ជាការពិតណាស់ក្នុងលោកនេះនរណាក៏មានភាពភ័យខ្លាចដែរគ្រាន់តែតិចហើយនិងច្រើន ហើយដោយសារតែការភ័យខ្លាចនេះធ្វើឲ្យមនុស្សចំនួនបានបាត់បង់ឱកាស និងក្ដីស្រមៃរបស់ខ្លួន និងរស់នៅដោយការភ័យខ្លាចនោះ ខណៈដែលមនុស្សមួយចំនួនទៀតបែរជាអាចជំនៈភាពភ័យខ្លាចហើយសម្រេចនូវក្ដីប្រាថ្នារបស់ខ្លួន ឯមួយចំនួនទៀតក៏បានរកឃើញក្ដីស្រមៃនិងសម្រេចវាក្រោយពេលជំនៈនូវភាពភ័យខ្លាច ។

ដើម្បីជំរុញទឹកចិត្តមនុស្សឲ្យជំនៈភាពភ័យខ្លាច ក្រុមអ្នកផលិតវីដេអូសម្រាប់ធនាគារក្រុងថៃ (Krungthaibank) របស់ប្រទេសថៃក៏បាននឹកឃើញក្នុងការបញ្ចូលនូវគំនិតអប់រំមួយនេះទៅក្នុងវីដេអូពាណិជ្ជកម្មរបស់ខ្លួន ដោយបង្កើតជាសាច់រឿងដ៏ជក់ចិត្ត ចាក់ដោតបេះដូងអ្នកទស្សនាស្ទើរស្រក់ទឹកភ្នែក ហើយពោរពេញដោយអត្ថន័យអប់រំ ។

នៅក្នុងសាច់រឿងនៃវីដេអូពាណិជ្ជកម្មដែលបង្កប់ដោយអត្ថន័យអប់រំ និងរឿងរំជួលចិត្តមួយនេះ រៀបរាប់អំពីក្មេងស្រីម្នាក់ដែលខ្លាចសត្វឆ្កែមួយក្បាលរបស់អ្នកជិតខាងនាង ។ គ្រប់ពេលដែលចេញទៅសាលា ឬមកវិញ នាងស្ទើរតែមិនហ៊ានដើរកាត់មុខផ្ទះអ្នកជិតខាងម្នាក់នោះ ពីព្រោះតែឆ្កែមួយក្បាលរបស់អ៊ំស្រីម្ចាស់ផ្ទះនោះតែងតែព្រុសដាក់នាងជានិច្ច ។

នៅថ្ងៃមួយអ៊ំស្រីដែលជាអ្នកជិតខាងរបស់នាងនោះបានបាត់បងជីវិត ហើយឆ្កែរបស់គាត់មួយក្បាលនោះហាក់មានទុក្ខសោកជាខ្លាំង និងព្យាយាមរត់តាមសាកសពម្ចាស់របស់ខ្លួនដែលពេទ្យបានលើកដាក់រទេះរុញ ។ ដែលទិដ្ឋភាពត្រូវបាននាងប្រទះឃើញហើយវាបានធ្វើឲ្យនាងមានអារម្មណ៍ក្ដុកក្តួលជាខ្លាំង ។

ក្រោយម្ចាស់បានស្លាប់ឆ្កែមួយក្បាលនោះមិនព្រមទៅណាទាំងអស់គិតតែយាមនៅខាងមុខផ្ទះមើលទៅដូចជាកំពុងរងចាំម្ចាស់ត្រឡប់មកវិញ ហើយសូម្បីតែពេលនាងដើរកាត់ក៏លែងព្រុសដូចមុនទៀតដែរ ។ ដោយសារតែឃើញបែបនេះ ហើយគិតថាប្រហែលជាវាគ្មានអ្នកដាក់ចំណីឲ្យ អារម្មណ៍ដែលធ្លាប់តែភ័យខ្លាចប្រែជាអាណិតអាសូរធ្វើឲ្យនាងតាំងចិត្តក្លាហានចូលទៅដាក់ចំណីឲ្យវាស៉ី ហើយនាងធ្វើបែបនេះស្ទើរតែរៀងរាល់ថ្ងៃរហូតដល់អារម្មណ៍ភ័យខ្លាចត្រូវកាត់បន្ថយ និងធ្វើឲ្យនាងហ៊ានយកដៃទៅប៉ះវា និងកាន់តែចូលចិត្តវាទៀតផង ។

ក្រោយៗមកឆ្កែមួយក្បាលនោះក៏ចាប់ផ្ដើមតាមនាង ហើយពួកគេទាំង ២ ក៏ក្លាយជាសម្លាញ់និងគ្នា ដើរលេងជាមួយនឹងគ្នា ហើយវាតែងតែការពារនាងជានិច្ច ហើយជូនដំណើរនាងទៅសាលា និងឈររងចាំនាងចេញមកវិញរៀងរាល់ថ្ងៃ ។

ប៉ុន្តែនៅថ្ងៃមួយពេលចុះពីរថយន្តស្រាប់តែមិនឃើញវានៅកន្លែងដែលវាធ្លាប់រងចាំសោះ ។ ដោយសារតែខុសប្លែកពីរាល់ដងបែបនេះធ្វើឲ្យនាងមានចម្ងល់ ហើយក៏ព្យាយាមដើររកវា ពេលកំពុងស្វែងរកនោះនាងស្រាប់តែឃើញមនុស្សជាច្រើនកំពុងឈរជ៉ំៗហាក់ដូចជាកំពុងមើលអ្វីមួយ ។ ពុទ្ធោការពិតនោះគឺជាឆ្កែរបស់នាង វាត្រូវបាននរណាបុក ដែលធ្វើឲ្យនាងកើតទុក្ខជាខ្លាំង ហើយព្យាយាមបីវាទៅរកពេទ្យ ប៉ុន្តែគួរឲ្យស្ដាយពេទ្យមិនបានបើកទ្វានោះទេ ចុងក្រោយឆ្កែសំណព្វចិត្តរបស់នាងក៏បានងាប់។

នោះហើយជាជាកម្លាំងចិត្តជំរុញឲ្យនាងក្លាយខ្លួនជាពេទ្យសត្វ ហើយនាងបានចុះព្យាបាលសត្វឆ្កែនៅតាមភូមិដោយឥតគិតថ្លៃទៀតផង ។

ទស្សនាវីដេអូខាងក្រោមនេះ ៖

โอเลี้ยง…เพื่อนที่จะอยู่กับคุณตลอดไป

เมื่อความรักชนะความกลัว ความหวังที่จะมีชีวิตต่อไปจึงเกิดขึ้นอีกครั้ง

Posted by KTB Care on Monday, January 11, 2016

ប្រភព ៖ KTB Care

Loading...
SHARE