សង្រ្គាមលោកលើកទី២ ជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលមនុស្សជាតិនៅតែចងចាំរហូតមកដល់បច្ចុប្បន្ន ដែលសង្រ្គាមនេះបង្កឡើងដោយប្រទេសមហាអំណាចធំៗក្នុងពិភពលោកនាសម័យនោះ។ ជាលទ្ធផលនៃសង្រ្គាម គឺវិនាសកម្មនៃការបាត់បង់ជីវិតមនុស្សរាប់លាននាក់ និងការខូចខាតជាច្រើន។ ក្នុងសម័យសង្រ្គាមលោកនេះ មានប្រទេសជាច្រើនដែលចូលរួមធ្វើសង្រ្គាម ប៉ុន្តែប្រទេសធំៗដែលមានអំណាចបំផុតក្នុងសម័យនោះរួមមានដូចខាងក្រោម។

ប្រទេសអាល្លឺម៉ង់

នៅក្នុងអំឡុងសង្រ្គាមនេះ អាល្លឺម៉ង់ឈ្លានពានស្ទើរតែគ្រប់ប្រទេសនៅអឺរ៉ុប ប៉ុន្តែនៅទីបំផុតនៃសង្រ្គាម អាល្លឺម៉ង់ត្រូវចាញ់សង្រ្គាម និងត្រូវដួលរលំ។

សហរដ្ឋអាមេរិក

សហរដ្ឋអាមេរិកជាតួអង្គសំខាន់មួយដែលបានចូលរួមក្នុងសង្រ្គាមលោកលើកទី២ ហើយជួយឱ្យមានការបិទបញ្ចប់នូវសង្រ្គាមលោកនេះ ដោយការសហការជាមួយប្រទេសសម្ព័ន្ធមិត្តយកឈ្នះលើសង្រ្គាម។

សហភាពសូវៀត

សហភាពសូវៀតបានធ្វើកិច្ចការជាច្រើនដើម្បីប្រឆាំងនឹងណាស៊ីអាល្លឺម៉ង់ ដែលជាមហាអំណាចធំមួយនាសម័យនោះ។

ចក្រភពអង់គ្លេស

អង់គ្លេសក៏ជាប្រទេសសំខាន់មួយនៅក្នុងសម័យសង្រ្គាមនេះ និងជាប្រទេសមហាអំណាចមួយក្នុងសង្រ្គាមផងដែរ។

ប្រទេសជប៉ុន

ក្នុងសម័យសង្រ្គាមលោកលើកទី២ ជប៉ុនជាប្រទេសមហាអំណាចដែលមានសមត្ថភាពដណ្តើមកាន់កាប់ទឹកដីប្រទេសជាច្រើននៅអាស៊ី ប៉ុន្តែនៅទីបំផុតនៃសង្រ្គាម ជប៉ុនត្រូវចាញ់សង្រ្គាមយ៉ាងធ្ងន់ធ្ងរ។

ប្រទេសបារាំង

កាលសម័យនោះ បារាំងកាន់កាប់តំបន់ឥណ្ឌូចិន អាហ្រ្វិក និងអាណានិគមនៅប៉ាស៊ីហ្វិក ហើយនៅក្នុងពេលសង្រ្គាម បារំាងក៏មានកម្លាំងទ័ពខ្លាំងផងដែរ។

ប្រទេសអ៊ីតាលី

អាណាចក្រអ៊ីតាលី ក៏ជាប្រទេសមហាអំណាចមួយនៅអឺរ៉ុប ក្នុងសម័យសង្រ្កាមលោកលើកទី២ ដោយអ៊ីតាលីជាប្រទេសនៅក្រុមជាមួយណាស៊ីអាល្លឺម៉ង់​ និងអាណាចក្រជប៉ុន។

ប្រភព៖ Thetoptens