សម្រាប់ប្រិយមិត្តដែលជាហ្វេនបាល់ទាត់ជាពិសេសអ្នកគាំទ្រក្លឹប Real Madrid ផ្ទាល់ប្រាកដជាដឹងហើយថាខ្សែប្រយុទ្ធឆ្នើមព័រទុយហ្គាល់គឺកីឡាករ Cristiano Ronaldo មានមិត្តភក្ដិដ៏ជិតស្និទ្ធបំផុតមួយនោះគឺ Marcelo ដែលជាខ្សែការពារឆ្នើមសញ្ជាតិប្រេស៊ីល ។

ថ្វីត្បិតតែពួកគេទាំង២មានសញ្ជាតិផ្សេងគ្នាតែពួកគេហាក់មានភាពប្រាស្រ័យទាក់ទងគ្នាល្អណាស់ ពួកគេចាប់ផ្ដើមរាប់អានគ្នាពីពេលដែល C.Ronaldo ផ្ទេរទៅកាន់ក្លឹប Real Madrid នៅឆ្នាំ 2009 ខណៈ Marcelo នៅទីនោះតាំងពីឆ្នាំ2006មកម្ល៉េះ ។

ដោយសារតែមានចរិតស្រដៀងគ្នា ហើយចូលចិត្តកំប្លែងដូចគ្នា ពួកគេបានក្លាយជាមិត្តល្អហើយជាក់ស្ដែងគ្រប៉គ្នាឧស្សាហ៍ឃើញរូបភាពក៏ដូចជាវីដេអូផ្សេងៗដែលពួកគេតែងតែមានភាពជីតស្និទ្ធជាមួយគ្នា ហើយក្នុងនោះមានទាំងកាយវិការប្លែកៗជាច្រើនដែលពួកគេតែងបង្ហាញជាមួយគ្នា ។

ហើយអ្វីទាំងនោះបានបង្ហាញក្នុងវីដេអូខាងក្រោម ៖

La gran amistad entre Cristiano Ronaldo y Marcelo 😀 🔝

Posted by Madridismo Global on Monday, May 8, 2017

គួរបញ្ជាក់ផងដែរក្រោយកីឡាករ C.Ronaldo ត្រូវផ្ទេរទៅកាន់ក្លឹប Juventus មនុស្សជាច្រើនសុទ្ធតែសង្ស័យថាខ្សែការពារឆ្នើមរូបនេះប្រហែលជាផ្ទេរទៅកាន់អីុតាលីដើម្បីបន្តលេងជាមួយមិត្តភក្ដិល្អរបស់ខ្លួនក៏ថាបាន ។ ជាក់ស្ដែងគ្រប់គ្នាកំពុងចាប់អារម្មណ៍ Status ថ្មីមួយដែលគេទើបបង្ហោះដោយបញ្ចប់ជាមួយឃ្លាថា « Already we are together again 😉❤ #m12 🙌🏾 Cristiano Ronaldo » ។

Quem diria hein Cris!!!É mano chegou a hora de dizer até logo…Te juro q nao imaginava que esse dia chegaria!Mas…

Posted by Marcelo M12 on Thursday, July 12, 2018

ប្រភព ៖ Facebook

Loading...
SHARE