កាលពីពេលថ្មីៗកន្លងទៅនេះនៅលើបណ្ដាញសង្គមមានការចែករំលែកវីដេអូមួយដែលបង្ហាញពីគ្រោះថ្នាក់មួយដែលកើតឡើងដោយសារតែស្ត្រីជាម្ដាយភ្លេចពន្លត់ម៉ាស៉ីនម៉ូតូរបស់ខ្លួនពេលឈប់ទិញនំនៅតាមផ្លូវ ។

បើយោងតាមចុះផ្សាយរបស់វេបសាយវៀតណាមមួយឈ្មោះថា DKN បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងប្រទេសចិន (មិនមបានបញ្ជាក់ថ្ងៃកើតហេតុ គ្រាន់វីដេអូនោះត្រូវបានបង្ហោះកាលពីថ្ងៃទី ៧ ខែកក្កដានេះ) ដោយស្ត្រីម្នាក់បានធ្វើដំណើរជាមួយនឹងកូនរីរបស់ខ្លួនដោយជិះម៉ូតូ ។

ជិះដល់ផ្លូវកែងមួយនាងក៏បានឈប់ដើម្បីទិញនំ (មិនបានបញ្ជាក់ប្រភេទនំ) ដែលគេលក់នៅតាមផ្លូវនោះ ។ ពេលកំពុងតែឈប់ទិញនំនោះនាងបែរជាភ្លេចពន្លត់ម៉ាស៉ីនម៉ូតូ ហើយកូនរីរបស់នាងក៏បានយកដៃទៅមួលហ្គ្រែលេង ដែលជាហេតុធ្វើឲ្យម៉ូតូបានស្ទុះទៅមុខ និងដួល ទៅប៉ះជាមួយនឹងខ្ទះខ្លាញ់ដែលកំពុងតែក្ដៅ ធ្វើឲនាង និងកូនត្រូវរលាកទឹកខ្លាញ់ដែលកំពុងតែក្ដៅនោះទេ ដោយកូនរបស់នាងមានស្ថានភាពធ្ងន់ធ្ងរព្រោះត្រូវរលាកខ្លាញ់ខ្លាំងជាង  ។ បន្ទាប់មកគេក៏បានបញ្ចូនក្មេងតូចនោះទៅសង្គ្រោះបន្ទាន់ភ្លាម ចំពោះស្ថានភាពយ៉ាងណានោះប្រភពមិនបានបញ្ជាក់នោះទេ ។

ទស្សនាវីដេអូ ៖

Posted by Đại Kỷ Nguyên – News on Saturday, July 7, 2018

វីដេអូនេះជាសារដាស់តឿនទៅដល់មាតាបិតា ឬ អាណាព្យាបាលទាំងឡាយឲ្យមានការប្រុងប្រយ័ត្ននៅពេលមានក្មេងជិះជាមួយ ពេលឈប់សូមពន្លត់ម៉ាស៉ីនផង ជៀសវាងជួបគ្រោះអកុសលដូចក្នុងវីដេអូនេះ ៕

ប្រភព ៖ dkn

Loading...
SHARE