នៅពេលយើងមើលរឿងភាពយន្ត យើងតែងតែចងចាំនូវព្រឹត្តិការណ៍ និងឥរិយាបថផ្សេងៗរបស់តួអង្គនៅក្នុងរឿង។ ភាគច្រើន យើងជឿថាអ្វីទាំងអស់នោះជាការពិត ប៉ុន្តែក្នុងជីវិតពិតជាក់ស្តែង វាអាចមិនមែនជាការពិតនោះទេ ឬអាចនិយាយបានថាអ្វីទាំងអស់នោះគ្រាន់តែជាការយល់ច្រឡំប៉ុណ្ណោះ។ ពេលនេះ យើងសូមលើកមកបង្ហាញនូវចំណុច១២យ៉ាងដែលយើងតែងឃើញក្នុងរឿងហើយជឿថាជាការពិត ប៉ុន្តែក្នុវជីវិតជាក់ស្តែងវាមិនមែនជាការពិតទាំងស្រុងឡើយ។

  1. នៅក្នុងរឿង នៅក្នុងបន្ទប់សង្រ្គោះបន្ទាន់ គេអាចធ្វើឱ្យបេះដូងដែលលែងលោត ដំណើរការវិញដោយប្រើឧបករណ៍ឆក់បេះដូង។

  • តាមការពិតទៅ នៅពេលបេះដូងឈប់ដំណើរការហើយ ឧបករណ៍ឆក់បេះដូងនេះមិនអាចធ្វើឱ្យវាដំណើរការវិញទេ។ វាគ្រាន់តែជួយឱ្យបេះដូងលោតជាធម្មតាឡើងវិញ ជាពិសេសបន្ទាប់ពីគាំងបេះដូង។

2. នៅក្នុងរឿង ថ្នាំសន្លប់អាចធ្វើឱ្យមនុស្សសន្លប់ភ្លាមៗ និងជាច្រើនម៉ោង។

  • តាមការពិតទៅ គេត្រូវការពេល ៥នាទី ដើម្បីឱ្យអ្នកត្រូវថ្នាំនេះទទួលឥទ្ធិពលថ្នាំរហូតដល់សន្លប់ ហើយវាមានប្រសិទ្ធភាពតែរយៈពេលខ្លីប៉ុណ្ណោះ។

3. នៅក្នុងរឿង ប៉ូលិសអាចតាមដានការខលទូរស័ព្ទរបស់នរណាម្នាក់ក្នុងពេលត្រឹមតែមួយនាទីប៉ុណ្ណោះ។

  • តាមការពិតទៅ ការតាមដានការខលទូរស័ព្ទត្រូវចំណាយពេលប្រហែលមួយម៉ោង។

4. នៅក្នុងរឿង ដំណើរការកោសល្យវិច័យអាចផ្តល់ចម្លើយចំពោះសំណួរទាំងអស់ និងដោះស្រាយបទល្មើស។

  • តាមការពិតទៅ ដំណើរការកោសល្យវិច័យនេះគ្រាន់តែជួយប្រមូលភស្តុតាងប៉ុណ្ណោះ។

5. នៅក្នុងរឿង អ្នកត្រូវចាំរហូតដល់២៤ម៉ោង មុនពេលរាយការណ៍ពីការបាត់ខ្លួនរបស់នរណាម្នាក់។

  • តាមការពិតទៅ ប្រសិនបើអ្នកមានការព្រួយបារម្ភច្បាស់លាស់ចំពោះការបាត់ខ្លួននោះ អ្នកគួរតែទាក់ទងទៅកាន់ប៉ូលិសភ្លាមៗ។

6. នៅក្នុងរឿង អ្នកលង់ទឹកអាចស្រែកលឺៗ និងហៅឱ្យគេជួយ ខណៈដែលពួកគេលើកដៃឡើងលើ។

  • តាមការពិតទៅ គេពិបាកនឹងកត់សម្គាល់អ្នកដែលលង់ទឹកណាស់។

7. នៅក្នុងរឿង ការបាញ់កាំភ្លើងពីរដោយប្រើដៃទាំងពីរគឺពិតជាអស្ចារ្យ។

  • តាមការពិតទៅ ការកំណត់គោលដៅបាញ់ពីរនៅក្នុងពេលតែមួយគឺជារឿងពិបាក មិនងាយនឹងធ្វើបាននោះទេ។

8. នៅក្នុងរឿង អ្នកអាជីពអាចបាញ់កាំភ្លើងយ៉ាងស្ងាត់ និងមិនលឺសម្លេងទាល់តែសោះ។

  • តាមការពិតទៅ គេគ្រាន់តែបន្ថយសម្លេងមិនឱ្យលឺខ្លាំងប៉ុណ្ណោះ តែមែនទែនទៅសម្លេងបាញ់នៅតែអាចស្តាប់លឺ។

9. នៅក្នុងរឿង គេអាចបើកទ្វារដោយយកកាំភ្លើងបាញ់។

  • តាមការពិតទៅ សោរច្រវ៉ាក់គឺក្រាស់និងធ្វើពីដែក ដូចនេះគ្រាប់កាំភ្លើងតូចតែមួយមិនអាចបំបែកវាបានទេ។

10. នៅក្នុងរឿង គេអាចនិយាយឆ្លងឆ្លើយគ្នាពេល Skydiving ។

  • តាមការពិតទៅ ក្នុងពេលបែបនេះខ្យល់ខ្លាំងឆ្លងកាត់ត្រចៀករបស់អ្នក ដែលធ្វើឱ្យអ្នកស្តាប់អ្វីមិនលឺទាំងអស់​។

11. នៅក្នុងរឿង គេអាចបើកគន្លឹះគ្រាប់បែកដៃដោយប្រើធ្មេញ។

  • តាមការពិតទៅ ធ្មេញមនុស្សមិនរឹងមាំខ្លាំងរហូតដល់បើកគន្លឹះគ្រាប់បែកដៃឡើយ បើធ្វើមានតែបាក់ធ្មេញ ហើយគន្លឹះមិនរបើកឡើយ។

12. នៅក្នុងរឿង មាន Asteroid (កូនភពតូចៗដែលវិលជុំវិញព្រះអាទិត្យ) ជាច្រើនស្ថិតនៅក្បែៗគ្នា។

  • តាមការពិតទៅ ពួកវាស្ថិតនៅឆ្ងាយៗពីគ្នា នៅចន្លោះសុញ្ញអាកាស។

ប្រភព៖ Wtfintheworld