ជាធម្មតា គេតែងឃើញនៅក្នុងខ្សែភាពយន្ត និងកម្មវិធីទូរទស្សន៍នូវក្រុមមនុស្សដែលរៀបផែនការលួចចូល ឬសម្រុកចូលទៅក្នុងទីកន្លែងដែលមានសន្តិសុខយាមយ៉ាងតឹងរឹង ហើយពិបាកនឹងចូលជាទីបំផុត។ ជាការពិត មានទីកន្លែងខ្លះត្រូវបានគេពង្រឹងសន្តិសុខតឹងរឹងបែបនោះមែន ប៉ុន្តែកន្លែងមួយចំនួនមិនត្រូវបានគេយាមតឹងរឹងខ្លាំងដូចអ្វីដែលបានរំពឹងទុកនោះទេ។ ជាក់ស្តែង សូម្បីតែសេតវិមាននៅសហរដ្ឋអាមេរិក ក៏អនុញ្ញាតឱ្យប្រជាជនចូលទស្សនាកម្សាន្តផងដែរ ទោះបីវាជាកន្លែងធ្វើការ និងកន្លែងស្នាក់នៅរបស់ប្រធានាធិបតីក៏ដោយ ហើយកន្លែងមួយចំនួនទៀតដែលអ្នកគិតថា មានការរឹតបន្តឹងសន្តិសុខខ្ពស់នោះ តាមពិតទៅមិនសូវនោះទេ។ ដោយឡែក ខាងក្រោមនេះជាបញ្ជីទីកន្លែងដែលត្រូវបានគេរឹតបន្តឹងសន្តិសុខក្នុងកម្រិតខ្ពស់បំផុតនៅក្នុងពិភពលោក។

15. WIKILEAKS BUNKER

នៅឆ្នាំ២០១០ ស្ថាបនិកនៃ WikiLeaks បានសម្រេចចិត្តផ្លាស់ប្តូរ Servers របស់ខ្លួនទៅកាន់ជម្រកគ្រាប់បែកនុយក្លេអ៊ែរដែលគេបោះបង់ចោលក្នុងប្រទេសស៊ុយអែត។ កន្លែងនេះត្រូវបានសាងសង់ឡើងនៅក្នុងភ្នំមួយ ដែលស្ថិតនៅជម្រៅក្រោមដី ១០០ហ្វីត។ នៅខាងក្រៅមិនសូវមានសន្តិសុខយាមនោះទេ ប៉ុន្តែទីតាំងដ៏ឆ្ងាយដាច់ស្រយាល ធ្វើឱ្យគេពិបាកក្នុងការចូលទៅដល់កន្លែងនេះ។ វាជាទីតាំងនៃគេហទំព័រដែលរដ្ឋាភិបាលជាច្រើនមិនពេញចិត្ត ព្រោះតែវាបានទម្លាយនូវអាថ៌កំបាំងរបស់រដ្ឋាភិបាលនានាឱ្យពិភពលោកដឹង ប៉ុន្តែការបិទកន្លែងនេះគឺមិនមែនជារឿងងាយស្រួលនោះទេ ព្រោះតម្រូវឱ្យមានការលុកលុយពេញប្រទេសស៊ុយអែតទើបអាចធ្វើបាន។ ដូចនេះ ទីកន្លែងនេះនៅតែមានសុវត្ថិភាព។

14. AIR FORCE ONE

សេតវិមានជាកន្លែងសុវត្ថិភាពសម្រាប់ប្រធានាធិបតីអាមេរិកមួយហើយ តែតាមពិតទៅយន្តហោះផ្ទាល់ខ្លួនរបស់ប្រធានាធិបតី (Air Force One) ក៏ជាកន្លែងដែលធានាសន្តិសុខបំផុតសម្រាប់ប្រធានាធិបតីអាមេរិកផងដែរ។ អ្នកដែលអាចឡើងលើយន្តហោះនេះទាល់តែមានការអញ្ជើញពីប្រធានាធិបតី ហើយត្រូវឆ្លងកាត់ការត្រួតពិនិត្យយ៉ាងម៉ត់ចត់ ពោលគឺវាមិនត្រឹមតែជាយន្តហោះសម្រាប់ធ្វើដំណើរធម្មតានោះទេ គឺប្រៀបដូចជាលំនៅឋានរបស់ប្រធានាធិបតីដែរ។ អ្នកបើកបរត្រូវបានបង្វឹកយ៉ាងពិសេស អាចប្រយុទ្ធបាន និងអាចចាក់បំពេញសាំងយន្តហោះ​ដើម្បីឱ្យយន្តហោះអាចហោះហើររហូតបាន ព្រមទាំងអាចទាក់ទងសុំជំនួយ។

13. FEDERAL RESERVE NEW YORK

ធនាគារនេះជាកន្លែងដែលត្រូវបានយាមការពារយ៉ាងតឹងរឹងបំផុតដោយកងកម្លាំងប៉ូលិស និងស្ថិតនៅជម្រៅ៨០ហ្វីតក្រោមផ្ទៃនៃទីក្រុងញូវយ៉ក។ ធនាគាររក្សាទ្រព្យរបស់សហព័​ន្ធនៃសហរដ្ឋអាមេរិកនេះ មានការសាងសង់ប្រកបដោយសុវត្ថិភាព និងមានការបន្តឹងសន្តិសុខ ដែលមិនមែនអាចលួចចូលបានដូចក្នុងភាពយន្តនោះទេ។

