សុំមិត្តស្រីរៀបការក្នុងចំណោមនុស្សជាច្រើនតែនាងបដិសេធ គ្រប់គ្នាក៏នាំគ្នាសើច ប៉ុន្តែ …

នៅក្នុងវីដេអូមួយដែលមានរយៈពេលជាង ៨ នាទីបានចាប់ផ្ដើមជាមួយនឹងសកម្មភាពបុរសស្បែកខ្មៅម្នាក់ស្ថិតនៅផ្សារទំនើបមួយកន្លែងហើយដើរប្រកួកប្រកាសប្រាប់គេឯងនៅទីនោះថាគាត់នឹងសុំមិត្តស្រីរបស់គាត់រៀបការនៅពេលបន្តិចទៀតនេះ ហើយស្នើរសុំឲ្យគ្រប់គ្នាធ្វើជាសាក្សីផងដែរ។

គាត់បានដើរប្រកួកប្រកាសប្រាប់គេឯងនៅទីនោះថាគាត់នឹងសុំមិត្តស្រីរបស់គាត់រៀបការនៅពេលបន្តិចទៀតនេះ

បន្តិចក្រោយមកមិត្តស្រីរបស់គាត់ក៏បានដើរមកដល់ជាមួយនឹងអារម្មណ៍ភ្ញាក់ផ្អើល និងងឿងឆ្ងល់ ខណៈពេលនោះក្រុមសន្តិសុខក្នុងផ្សារទំនើបនោះក៏បានដើរមកដល់ដែល បុរសនោះក៏បានប្រាប់ថា “នេះគឺជាការសុំរៀបការ ហើយគាត់នឹងប្រញាប់បញ្ចប់វានោះទេ” ទើបសន្តិសុខទាំងនោះដើរចេញទៅវិញ។ បន្ទាប់មកគាត់ក៏ចាប់ផ្ដើុមនិយាយទៅកាន់មិត្តស្រីរបស់គាត់ នូវអារម្មណ៍របស់គាត់ចំពោះនាង ហើយបង្ហើបប្រាប់នាងនូវអ្វីដែលគាត់បម្រុងនឹងធ្វើបន្តិចទៀតនេះ។

មិត្តស្រីរបស់គាត់ក៏បានដើរមកដល់
ពេលនោះសន្តិសុខផ្សារទំនើបក៏បានដើរមកដើម្បីមើលថាតើមានរឿងអ្វីកើតឡើង
គាត់ក៏បានប្រាប់សន្តិសុខថា គាត់គ្រាន់តែស៉ំមិត្តស្រីរបស់គាត់រៀបការនោះទេ ដែលវាមិនប្រើពេលយូរឡើយ

បន្តិចក្រោយមកគាត់ក៏បានទាញចិញ្ចៀនរួចនិយាយទៅកាន់មិត្តស្រីរបស់ខ្លួនថា “បងមានសំនួរមួយសួរទៅកាន់អូន រៀបការនឹងបងបានទេ?” ហើយគាត់ក៏លុតជង្គង់ប្រគល់ចិញ្ចៀនទៅកាន់មិត្តស្រីរបស់គាត់ ។

គាត់បានទាញចិញ្ចៀនចេញមកហើយលុតជង្គង់ស៉ំមិត្តស្រីរបស់គាត់រៀបការ

រឿងដ៏អាមា៉ាសក៏បានកើតឡើង នៅខណៈពេលដែលមនុស្សនៅជុំវិញនោះជាច្រើនកំពុងរងចាំពាក្យថា “យល់ព្រម” ស្រាប់តែនាងបែរជា ឆ្លើយតបថា “អូនមិនអាចទេ” ដែលធ្វើឲ្យបុរសនោះអាម៉ាសជាខ្លាំង ហើយមនុស្សជុំវិញនោះមានអ្នកខ្លះក៏បានសើចផងដែរ (ក្នុងន័យចំអក ) ខ្លះក៏ហួសចិត្ត ឯខ្លះក៏បង្ហាញនូវអារម្មណ៍សោកស្ដាយ ប៉ុន្តែពួកគេបានត្រឹមតែឈរមើលតែប៉ុណ្ណោះ ។

មិត្តស្រីរបស់គាត់បែរជាបដិសេធ
ឯអ្នកនៅជ៉ំវិញនោះមានអ្នកខ្លះសើច
ឯខ្លះទៀតបានត្រឹមតែអាណិត

លើកលែងតែបុរសម្នាក់ដើរចូលទៅកាន់ បុរសក៏កំសត់នោះ ហើយជួយលើកគាត់ ចាប់ដៃ និងអោបក្នុងន័យលើកទឹកចិត្ត កុំឲ្យអស់សង្ឃឹម ។

បុរសម្នាក់ដើរចូលទៅកាន់ បុរសក៏កំសត់នោះ ហើយជួយលើកគាត់ ចាប់ដៃ និងអោបក្នុងន័យលើកទឹកចិត្ត

ទស្សនាវីដេអូ ៖

ជាការពិតការស៉ំរៀបការនោះធ្វើគឺគ្រាន់តែជាការសម្ដែងរបស់គាត់ដើម្បីសាកចិត្តមនុស្សគ្រប់គ្នា ថាតើពួកគេនឹងធ្វើបែបណានៅពេលដែលឃើញនរណាម្នាក់ត្រូវបាក់ទឹកចិត្ត និង អស់សង្ឃឹមបែបនេះ ហើយអ្វីដែលគាត់ទទួលបានគឺ មានតែបុរសម្នាក់គត់ដែលចូលមកលើកទឹកចិត្តគាត់ ក្រៅពីនោះបានត្រឹមតែឈរមើល ហើយខ្លះថែមទាំងសើចចំអកទៀតផង ហើយមានទាំងអ្នកដែលថតសកម្មភាពនៅពេលនោះទៅបង្ហោះលេងសើចទៀតផង ។

ចុះអ្នកវិញ តើអ្នកនឹងធ្វើបែបណាពេលឃើញស្ថានភាពបែបនោះ ?

គួរបញ្ជាក់ឲ្យដឹងផងដែរថា បុរសស្បែកខ្មៅដែលសម្ដែងធ្វើជាសុំមិត្តស្រីខ្លួនរៀបការនោះមានរហ័សនាមថា ​Prettyboyfredo ដែលជាតារា Youtube ដ៏ល្បីមួយរូប ចំណែកឯតួអង្គមិត្តស្រីនោះគឺជាមិត្តស្រីរបស់គាត់ពិតប្រាកដ ដោយបច្ចុប្បន្នពួកគេថែមទាំងមានកូនស្រីដ៏គួរឲ្យស្រលាញ់ម្នាក់ផងដែរ ។

 

Daddy’s princess 👑 💕💖 #TrueLove #FirstValentine

A post shared by Aka Fredo 2Times (@prettyboyfredo) on

ប្រភព ៖ Youtube

Loading...
SHARE