បច្ចុប្បន្នពិភពបាល់ទាត់កំពុងមានការជជែកគ្នាយ៉ាងខ្លាំងទាក់ទងនិងកាផ្លាស់ប្ដូរទ្រនំខ្សែប្រយុទ្ធដ៏ឆ្នើមគឺកីឡាករ Cristiano Ronaldo ពីក្លឹបយក្សអេស្ប៉ាញ Real Madrid ទៅកាន់ក្លឹបយក្សនៅអីុតាលីគឺ Juventus ។

យ៉ាងណាមួយរយៈមុនមានការបង្ហើបទាក់ទងនិងការផ្ទេរខ្សែប្រយុទ្ធរូបនេះតែនៅស្ថិតក្នុងភាពសង្ស័យប៉ុន្តែពត៌មានពិតទើបត្រូវបានទម្លាយចេញកាលពីថ្ងៃទី១០ខែកក្កដាម្សិលមិញនេះ ដែលភ្លាមៗនោះក្លឹបយក្ស Real Madrid ក៏បានធ្វើការបង្ហោះវីដេអូមួយរៀបរាប់ពីស្នាដៃផ្សេងៗដែល C.Ronaldo ធ្លាប់បានសាងជាមួយក្លឹបមួយនេះក្នុងរយៈពេល៩ឆ្នាំកន្លងមក ដែលនេះក៏អាចជាវីដេអូលាគ្នាផងដែរ ។

យ៉ាងណាក្រោយការបង្ហោះមកទល់និងពេលនេះវាមានរយៈពេលប្រមាណជា១៤ម៉ោង ហើយវីដេអូមួយនេះមានការចូលទស្សនារហូត១៣លានដងឯណោះ ដែលវាជាចំនួនដ៏ច្រើនសន្ធឹកមួយហើយវាក៏មានការបញ្ចេញមតិផ្សេងៗគ្នាជាច្រើនតែភាគច្រើននៃអ្នកគាំទ្រ Real Madrid បានត្រឹមសោកស្ដាយចំពោះដំណឹងនៃការចាកចេញទៅកាន់ក្លឹបផ្សេងរបស់ C.Ronaldo ប៉ុណ្ណោះ ។

វីដេអូដែលគេហទំព័រផ្លូវការ Real Madrid បានបង្ហោះ ៖

Thank you, Cristiano Ronaldo

#GraciasCristiano

Posted by Real Madrid C.F. on Tuesday, July 10, 2018

ប្រភព ៖ Facebook

Loading...
SHARE