នៅទីតាំងចំណតរថយន្តភាគច្រើនគេតែងតែគូសគំនូសសញ្ញា ដើម្បីឲ្យម្ចាស់រថយន្តទាំងអស់ចូលចតឲ្យបានត្រឹមត្រូវ ដែលអាចអនុញ្ញាតឲ្យកន្លែងនោះចតបានច្រើនរថយន្ត និងមានសណ្ដាប់ធ្នាប់ ប៉ុន្តែយើងសង្កេតឃើញថាអ្នកបើកបរមួយចំនួនតូចបែរជាចត់ស្រេចតែចិត្តមិនខ្វល់នឹងគំនូសសញ្ញាទាំងនោះ ។

ដោយាសារតែការចតបែបនេះហើយបានធ្វើឲ្យបុរសជនជាតិរុស្ស៉ីម្នាក់ខឹងសម្បារជាខ្លាំង រហូតដល់ថ្នាក់យកឧបករណ៍អាដែកមកអារកាត់កន្ទុយរថយន្តដែលថតខុសរបៀបនោះ ដើម្បីអាចចតរថយន្តរបស់គាត់បាន ។ ដោយសកម្មភាពនេះត្រូវបានបង្ហោះ ថតដោយបុរសម្នាក់ដែលចតរថយន្តនៅក្បែរនោះ ។

ជាការពិតវាគួរតែសល់ចន្លោះមួយទៀតដែលអាចចតរថយន្តបាន ប៉ុន្តែម្ចាស់រថយន្តពណ៌នោះបែរជារបៀបបញ្ឆិតស៉ីអស់ពីចន្លោះ ដោយសារតែហេតុនេះហើយបានជាបុរសអាវខៀវម្នាក់នេះខឹងសម្បារយ៉ាងខ្លាំងដល់ថ្នាក់កាត់កន្ទុយរថយន្ត ហើយផ្នែកដែលកាត់នោះគឺជាផ្នែកដែលលយចូលចន្លោះមួយទៀតនោះឯង ។

នេះជាវីដេអូសកម្មភាព ៖

ប្រភព ៖ Рустем Меджитов

Loading...
SHARE