១. បើអ្នកច្របាច់វាពីបាត

  • អ្នកជាមនុស្សមានរបៀបត្រឹមត្រូវ និងចេះគិតពីមនុស្សដែលនៅជុំវិញខ្លួន។
  • អ្នកជាមនុស្សដែលឥតខ្ចោះ មិនខ្ជះខ្ជាយ ប្រើប្រាស់អ្វីដែលមានទាល់តែអស់។
  • អ្នកជាមនុស្សឧស្សាហ៍ ហើយតែងតែបំពេញការងារបានល្អជានិច្ច ដូច្នេះអ្នកដទៃសុទ្ធតែទុកចិត្តលើអ្នក។
  • ផ្ទះរបស់អ្នកតែងតែស្អាត ហើយអ្នកចេះរៀបចំផ្លូវជីវិតបានយ៉ាងល្អ។

២. បើអ្នកច្របាច់វាពីកណ្ដាល

  • អ្នកជាមនុស្សប្រាកដនិយម និងសកម្ម ហើយជារឿយៗធ្វើអីប្រញាប់ប្រញាល់បន្តិច។
  • អ្នកមិនមែនជាមនុស្សមានរបៀប និងចេះរៀបចំណាស់ណាទេ ប៉ុន្តែនៅពេលត្រូវប្រឈមមុខនឹងបញ្ហា អ្នកអាចដោះស្រាយវាបាន។
  • អ្នកជាមនុស្សរួសរាយ មានមិត្តភ័ក្តិច្រើន ចុះចំណោមក្នុងសង្គម។
  • អ្នកចេះរក្សាតុល្យភាពក្នុងជីវិត និងមានអារម្មណ៍នឹងន។

៣. បើអ្នកច្របាច់វាពីផ្នែកខាងលើ

  • អ្នកជាមនុស្សរឹងមានៈ ចចេស ប៉ុន្តែអ្នកអាចធ្វើអ្វីគ្រប់យ៉ាងដើម្បីសម្រេចបំណងដែលអ្នកចង់បាន។
  • អ្នកជាមនុស្សទុទ្ទិដ្ឋិនិយម ហើយមិនសូវទុកចិត្តអ្នកដទៃទេ។ អ្នកទុកចិត្តតែខ្លួនឯងប៉ុណ្ណោះ។
  • កាលដែលអ្នកស្រឡាញ់ខ្លួនឯង និងគិតតែពីខ្លួនឯង ជារឿងល្អ ប៉ុន្តែអ្នកងាយនឹងក្លាយជាមនុស្សអាត្មានិយម និងពឹងពាក់អ្នកដទៃដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន។

៤. បើអ្នកច្របាច់វាគ្រប់កន្លែងបែបនេះ

  • អ្នកជាមនុស្សដែលមានសិល្បៈ និងគំនិតច្នៃប្រឌិតខ្ពស់។
  • អ្នកមើលឃើញពិភពលោកស្រស់ស្អាតគ្រប់ទីកន្លែង ប្លែកពីមនុស្សភាគច្រើនទៀត។
  • អ្នកប្រាកដជាមានការពិបាកក្នុងការធ្វើខ្លួនអោយទៀតទាត់ និងមានរបៀបគ្រប់ពេលវេលា។ អ្នកប្រាកដជាពិបាកក្នុងការរៀបចំផែនការ និងធ្វើអោយបានសម្រេចគោលដៅ។ ប៉ុន្តែអ្នកគឺជាមនុស្សសុទិដ្ឋិនិយម និងចិត្តទូលាយ។ គ្រាន់តែអារម្មណ៍អ្នកងាយនឹងឡើងចុះ។

ប្រភព ៖ Brightside

Loading...
SHARE