12. CHEYENNE MOUNTAIN

ទីនេះចំណាយពេល៥ឆ្នាំក្នុងការសាងសង់ ហើយវាត្រូវបានប្រើជាកន្លែង North American Aerospace Defense Command (NORAD)។ ដើម្បីចូលទៅក្នុង គេត្រូវឆ្លងកាត់ទ្វារកម្រាស់២៥តោនមួយគូ ដែលអាចទ្រាំទ្រនឹងការបំផ្ទុះនុយក្លេអ៊ែរ 30-megaton និងមានតម្រងពិសេសប្រឆាំងនឹងការវាយប្រហារជីវសាស្រ្ត។ ទីនេះក៏ស្ថិតនៅជិតមូលដ្ឋានទ័ពអាកាស Petersen Air Force Base ដែលជួយបន្ថែមកម្រិតសន្តិសុខដល់កន្លែងនេះបន្ថែមទៀត។

11. DOOMSDAY SEED VAULT

ទីកន្លែងនេះស្ថិតនៅកោះ Spitsbergen ប្រទេសន័រវេស ដែលជាអគាររក្សាទុកនូវពូជគ្រាប់ធញ្ញជាតិរាប់លានគ្រាប់របស់ប្រភេទរុក្ខជាតិជាង៣០០០។ ក្នុងករណីដែលមានជម្ងឺ សង្រ្គាមនុយក្លេអ៊ែរ ឬមហន្តរាយផ្សេងៗ ទីនេះនៅរក្សាបានពូជគ្រាប់ធញ្ញជាតិទាំងនោះ ដោយមិនមានការខូចខាត។ វាស្ថិតនៅដាច់ស្រយាល និងមានការរឹតបន្តឹងសន្តិសុខខ្លាំង ដោយមានបំពាក់កាមេរ៉ា ឧបករណ៍សម្គាល់សម្លេង ទ្វារដ៏ក្រាស់ និងកងកម្លាំងយាម ព្រោះកន្លែងនេះគឺជាអនាគតរបស់មនុស្សជាតិ។

10. VATICAN SECRET ARCHIVES

វាជាកន្លែងដ៏អាថ៌កំបាំងមួយរបស់ព្រះវិហារកាតូលិក ដោយវាជាកន្លែងរក្សាទុកឯកសារយ៉ាងយកចិត្តទុកដាក់ និងមានការយាមការពារដ៏តឹងរឹង ហើយការចូលទៅក្នុងទីនេះគឺមានកម្រិតយ៉ាងខ្លាំង។ អ្នកស្រាវជ្រាវដែលចង់ទទួលបានឯកសារដើម្បីស្រាវជ្រាវ ត្រូវឆ្លងកាត់ដំណាក់កាលត្រួតពិនិត្យជាច្រើន។

9. PARKSAFE DERBY

មើលទៅដូចជាកំប្លែង ប៉ុន្តែអគារចតយានយន្តដែលមានច្រើនជាន់នេះ ត្រូវបានគេចាត់ទុកជាកន្លែងដែលមានការរឹតបន្តឹងសន្តិសុខបំផុតមួយ។ រថយន្តដែលចូលទៅក្នុងទីនេះត្រូវឆ្លងកាត់នូវឧបករណ៍ត្រួតពិនិត្យជាច្រើន និងគ្រប់ទីកន្លែងក្នុងអគារនេះ។

8. ADX FLORENCE PRISON

នេះជាពន្ធនាគារដែលឃុំឃាំងឧក្រិដ្ឋជនដែលអាក្រក់ៗបំផុត។ កន្លែងឃុំឃាំងត្រូវបានសាងសង់ឡើងដោយមិនអាចឱ្យអ្នកទោសទាក់ទងគ្នាបាន មិនថាតាមវិធីណា និងមិនដឹងថាខ្លួននៅផ្នែកណានៃពន្ធនាគារ។ នៅទីនេះមានទ្វារដែកជាង១៤០០ កាមេរ៉ាសុវត្ថិភាព និងឧបករណ៍ចាប់សម្លេងនិងចលនា។ គ្រប់បន្ទប់ពន្ធនាគារទាំងអស់ត្រូវស្ថិតក្រោមការត្រួតពិនិត្យ២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍។ ម្យ៉ាងទៀតដើម្បីចូលទៅក្នុងទីនេះ ត្រូវឆ្លងកាត់កន្លែងត្រួតពិនិត្យជាច្រើន។

