ដំណឹងនៃការផ្ទេរធំបំផុតក្នុងពិភពបាល់ទាត់សម្រាប់រដូវក្ដៅឆ្នាំ 2018 គឺបានប្រាកដជាផ្លូវការហើយដោយខ្សែប្រយុទ្ធឆ្នើមគឺកិឡាករ Cristiano Ronaldo ដែលជាវីរបុរសបាល់ទាត់មួយរូបរបស់ Real Madrid ត្រូវផ្ទេរទៅកាន់ក្លឹបជើងខ្លាំងប្រចាំអីុតាលីគឺ Juventus ក្រោយការផ្ទុះពាក្យចចាមអារាមមួយរយៈមក ។

យោងតាមប្រភពជាច្រើនក៏ដូចជាគេហទំព័រផ្លូវការរបស់ក្លឹប Juventus បានបញ្ជាក់ឲ្យដឹងថាតម្លៃផ្ទេររបស់ C.Ronaldo ទៅកាន់ Juventus គឺ 100លានអឺរ៉ូ ក្រោមកិច្ចសន្យារយៈពេល៤ឆ្នាំ ។ ដោយចំពោះតម្លៃខ្លួនរបស់ C.Ronaldo ត្រូវប្រភពមួយចំនួនទម្លាយថាប្រមាណជា៣០លានអឺរ៉ូក្នុងរយៈពេល១ឆ្នាំ ។

យ៉ាងណាដំណឹងនៃការផ្ទេរមួយនេះវាពិតជាធ្វើអោយអ្នកគាំទ្រក្លឹប Real Madrid ហាក់មានអារម្មណ៍ស្រងាកចិត្តខ្លាំង ដោយពួកគេពិតជាចង់ឃើញ C.Ronaldo បន្តលេងនៅ Real Madrid រហូតដល់ពេលចូលនិវត្តន៍នៅក្លឹបយក្សអេស្ប៉ាញមួយនេះប៉ុន្តែការសម្រេចលក់របស់ក្លឹបវាអាចនិងធ្វើអោយបាត់អ្នកគាំទ្រមួយចំនួនធំ ។

ក្នុងនោះជាក់ស្ដែងនៅលើបណ្ដាញសង្គមមានការរិះគន់ថា Real Madrid បន្តគន្លងចាស់ក្នុងលក់កីឡាករឆ្នើមនៅពេលពួកគេវ័យរាងជ្រេបន្តិចដោយពួកគេលើកឧទាហរណ៍ទាក់ទងកីឡាករ Raul Gonzales ក៏ដូចជា Iker Casillas ជាដើម ។ ដោយឡែកក្រឡេកមកាន់គេហទំព័រផ្លូវការរបស់ក្លឹប Juventus យើងឃើញមានវត្តមានអ្នកគាំទ្រថ្មីចូលទៅធ្វើ Comment ថាពួកគេបានក្លាយជាអ្នកគាំទ្រចាប់ពីថ្ងៃទទួលបានដំណឹងផ្ទេរ C.Ronaldo មកកាន់ក្លឹបមួយនេះហើយ ។

ប្រភព ៖ Juventus

Loading...
SHARE