រាល់ការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្តគឺក្នុងគោលបំណងរកអ្វីថ្មីៗនិងល្អមកបម្រើដល់សង្គមជាតិក៏ដូចជាពិភពលោក យ៉ាងណាដោយសារស្នាដៃមួយចំនួនវាបែរជាអាចបំផ្លាញឬធ្វើប៉ះពាល់ដល់សុខសុវត្ថិភាពនៃពិភពលោក ដូចនេះពួកគាត់មួយចំនួនក៏បានបំផ្លាញចោលរាល់ការស្រាវជ្រាវទាំងនោះចោល ដែលធ្វើអោយវាមិនអាចចេញជារូបរាងឡើងមកបាន  ។

1. Death ray

នៅអំឡុងឆ្នាំ 1930 លោក Nikola Tesla ត្រូវបានគេដឹងថាបង្កើតឧបករណ៍មួួយដែលាមានឈ្មោះថា  Tele Force ដែលវាជាឧបករណ៍ម្យ៉ាងអាចកំទេចអ្វីផ្សេងៗតាមរយៈរលកកាំរស្មី យោងតាមការស្រាវរបស់អ្នកវិទ្យាសាស្ត្របានអះអាងថាឧបករណ៍ដែលគាត់បង្កើតអាចបំផ្លាញយន្តហោះឬគ្រឿងម៉ាស៊ីនធំៗបាន ហើយមិនតែប៉ុណ្ណោះវាអាចបំផ្លាញអង្គភាពយោធាមួយក្រុមធំក្នុងចម្ងាយ២០០ម៉ៃយ៍ ។

ដោយសារតែឥទ្ធិពលបែបនេះមានប្រភពអះអាងថាមានមនុស្សជាច្រើនព្យាយាមលួចយកវាពីដៃលោក Tesla ដើម្បីប្រើតាមមហច្ឆិតារបស់ខ្លួន ។ មូលហេតុនេះហើយទើបធ្វើអោយគាត់បញ្ឈប់គម្រោងនេះមុនពេលសម្រេច ហើយបំផ្លាញចោលរាល់ឯកសារក៏ដូចជារាល់គម្រូប្លង់ផ្សេងៗចោលទាំងអស់ ។

2. Cold nuclear fusion

សម្រាប់ប្រិយមិត្តដែលធ្លាប់ទស្សនាខ្សែភាពយន្ត Iron-Man ប្រាកដជាឃើញនូវវត្ថុម្យ៉ាងនៅដើមទ្រូងរបស់ Tony Stark ដែលជាប្រភេទនុយក្លេអ៊ែរមួយប្រភេទដែលមានឥទ្ធិពលខ្លាំង ដែលវាត្រូវបានគេហៅថា Cold nuclear fusion ។

ក្នុងឆ្នាំ 1989 លោក  Eugene Mallove ដែលជា Professor មួយរូបគាត់ធ្លាប់អះអាងគាត់បានរកឃើញនូវការបង្កើត Cold nuclear fusion ។ យ៉ាងណានៅឆ្នាំ២០០៤ក្រោយគាត់ទទួលមរណៈគេបានរកឃើញគម្រូសៀវភៅខ្លះដែលបន្សល់ពីស្នាដៃគាត់ តាមការស្រាវតាមអ្វីដែលកត់ត្រាគេគិតថាអ្វីដែលគាត់អះអាងគឺមិនមែនជាការពិតនោះទេ យ៉ាងណាគេក៏មិនសន្និដ្ឋាន100%ថាគាត់កុហក់មែន ឬក៏មានអ្វីទៀតលាក់បាំងដែរ ដោយមានអ្នកប៉ានស្មានថាគេមានចេតនាបំបិទការរកឃើញនោះតែម្ដងព្រោះតែហេតុផលប៉ះពាល់ខ្លាំងដល់ពិភពលោក ។

3. Starlite material

Starlite គឺជាប្រភេទផ្លាស់ស្ដើងដ៏អស្ចារ្យម្យ៉ាង ដែលវាត្រូវាបានរកឃើញនៅឆ្នាំ 1983 ដោយជាងកាត់សក់ម្នាក់ដែលមានឈ្មោះថា Maurice Ward តាមការពិសោធន៍បង្ហាញថា សារធាតុនោះអាចធន់កម្ដៅដល់ទៅ 18,000°F ។

ហើយនៅឆ្នាំ 1993 ស្នាដៃនេះត្រូវបង្ហាញលើកញ្ចក់ទូរទស្សន៍ជាមួយការពិសោធន៍ដែលដាក់សារធាតុនោះនៅលើសំបកពងទាហើយបានប្រើភ្លើងដុតលើវា យ៉ាងណាក្រោយមកឃើញថាស៊ុតខាងក្នុងសភាពដដែល ។ នៅឆ្នាំ 2011 ក្រោយពីលោក Maurice Ward បានចែកឋានទៅ សារធាតុនោះក៏បានក្លាយជាអាថ៌កំបាំង ខណៈអ្នកវិទ្យាសាស្ត្រជាច្រើនបានព្យាយាមស្រាវជ្រាវរកគម្រូដែរ តែវាដូចជាមិនឃើញតម្រុយអ្វីទាំងអស់ ។

ប្រភព ៖ ប្រាយសាយ

Loading...
SHARE