Westlife គឺជាក្រុមចម្រៀងបុរសដ៏ល្បីល្បាញបំផុតកាលពី ១០ ទៅ ២០ ឆ្នាំមុន ដែលក្រុមចម្រៀងបុរសមានប្រភពចេញពីប្រទេសអៀរឡង់នេះត្រូវបានបង្កើតឡើងកាលពីកំឡុងឆ្នាំ ១៩៩៨ នៅក្នុងទីក្រុង Dublin ហើយមានសមាជិកចំនួន ៥ រូបគឺ Nicky Byrne , Kian Egan , Mark Feehily , Shane Filan និង Brian McFadden ។

ក្នុងចំណោមបទចម្រៀងល្បីៗជាច្រើនរបស់ Westlife បទ My Love គឺជាបទចម្រៀងដែលទទួលបានការចាប់អារម្មណ៍ជាគេបំផុត ដែលបទចម្រៀងមួយបទនេះបានចេញផ្សាយនៅថ្ងៃទី 31 ខែតុលាឆ្នាំ 2000 ។

ខ្ញ៉ំជឿថាមានប្រិយមិត្តមួយចំនួនប្រហែលជានៅចាំបទចម្រៀងមួយបទនេះ ហើយនៅពេលនេះខ្ញ៉ំនឹងនាំអារម្មណ៍ប្រិយមិត្តមកទស្សនាការសម្ដែងដ៏អស្ចារ្យរបស់ពួកគេនៅលើឆាកប្រគ៉ំតន្ត្រីមួយ ។

ទស្សនាវីដេអូការសម្ដែងរបស់ក្រុម Westlife ជាមួយនឹងបទចម្រៀង My Love :

Westlife – My Love..

Posted by Rock Sepanjang Zaman on Sunday, January 21, 2018

គួរបញ្ជាក់ឲ្យដឹងផងដែរថា ក្រុមចម្រៀងដ៏ល្បីល្បាញមួយត្រូវបានបែកបាក់កាលពីឆ្នាំ ២០១២ ដោយមុននឹងបែកបាក់នេះសមាជិកម្នាក់ដែលមានឈ្មៅះថា Brian McFadden បានចាកចេញមុនគេគឺកាលពីឆ្នាំ ២០០៤ មកម្ល៉េះ ដែលមានន័យថាចាប់តាំងពីពេលនោះមក Westlife មានសមាជិកត្រឹមតែ ៤ នាក់ប៉ុនណោះហើយពួកគេបានបន្តរហូតដល់ឆ្នាំ ២០១២ ទើបចែកផ្លូវគ្នា ។

SHARE