លោក លោក Nuseir Yassin ដែលគេស្គាល់ថា Nas Daily គឺជា Vlogger ដ៏ល្បីឈ្មោះមួយរូបដែលបានបោះបង់ចោលការងារប្រាក់ខែរាប់សែនដុល្លារ ដើម្បីធ្វើដំណើរជ៉ំវិញពិភពលោកផលិតវីដេអូអប់រំអំពីវប្បធម៌ និងរបៀបរស់នៅរបស់ប្រទេសនីមួយៗ រឿងរ៉ាវប្លែកៗជ៉ំវិញពិភពលោក រួមទាំងរឿងរ៉ាវសង្គមនានាផងដែរ ។

ជារៀងរាល់ថ្ងៃគាត់តែងតែបង្ហោះនូវវីដេអូ Vlog របស់គាត់ដែលនិយាយអំពីប្រធានបទប្លែកៗជាច្រើន ហើយបើសិនជាអ្នកធ្លាប់ទស្សនា Vlog របស់គាត់ពីមុនមកប្រាកដជាដឹងថាហើយវីដេអូរបស់គាត់របស់គឺមានរយៈពេលខ្ទង់ ១ នាទីប៉ុនណោះ ហើយនៅចុងបញ្ចប់នៃវីដេអូគាត់តែងតែនិយាយពាក្យថា “That’s 1 minute , see you tomorrow” ។

នៅថ្ងៃនេះគាត់ក៏មានវីដេអូ Vlog ថ្មីមួយផងដែរសម្រាប់អ្នកគាំទ្ររបស់គាត់ ក៏ដូចជាមហាជនទូទៅ ដែលលើកនេះគាត់បានលើកយកប្រធានបទទាក់ទងនិងតំបន់ដែលគ្មានទំនាញផែនដី ដែលតំបន់នោះគឺជំរាលភ្នំមួយស្ថិតនៅក្នុងប្រទេស Armenia ។ តើវាពិតជាគ្មានទំនាញផែនដីមែនឬ?

ចង់ដឹងថាវាពិតជាគ្មានទំនាញផែនដីមែន ឬក៏អត់ទស្សនាវីដេអូទាំងអស់គ្នា ៖

WHERE GRAVITY DOESN'T WORK?!

This experience is one of the most crazy ones I had!There is a tiny hill on Mount Aragat in Armenia that due to some weird nature optical illusion, it looks like the hill is going up when it's actually going down.So you're doing everything the opposite way. Going down is hard, going up is easy. Cars go up on Neutral, water goes uphill and so does the ball.It's a real magical experience. The world is a fun place, and in these places, it's even more fun! Thank you all for being so silly in this video and for telling me about this place!Come share about your optical illusions on Nas Daily Global – a 320,000 member group that's blowing up! I'm also on instagram @nasdaily

Posted by Nas Daily on Monday, July 23, 2018

ជាការពិតណាស់តាមរយៈវីដេអូរបស់គាត់បានបង្ហាញហើយថា តំបន់នោះមិនមែនគ្មានទំនាញដីនោះទេ ប៉ុន្តែអ្វីដែលធ្វើឲ្យយើងមើលឃើញថាវាដូចជាគ្មានទំនាញផែនដីនោះគឺ ការបំភាន់ភ្នែកដែលបង្កើតឡើងដោយធម្មតា ឬហៅថា Optical Illustion ៕

ប្រភព ៖ Facebook/Nas Daily

SHARE