​​មួយ​រយះ​ពេល​ចុង​ក្រោយ​នេះ​ គេ​សង្កេត​ឃើញ​ថា​ទូរស័ព្ទ​ទំនើប​ៗ​ត្រូវ​បាន​ផលិត​ឡើង​ ​ដោយ​យក​ចិត្ត​ទុក​ដាក់​និង​ផ្ដោត​ខ្លាំង​ជាង​គេ ដែល​ជា​ចំណុច​ស្លាប់​រស់​របស់​ស្មាតហ្វូន​នា​ពេល​បច្ចុប្បន្ន។​នេះ​ក៏​ដោយ​សារ​ចំនួន​អ្នក​ដែល​និយម​ថត​រូប​មាន​ចំនួន​ច្រើន​។​ការ​ថត​រូប​ទៀត​សោត​មិន​មែន​គ្រាន់​តែ​ធ្វើ​លេង​ៗ​ដោយ​គ្រាន់​តែ​ថត​រូប​ទៅ​ញ៉ាំ​ការ ជប់លៀង​​ជួបជុំ​គ្នាឬក៏​ថត​សែលហ្វី​នោះ​ទេ មាន​អ្នក​ខ្លះ​ប្រើប្រាស់​កាមេរ៉ា​ស្មាតហ្វូន​របស់​ខ្លួន​ថត​រូប​ជា​លក្ខណៈ​អាជីព​(Professional) តែ​ម្ដង។​

ត្រង់​ចំណុច​នេះ​មាន​មនុស្ស​ជា​ច្រើន​តែង​តែ​ឆ្ងល់​ថា​ខ្លួន​ប្រើ​ស្មាតហ្វូន​ស៊េរី​ដូច​គេ​ដែរ ចុះ​ហេតុ​អ្វី​បាន​គេ​រូប​របស់​គេ​ថត​ចេញ​មក​មាន​ភាព​ទាក់​ទាញ​ ចំណែក​រូប​របស់​ខ្លួន​មើល​ទៅ​សាមញ្ញ​ធម្មតា។​ទាំង​នេះ​សុទ្ធ​តែ​ត្រូវ​ការ​សិក្សា​ស្វែង​យល់​ ចេះ​តិចនិក​ថត​រួម​ទាំង​ចេះ​ប្រើ​ប្រាស់​កម្មវិធី​ជំនួយ​ទៅ​លើ​ការ​ថត​ផង​ដែរ។​ដូច្នេះ​អ្នក​ទាំង​អស់​គ្នា​អាច​ជ្រើស​រើស​នឹង​ពិចារណា​កម្មវិធី​ទាំង​5 ​ខាង​ក្រោម​​ប្រសិន​បើ​អ្នក​ស្រលាញ់​ការ​ថត​រូប:

1. ProShot

Image result for ProShot

វា​មាន​មុខ​ងារ​ជា​ច្រើន​ដែល​តម្រូវ​អោយ​អ្នក​​ត្រូវ​ធ្វើ​ការ​ស្វែង​យល់​ពី​វា នោះ​ទើប​អ្នក​អាច​ប្រើ​ប្រាស់​វា​​ក្នុង​ការ​ថត​រូប​បាន​ស្អាត។​Proshot មាន​តម្លៃ៤​ដុល្លារ​ដែល​អ្នក​អាច​ទាញ​យក​បាន​ពី Play Store។

2. Camera FV-5

វា​មាន​មុខងារ​ជា​ច្រើន​ ដែល​អាច​អោយ​អ្នក​ប្រើ​ប្រាស់​អាច​បញ្ជា​និង​កំណត់​កម្រិត​ISO ការ​ធ្វើ​ការ​Focus ​និង​អ្វី​ផ្សេង​ៗ​ទៀត​ជា​ច្រើន​​ដែល​ស្រដៀង​គ្នា​នឹង​ProShot ដែរ។​អ្វី​ដែល​ពិសេស​របស់​វា​គឺ​វា​មាន​តម្លៃ​ថោក​ជាង​Proshot ព្រម​ទាំង​មាន​Version សាក​ល្បង​ប្រើ​ប្រាស់​ដោយ​មិន​គិត​ថ្លៃ​ផង​ដែរ ដូច្នេះ​អ្នក​ទាំង​អស់​គ្នា​អាច​ទាញ​វា​មក​ធ្វើ​ការ​ប្រើ​ប្រាស់​សាក​ល្បង​សិន​បាន​មុន​នឹង​សម្រេច​ចិត្ត​ទិញ​វា។​

