បើសិនជាអ្នកចូលចិត្តទស្សនាវីដេអូនៅលើបណ្ដាញសង្គម Facebook , Youtube ឬ ប្រើប្រាស់ Instagram ច្រើន ខ្ញ៉ំជឿថាអ្នកប្រហែលជាស្គាល់ Julius Dein ។

រូបថត Julius Dein
រូបថត Julius Dein
រូបថត Julius Dein

Julius Dein គឺជាអ្នកលេងសៀកវ័យ ២៤ ឆ្នាំដែលមានភាពល្បីល្បាញបំផុតនៅលើ Instagram ដែលគាត់តែងតែបង្ហោះនូវវីដេអូខ្លីបង្ហាញពីការសំដែងសៀករហ័សសកម្មនៅតាមដងផ្លូវ ឬហៅថា Street Magic ជាមួយនឹងមហាជនជាច្រើននៅតាមដងផ្លូវសារធារណៈ ទៅលើបណ្ដាញសង្គមដ៏ពេញនិយមទី២របស់ក្រុមហ៊ុន Facebook នេះ។

ហើយនេះគឺជាវីដេអូខ្លះរបស់គាត់នៅលើបណ្ដាញសង្គម IG :

វីដេអូទី ១

🔥🔥 LIT LEVEL??

A post shared by Julius Dein (@juliusdein) on

វីដេអូទី ២

NO MAMES

A post shared by Julius Dein (@juliusdein) on

វីដេអូ ៣

ប៉ុន្តែមិនមែនគាត់សុទ្ធតែអាចបន្លំភ្នែកអ្នកដទៃបានដោយជោគជ័យនោះទេ ពីព្រោះពេលខ្លះគាត់ក៏ត្រូវគេចាប់ជាប់ថាគាត់បោកគេដែរ ប៉ុន្តែគាត់ក៏មិនដែលលាក់វីដេអូនេះទុកដែរ ដោយគាត់តែងតែបង្ហោះវីដេអូដែលបង្ហាញពីការបន្លំភ្នែកភ្លាត់ស្នៀត្រូវគេចាប់ជាប់នៅលើ IG ជារឿយៗផងដែរ ប៉ុន្តែគ្រប់គ្នាបែរជាសរសើរគាត់ថាគឺជាមនុស្សដែលស្មោះត្រង់ ហើយបន្តគាំទ្រគាត់ដោយមិនផ្លាស់ប្ដូរ ។

នេះគឺវីដេអូខ្លះដែលគាត់ត្រូវបានគេចាប់ជាប់ថាបន្លំ ៖

វីដេអូទី ១

វីដេអូទី ២ ៖

Worlds worst magician strikes again! 🎉

A post shared by Julius Dein (@juliusdein) on

 

ដោយសារតែសមត្ថភាពពិសេស និងវីដេអូនៃការសំដែងដ៏សម្បូរបែបនិងបង្ហោះជាញឹកញាប់នោះ ធ្វើឲ្យគណនី Instagram របស់គាត់មានអ្នកចុច Follow រហូតដល់ទៅជិត ៤ លាននាក់ឯណោះ ។

ដោយភាពល្បីល្បាញនេះហើយធ្វើការគាត់ត្រូវបានស្ថានីយ៍ទូរទស្សន៍ល្បីជាច្រើនអញ្ជើញទៅជារឿយៗ ជាក់ស្ដែងកាលពីកំឡុងពាក់កណ្ដាលឆ្នាំ ២០១៧ គាត់ក៏ត្រូវបានស្ថានីយ៍ទូរទស្សន៍ Fox 11 Los Angeles អញ្ជើញជាភ្ញៀវកិត្តិយសក្នុងកម្មវិធី Good Day L.A ។

ការបង្ហាញខ្លួននៅពេលនេះគាត់បានលើកយកស្នៀតពិសេសៗមួយចំនួនមកបង្ហាញ ដែលវាបានធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើល និងងើងឆ្ងល់ថាតើគាត់អាចធ្វើវាបានដោយរបៀបណា ជាពិសេសពិធីករដ៏ស្រស់ស្អាតទាំង ២ ដែលឃើញការសម្ដែងនោះផ្ទាល់ភ្នែកតែម្ដង ។

ស្នៀតទី ១
ស្នៀតទី ២

តោះទស្សនាវីដេអូទាំងអស់គ្នាដើម្បីជ្រាបឲ្យកាន់តែច្បាស់ ៖

How'd he do that? Julius Dein wows with some crazy magic tricks

How'd he do that?! See if you can figure out some of these crazy tricks Julius Dein did on the show today 🙈bit.ly/2xz7X4j

Posted by Good Day L.A. on Friday, August 25, 2017

ប្រភព ៖ Facebook/Good Day L.A.

Loading...
SHARE