១. ល្បែងពិភពលោក

Game by Luis Quiles features three political figures seemingly playing around with the world.

នៅក្នុងគំនូរមួយផ្ទាំងនេះ មានអ្នកដឹកនាំ ៣រូប ដូចជាប្រធានាធិបតីប្រទេសរុស្ស៊ី លោក ពូទីន (Vladimir Putin), ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ (Donald trump), និងមេដឹកកូរ៉េខាងជើង​ លោកគីម ជុងអ៊ុន (Kim Jong-un) កំពុងស្ថិតក្នុងសំលៀកបំពាក់កីឡា លេងបាល់ទាត់ជាមួយគ្នា ដែលបាល់នោះ គឺជាពិភពលោក មានន័យថា លោកទាំងបីកំពុងតែធ្វើអោយពិភពលោកមានការផ្លាស់ប្ដូរតាមទស្សនៈរបស់ពួកគាត់រៀងៗខ្លួន។

២. អន្ទាក់សុភមង្គល

នេះជារូបគំនូរមួយសន្លឹករបស់ Steve Cutts ដែលចង់បង្ហាញថា មនុស្សភាគច្រើនយល់ថា លុយជាអ្វីដែលធ្វើអោយពួកគេមានក្ដីសុខ ទើបពួកគេអាចធ្វើអ្វីគ្រប់យ៉ាងដើម្បីអោយបានលុយ ដោយមិនដឹងថា ពេលខ្លះលុយគ្រាន់តែអន្ទាក់ធ្វើអោយមនុស្សរងទុក្ខតែប៉ុណ្ណោះ។

៣. បញ្ហា

រូបភាពមួយនេះ ជាស្នាដៃរបស់ Pawel Kuczynski ដែលគាត់បានដាក់ចំណងជើងថា បញ្ហា។ គំនូរសាមញ្ញនេះ បង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅចំពោះជីវិតរបស់មនុស្សម្នាក់ៗ។ នៅក្នុងរូបនេះ បុរសម្នាក់បានជាប់នៅក្នុងរូងមួយងងឹត ហើយត្រជាក់ខ្លាំង។ គាត់សុខចិត្តយកកាំជណ្ដើរមកបង្កាត់ភ្លើងដើម្បីអោយខ្លួនឯងលែងរងា និងលែងនៅក្នុងសភាពងងឹតតទៅទៀត ប៉ុន្តែគាត់មិនបានគិតថា ជណ្ដើរនោះគឺជាវិធីដែលអាចនាំគាត់ចេញពីរូងនេះបាន។ នៅក្នុងជីវិតយើងក៏ដូចគ្នា។ ពេលយើងកំពុងមានបញ្ហា យើងត្រូវចេះរកដំណោះស្រាយដែលមានប្រសិទ្ធភាពអោយគ្រប់យ៉ាងមានភាពល្អប្រសើរយូរអង្វែង មិនមែនដើម្បីតែសេចក្ដីសុខក្នុងរយៈពេលខ្លីនោះទេ។

៤. ការញៀនថ្នាំ

Drug Abuse by Pawel Kuczynski compares drug addiction to the urge to keep a baby nice and calm.

Pawel Kuczynski បានធ្វើរូបនេះឡើងក្នុងបំណងបង្ហាញពីបញ្ហាញៀនថ្នាំនៅក្នុងសង្គម។ អ្នកញៀនថ្នាំមិនខុសអ្វីពីក្មេងដែលកំពុងឃ្លានបៅនោះទេ។ អារម្មណ៍របស់គេជ្រួលច្របល់ រវើរវាយ ទាមទារចាក់ថ្នាំញៀនទាំងនោះអោយខានតែបាន។

៥. ការអាណិតអាសូរ

Lovin' It by Luis Quiles illustrates a malnourished child standing in front of a McDonald's logo.

នេះជារូបភាពរបស់ Luis Quiles ដែលបង្ហាញពីក្មេងម្នាក់ស្គមកំព្រឹងឈរនៅពីមុខឡូហ្គោហាង McDonald ។ រូបនេះចង់រំលឹកអ្នកដែលមានលទ្ធភាពចូលញ៉ាំអាហារនៅហាងទំនើបៗអោយដឹងថា ក្នុងខណៈពេលដែលអ្នកអង្គុយញ៉ាំរបស់ឆ្ងាញ់ៗថ្លៃៗទាំងនោះ មានមនុស្សប្រុសស្រី ចាស់ក្មេងកំពុងតែស្រេកឃ្លាននៅគ្រប់ទីកន្លែងលើពិភពលោក។

៦. ខំសិក្សា

Study Hard by Unknown represents the sad reality of those individuals out there who are educated.

