ការ​ណាត់​ជួប​ជាមួយ​មនុស្ស​ដែល​ស្គាល់​គ្នា​តាម​រយៈ Online បាន​ក្លាយ​ជា​រឿង​ពេញនិយម​មួយ​សម្រាប់​មនុស្ស​សម័យ​ថ្មី ប៉ុន្តែ​ការ​ណាត់​ជួប​របៀប​នេះ​អ្នក​ខ្លះ​ក៏​ទទួល​បាន​ផល​ល្អ ឯ​មួយ​ចំនួន​បែរ​ជា​ជួប​រឿង​អកុសល​ទៅ​វិញ។

ជាក់​ស្ដែង​យុវតី​​​ជនជាតិ​ហុងកុង​​​ម្នាក់​​ស្ទើរ​តែ​បាត់បង់​ជីវិត​ព្រោះ​ការ​សម្លាប់​ខ្លួន ក្រោយ​ពី​រូបនាង​បាន​ណាត់​ជួប​ជាមួយ​នឹង​បុរស​ម្នាក់​តាម​រយៈ​កម្មវិធី​ផ្គួរផ្គង​គូស្នេហ៍ ឬ ​ហៅ​បាន​ថា​កម្មវិធី​មេអណ្ដើក​ដ៏​ពេញនិយម​មួយ​​ដែល​មាន​ឈ្មោះ​ថា Tinder ។ ដោយ​នៅ​ថ្ងៃ​ណាត់​ជួប​ដំបូង​ជាមួយ​នឹង​បុរស​​មិន​ដែល​ស្គាល់​ពី​មុន​មក​ នាង​ក៏​ត្រូវ​បាន​បុរស​រូបនោះ​ប្រើប្រាស់ល្បិច​ចាប់​រំលោភ​រហូត​បាន​សម្រេច។

ជា​សំណាង​ល្អ​ដែល​នាង​គ្រាន់​តែ​ត្រូវ​បាន​គេ​រំលោភ​ ប៉ុន្តែ​មិន​សំលាប់ ដោយ​ក្រោយ​កើត​ហេតុ​នាង​បាន​ត្រលប់​ទៅ​ផ្ទះ​វិញ និង​បាន​រៀបរាប់​ពី​រឿងរ៉ាវ​របស់​ខ្លួន​ទៅ​កាន់​មិត្តជិត​ស្និត​របស់​នាង។ ដោយ​ស្ដាប់​​មើល​ទៅ​ស្ថាន​ភាព​នាង​ដូចជា​មិន​ស្រួល មិត្តភក្ដិ​រូប​នោះ​ក៏​បាន​រាយការណ៍​ទៅ​កាន់​ប៉ូលិស​ដើម្បី​ទៅកាន់​ផ្ទះ​របស់​នាង ជៀសវាង​នាង​គិត​ខ្លី​ធ្វើ​រឿង​ផ្ដេស​ផ្ដាស។

មិន​ខុស​ពី​ការ​ប៉ានស្មាន​ នាង​ពិត​ជា​មាន​បំណង​សម្លាប់​ខ្លួន​ពិត​ប្រាកដ​មែន​ ប៉ុន្តែ​ដោយ​សារ​តែ​ប៉ូលិស​ទៅ​ទាន់​ពេល ទើប​អាច​ជួយ​សង្គ្រោះ​នាង​រួច​ផុត​ពី​ទ្វា​មជ្ជុរាជ​បាន។ បើ​តាម​របាយការណ៍​ប៉ូលិស​ក្នុង​តំបន់​ដែល​នាង​រស់​នៅ​បាន​ឲ្យ​ដឹង កាល​ពី​ថ្ងែ​ឆ្លង​ឆ្នាំ​កន្លង​ទៅ យុវតី​អាយុ ១៨ ដែល​ជា​សិស្ស​សាលា​​ចំនួន ៦ នាក់​ត្រូវ​បាន​បុរស​ដែល​ពួក​នាង​ណាត់​ជួប​ចាប់​រំលោភ ហើយ​ភាគ​ច្រើន​នៃ​កន្លែង​ដែល​កើត​មាន​បទ​ល្មើស​គឺ​ស្ថិត​នៅ​ Cornwall Street Park តំបន់ Kowloon ហុងកុង៕

SHARE