NASA គឺ​ជា​អង្គការ​ស្រាវជ្រាវ​ផ្នែក​អវកាស​អន្តរជាតិ ដែល​នរណា​ៗ​ក៏​ស្គាល់​ដែរ ក្រៅ​ពី​ការ​សិក្សា​ពី​ផែនដី​ក្នុង​លំហអាកាស ក៏ដូចជា​ស្រាវជ្រាវ​ពី​ភព​ថ្មី​ជា​ច្រើន អង្គការ​អន្តរជាតិ​មួយ​នេះ​មាន​ការងារ​ រឿង​រ៉ាវ​ជា​ច្រើន​ទៀត​ដែល​អ្នក​ប្រហែល​ជា​មិន​ធ្លាប់​ដឹង​ពី​មុន​មក​នោះ​ទេ ៖

១ គម្រោង​ដាំ​ដើម​រុក្ខជាតិ​នៅ​ឋាន​ព្រះចន្ទ ៖ បើសិន​ជា​គម្រោង​នេះ​ទទួល​បាន​ជោគជ័យ​ វា​ជា​ជំហាន​ដ៏​ធំ​មួយ​ដែល NASA បាន​ឈាន ហើយ​វា​ក៏​ជាលទ្ធផល​មួយ​ដ៏​ល្អ​ប្រសើរ​សម្រាប់​គម្រោង​រស់​នៅ​ភព​ផ្សេង​ក្រៅ​ពី​ផែនដី​ផង​ដែរ។

២ NASA មាន​កងប្រដាប់​អាវុធ​ផ្ទាល់​ខ្លួន ដែល​មាន​អំណាច ​អាច​ចាប់​ខ្លួន​ និង​អនុវត្ត​តាម​ដីកា​ចាប់​ខ្លួន​ផង​ដែរ

៣ NASA បាន​ចំណាយ​ប្រាក់​រាប់​លាន​ដុល្លារ​ដើម្បី​ស្រាវជ្រាវ​ និង​បង្កើត​ប៊ិច​ដែល​អាច​សរសេរ​នៅ​ក្នុង​លំហអាកាសបាន ខណៈ​ដែល​អង្គការ​អវកាស​របស់​រុស្ស៊ី​ប្រើប្រាស់​ត្រឹម​ខ្មៅដៃ

៤ NASA កំពុង​តែ​បង្កើត​ម៉ាស៊ីន ឬ អាច​ហៅ​ថា​ជណ្ដើរ​យន្ត​​ដែល​អាច​កាត់​បន្ថយ​​រយៈ​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ភព​អង្គារ​តិច​ជាង ១ ខែ

៥ តេឡេស្កុប​របស់ NASA ដែល​មាន​ឈ្មោះ​ថា Webb Telescope នឹង​ចាប់​ដំណើរ​ការ​នៅ​ក្នុង​ឆ្នាំ 2018 ដែល​វា​​មាន​ចំងាយ​ 1609344 គីឡូម៉ែត្រ​ពី​ផែនដី

៦ NASA សន្យា​ថា ២០ ឆ្នាំ​ខាង​មុខ​ពួកគេ​នឹង​ផ្តល់​ចំលើយ​ថា តើ​មាន​មនុស្ស​ភពផ្កាយ​មែន​ដែរ​ឬ​អត់

៧ តាម​របាយការណ៍​របស់​ NASA ការ​សម្រាក​ដ៏​ល្អ​បំផុត​នៅ​ក្នុង​លំហ​អាកាស​គឺ​មិន​ត្រូវ​លើស​ពី ២៦ នាទី

៨ អង្គការ​ NASA ក៏​មានប៉ុស្តិ៍​វុទ្យុ​ផ្ទាល់​ខ្លួន​ផង​ដែរ ប៉ុន្តែ​ប៉ុស្តិ៍វិទ្យុ​នោះ​គឺ​គ្មាន​ផ្សាយ​អ្វី​ក្រៅ​ពី​ចាក់​ចម្រៀង Rock នោះ​ទេ

៩ NASA បាន​រក​ឃើញ​ភពមួយ​ដែល​សម្បូរ​ទៅ​ដោយ​ទឹក ” Waterworld” ដែល​មាន​រយៈ​ចំងាយ​ ៤០ ឆ្នាំ​ពន្លឹះ​ពី​ផែនដី ដែល​នៅ​លើ​ភពនោះ​គេរក​ឃើញ​វត្ថុ​ចម្លែក​ពីរយ៉ាង​គឺ ទឹកកក​ក្ដៅ (Hot Ice) និង ទឹកសន្ធិល (superfluid water)

១០ ក្មេង​ប្រុស​អាយុ ១៥ ឆ្នាំ​ម្នាក់​ធ្លាប់​បាន​ Hack ចូល​អង្គការ​ NASA និង​បាន​បិទ​កុំព្យូទ័រ​នៅ​ទីនោះ​អស់ ២១ ថ្ងៃ ហើយ​ក្មេងប្រុស​ម្នាក់​នេះ​ក៏​ធ្លាប់​ Hack ចូល​មន្ទីរ​បញ្ជកោណផង​ដែរ

១១ NASA កំពុង​ធ្វើ​ការ​ស្រាវជ្រាវ​ពី​ច្រកទ្វា​​ទៅ​កាន់​លំហ​អាកាស​ បើសិន​ជា​ពួកគេ​រក​ឃើញ​មែន វា​​នឹង​ក្លាយ​​ជា​មធ្យោបាយ​ដឹក​ជញ្ចូន​ដ៏​សំខាន់​ទៅ​កាន់​លំហ​អាកាស

១២ NASA ធ្លាប់​ខាត​បង់​ប្រាក់​ ៦៥៥ លាន​ដុល្លារ​​ទៅ​លើ​គម្រោង​មួយ​កាល​ពី​ឆ្នាំ ១៩៩៩ ពី​ព្រោះ​តែ​នៅ​ក្នុង​គម្រោង​នោះ​ ក្រុម​មួយប្រើប្រាស់​ខ្នាត ម៉ែត្រ ឯ​ក្រុម​មួយ​ទៀត​បែរ​ជា​ប្រើប្រាស់​ខ្នាត របស់​អង់គ្លេស (Inch, Mile) ទៅវិញ

ប្រភព ៖ bestpictureblog

Loading...
SHARE