7. IRON MOUNTAIN

នេះជាមជ្ឈមណ្ឌលទិន្នន័យ Western Pennsylvania Data Center (ឬហៅថា WPA-1) ដែលជាមជ្ឈមណ្ឌលទិន្នន័យដ៏ធំបំផុតមួយក្នុងពិភពលោក និងដែលមានការរឹតបន្តឹងសន្តិសុខបំផុត។ វាត្រូវបានគេសាងសង់នៅក្នុងភ្នំ និងមានអ្នកយាមការពារយ៉ាងតឹងរឹង ដើម្បីធានាថាគ្មានអ្នកណាអាចចូលទៅជិតបាន។ ប្រសិនបើចូល ក៏ត្រូវឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យជាច្រើន និងមានកាមេរ៉ាតាមថតជាប្រចាំ។

6. GUANTANAMO BAY

មូលដ្ឋានកងទ័ពជើងទឹកនេះត្រូវបានបង្កើតនៅប្រទេសគុយបាតាំងពីឆ្នាំ១៩០៣ ហើយនៅឆ្នាំ២០០២ វាក្លាយទៅជាពន្ធនាគារដាក់ភេរវករ និងអ្នកផ្សេងទៀតដែលត្រូវចាប់ខ្លួននៅអាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់។ សន្តិសុខនៅទីនេះត្រូវបានរឹងបន្តឹងខ្លាំងនៅគ្រប់កន្លែង។

5. KOREAN DMZ

ចាប់ពីបញ្ចប់សង្រ្គាមកូរ៉េ ដែលបំបែកកូរ៉េជាពីរ​(ខាងជើង និងខាងត្បូង) នៅឆ្នាំ១៩៥៣ ទីកន្លែងនេះត្រូវបានបង្កើតឡើងនៅព្រំដែនប្រទេសទាំងពីរ។ ទីនេះ​ជាតំបន់គ្មានកម្លាំងកងទ័ព និងអាវុធ ប៉ុន្តែអ្នកយាមរបស់ប្រទេសទាំងពីរដែលឈរយាមការពារយ៉ាងតឹងរឹងបំផុត ទល់មុខគ្នា។

4. BANK OF ENGLAND VAULT

នេះជាធនាគារដែលរក្សាទុកនូវមាសរបស់ចក្រភពអង់គ្លេស និងប្រទេសជាច្រើនទៀត ដូចនេះហើយវាចាំបាច់ត្រូវតែមានការយាមការពារតឹងរឹង។ វាស្ថិតនៅក្រោមទីក្រុងឡុងដ៏ ហើយការចូលទៅក្នុងទីនេះគឺជារឿងដ៏លំបាក ព្រោះតែការបន្តឹងផ្នែកសន្តិសុខ។

3. THE MORMON CHURCH’S SECRET VAULT

ព្រះវិហារ Latter-Day Saints សាងសង់ដោយជីកភ្នំ Granite Mountain ដែលនៅក្នុងនោះមានរក្សាទុកនូវឯកសារជាច្រើនស្មើនឹង៣ប៊ីលានទំព័រនេះកំណត់ត្រាគ្រួសារ។ វាជាកិច្ចប្រឹងប្រែងរបស់អន្តរជាតិក្នុងរក្សាទុកមរតកគ្រួសារនៅជុំវិញពិភពលោក ហើយជាញឹកញាប់ត្រូវបានប្រើសម្រាប់គម្រោង​ពង្សាវិទ្យាផ្សេងៗ។ អ្នកដែលអាចចូលទៅក្នុងទីនេះ ត្រូវតែជាមនុស្សរបស់ព្រះវិហារ ។

2. AREA 51

តំបន់៥១នេះមានឈ្មោះផ្លូវការថា Groom Lake and Dreamlan​d។ នេះជាមជ្ឈមណ្ឌលរក្សាអ្វីៗមិនល្អជាច្រើនដែលរដ្ឋាភិបាលអាមេរិកព្យាយាមលាក់បាំង ឬរក្សាជាអាថ៌កំបាំងអស់ជាច្រើនទសវត្ស។ នៅទីនេះមានសន្តិសុខការពារកម្រិតខ្ពស់។

1. FORT KNOX

កន្លែងនេះធ្លាប់ជាធនាគាររក្សាទុកនូវមានជាច្រើន តែយ៉ាងណាវានៅតែមានមាសដែលមានតម្លៃប្រហែល១៨០ពាន់លានដុល្លារ។ ការប្លន់កន្លែងនេះគឺជាក្តីស្រម៉ៃរបស់ចោរជាច្រើន ប៉ុន្តែវាមិនមែនជាការងាយស្រួលនោះទេ ត្បិតវាសន្តិសុខកម្រិតខ្ពស់បំផុត សូម្បីតែការសាងសង់អគារក៏ត្រូវបានធ្វើឡើងយ៉ាងពិសេសដើម្បីធានាសន្តិសុខដែរ។ ម្យ៉ាងទៀត នៅក្បែរទីនេះក៏មានកន្លែងរបស់យោធា ដែលមានទាំងរថគ្រោះ ឧទ្ធម្ភាគចក្រ និងកងកម្លាំងទាហានយ៉ាងច្រើនផងដែរ ដែលត្រៀមរួចស្រេចក្នុងករណីមានការចូលលុកលុយកន្លែងនេះ។

ប្រភព៖ The Richest

Loading...
SHARE