ស្របពេលដែលពិភពលោកមាននិស្សិតបញ្ញវ័ន្តបញ្ចប់ការសិក្សានៅគ្រប់ទីកន្លែង យើងក៏សង្កេតឃើញថា ពួកគេជាច្រើនមានតែសញ្ញាបត្រ តែរកការងារមិនបានធ្វើនៅឡើយ។ ការអប់រំពិតជាល្អសម្រាប់យុវជន តែសញ្ញាបត្រតែម្យ៉ាងមិនអាចអោយអ្នកជោគជ័យនោះទេ។

៧. ផលវិបាកនៃ Domino

Domino Effect by Mana Neyestani shows how even the smallest problem can have big consequences.

Mana Neyestani បង្កើតគំនូរនេះឡើង ចង់បង្ហាញថា សូម្បីបញ្ហាតូចមួយក៏អាចបណ្ដាលអោយក្លាយជាបញ្ហាធំបានដែរ បើយើងមិនបានប្រុងប្រយ័ត្ន។ ទោះក្នុងវ័យក្មេងយ៉ាងណាក៏ដោយ យើងត្រូវចេះគិត និងមានទំនួលខុសត្រូវចំពោះផលវិបាកនៃទង្វើរបស់ខ្លួនឯង។

៨. តួត្លុកក្នុងកញ្ចក់

The Clown by Dran is actually a sad reflection of how many people see themselves in the mirror.

នេះជាគំនូររបស់ Dran ដែលចង់បង្ហាញពីបុរសម្នាក់ក្នុងសំលៀកបំពាក់សមរម្យ ដៃកាន់ផ្កាមួយបាច់ រៀបចេញទៅជួបណាត់នៅខាងក្រៅ តែគាត់ឆ្លុះកញ្ចក់ បែរជាមើលឃើញថាខ្លួនឯងមិនល្អគ្រប់គ្រាន់ ដូចតួត្លុកកំប្លែងដូច្នោះទៅវិញ។ រូបមួយនេះ​ ចង់ដាស់តឿនអោយមនុស្សគ្រប់គ្នាមានការជឿជាក់លើខ្លួនឯង និងកុំមានគំនិតទុទ្ទិដ្ឋិនិយមលើខ្លួនឯងពេក។

៩. សេចក្ដីស្លាប់

Death by Luis Quiles gives us a grim reminder that death is always around us and can't be beat.

មិនថាអ្នកនៅក្មេង ឬចាស់ជរាប៉ុណ្ណា គ្រប់យ៉ាងទាំងអស់នឹងត្រូវបញ្ចប់នៅត្រឹមចំណុចមួយដែលគ្មានអ្នកណាអាចចៀសផុត។ នោះគឺសេចក្ដីស្លាប់។ Luis Quiles ធ្វើរូបនេះឡើង មិនមែនចង់អោយមនុស្សយើងខ្លាចស្លាប់នោះទេ តែគាត់ចង់រំលឹកថា ការស្លាប់នឹងអាចកើតមានឡើងនៅពេលណាមួយ ដូច្នេះយើងគួរតែចេះរស់នៅអោយជីវិតមានន័យមុននឹងគ្រប់យ៉ាងហួសពេល។

១០. ភាពជាអតិថិជន

Consumerism by Steve Cutts illustrates a vicious cycle of consumption that has infected humanity.

មួយសន្លឹករបស់ Steve Cutts នេះចង់បង្ហាញពីវដ្តនៃការចំណាយថវិកាដើម្បីបានសម្ភារៈដែលគេចង់បាន។ មានមនុស្សជាច្រើននាពេលបច្ចុប្បន្ននេះ សុខចិត្តចំណាយលុយដែលខ្លួនរកបានទៅទិញរបស់ប្រើប្រាស់ថ្លៃៗមួយចំនួនដែលមិនសូវមានប្រយោជន៍ប៉ុន្មាននោះទេ តែពួកគេគិតថាវាសំខាន់ និងមិនអាចរស់នៅដោយខ្វះរបស់ទាំងនោះបាន។

ប្រភព ៖ Lifebuzz

Loading...
SHARE