3. OpenCamera

អ្វី​ដែល​ពិសេស​គឺ​វា​មាន​មុខ​ងារ​ល្អ​ៗ​មិន​ចាញ់​កម្មវិធី​មុនៗ​ហើយ​ថែម​ទាំង​មិន​គិត​លុយ​ទៀត​។ ប៉ុន្តែ​ចង់​បញ្ជាក់​ថា​របស់​ហ្វ្រី​វា​មិន​អាច​ល្អ​ស្មើ​របស់​គេ​លក់​ឡើយ។​

4. VSCO

វា​មិន​មែន​ជា​កម្មវិធី​កាមេរ៉ា​ទេ ប៉ុន្តែ​វា​ជា​កម្មវិធី​ជំនួយ​មួយ​ផ្សេង​ទៀត​បន្ទាប់​ពី​កាមេរ៉ា។​ជួន​កាល​រួម​ដែល​អ្នក​ថត​មក​​វា​ស្អាត​ហើយ ប៉ុន្តែ​វា​នឹង​រឹត​តែ​ទាក់​ទាញ​បើ​សិន​ជា​យើង​ចេះ​ប្រើ​ប្រាស់​Filters​។​VSCO Cam ជា​កម្មវិធី​ដែល​ផ្ទុក​ទៅ​ដោយ​Filters ស្អាត​ៗ​និង​មាន​លក្ខណៈ​អាជីព​ដែល​បង្កើត​ដោយ​អ្នក​ជំនាញ​ថត​រូប​ជា​ច្រើន។​ដូច្នេះ​អ្នក​អាច​ទាញ​យក​វា​មក​ប្រើ​បាន​ ដោយ​មិន​គិត​លុយ។​

​​​5. Manual Camera

Image result for Manual Camera

មិន​ខុស​​ពី​Proshot និង​Camera FV​ឡើយ​ កម្មវិធី​កាមេរ៉ា​ថ្មី​នេះ​មាន​មុខ​អ្នក​ពិសេស​ពិសេស​ដូច​ទៅ​នឹង​កាមេរ៉ា​អា​ជីព​ផង​ដែរ។​ម្យ៉ាង​តម្លៃ​របស់​វា​ក៏​រាង​ធូរ​ថ្លៃ​ជាង​កម្មវិធី​មុន​ៗ​ទៀត​ផង​។

សូម​បញ្ជាក់​ថា​ទាំង​នេះ​គ្រាន់​តែ​ជា​កម្មវិធី​កាមេរ៉ា​មួយ​ផ្នែក​តូច​ប៉ុណ្ណោះ​ វា​មិន​មែន​មាន​ន័យ​ថា​រូប​ដែល​ថត​ចេញ​ពី​កាមេរ៉ា​នេះ​ សុទ្ធ​តែ​ស្អាត​ជា​កាមេរ៉ា​ផ្ទាល់​របស់​ស្មាតហ្វូន​នោះ​ទេ​ ប៉ុន្តែ​បើ​សិន​ជា​អ្នក​ចេះ​ប្រើប្រាស់​ការ​កំណត់​ទំាង​អស់​របស់​វា​ នោះ​វា​នឹង​ជួយ​ការ​ខៃ​ចំណុច​ខ្វះ​ខាត​ដែល​មាន​នៅ​នឹង​កាមេរ៉ា​ផ្ទាល់​របស់​វា​បាន​៕

ប្រភព​: Play Store ​