាអស់ការសង្ស័យបែរជាស្រឡាំងកាំងទៅវិញ ។

អ្វីៗកាន់តែអស្ចារ្យទៀតនោះក្រៅពីបណ្ដើរស្រីស្អាតចេញទៅដែលធ្វើអោយប្រុសៗកើតចិត្តច្រណែន គាត់បានធ្វើអោយមនុស្សនៅតំបន់នោះកាន់តែភ្ញាក់ផ្អើលជាមួយយានជំនិះរបស់គាត់ ព្រោះគ្រាន់តែសម្លេងវាក៏ធ្វើអោយមនុស្សនៅម្ដុំនោះភ្ញាក់ផ្អើលបាត់ទៅហើយ វាជាឧទ្ធម្ភាចក្រមួយគ្រឿងគ្រាន់តែវាចុះចតភ្លាមអ្នកណាក៏រកមើលម្ចាស់វាដែរ ចំណែកលោក Dan ក៏បណ្ដើរស្រីស្អាតទាំង២ឡើងលើឧទ្ធម្ភាចក្រហើយហោះចេញទៅដើម្បីបញ្ចប់ការ Prank របស់គាត់ ។

ទស្សនាវីដេអូ ៖

Crazy Rich Asian

Don't judge a book by it's cover

Posted by maxman.tv on Wednesday, July 11, 2018

ប្រភព ៖ Facebook

Loading...
SHARE