សម្រាប់ការរស់នៅប្រចាំថ្ងៃមនុស្សគ្រប់គ្នាគួរតែមានការប្រាស្រ័យទាក់ទងល្អជាមួយមនុស្សជុំវិញខ្លួន ដើម្បីអោយជីវិតពោរពេញដោយភាពរស់រវើក ការរៀនចេះខ្វាយខ្វល់និងជួយមនុស្សក្បែរខ្លួនតាមលទ្ធភាពជាក់ស្ដែងវាជារឿងដ៏ល្អទោះជាមិនបានផលតបស្នងតែវាក៏ជួយអោយអ្នកសប្បាយចិត្តជាមួយនិងទង្វើដែលខ្លួនបានធ្វើ ។

យ៉ាងណាក្រឡេកមកមើលវីដេអូខ្លីមួយដែលបង្ហាញពីសកម្មភាពនៃការជួយយកអាសារអ្នកដទៃខណៈពួកគេកំពុងជួបការលំបាក ដូចជាក្មេងប្រុសម្នាក់សុខចិត្តលះបង់កៅអីុខ្លួនសម្រាប់អ៊ំុស្រីម្នាក់ដែលកំពុងយួររបស់យ៉ាងច្រើន បុរសម្នាក់ចំណាយសាច់ប្រាក់ជួយចេញថ្លៃទំនិញជំនួសនារីម្នាក់ដែលកាតនាងហួសកំណត់ តែត្រូវការទិញខោទឹកនោមសម្រាប់កូន ។

ហើយនៅមានស្ថានភាពផ្សេងទៀតដូចជាការយកអាហារផ្ទាល់ខ្លួនទៅអោយបុរសអនាថាចំណាស់ម្នាក់ និង បុរសម្នាក់សុខចិត្តផ្ទេរកន្លែងចតឡានដែលខ្លួនកំពុងរង់ចាំអោយទៅស្ដ្រីម្នាក់ចតព្រោះឃើញក្នុងឡាននាងមានក្មេងៗដែលពិបាកក្នុងការរង់ចាំយូរ ។

តាមពិតក្រៅពីពាក្យអរគុណពួកគេមិនទទួលបានជាអំណោយមកវិញទេ តែវាបានធ្វើអោយពួកគេមានស្នាមញញឹមដែលវាកើតចេញមកពីក្នុងចិត្ត ។ យើងឃើញថាទង្វើទាំងនេះសុទ្ធតែសាមញ្ញៗហើយអ្នកគ្រប់គ្នាសុទ្ធតែអាចធ្វើវាបាន ហើយផលតបស្នងគឺអ្នកនិងទទួលបានក្ដិសុខក្នុងផ្លូវចិត្តក្រោយបានសាងអំពើទាំងនេះ ។

សូមទស្សនាវីដេអូនៅខាងក្រោម ៖

Posted by Feedy on Friday, July 13, 2018

ប្រភព ៖ Facebook

 

Loading...
SHARE