ពាណិជ្ជកម្ម

🎉 កម្មវិធីពិសេស Mid-Year Selling !! ថែមជូនកាបូបដៃដ៏ស្រស់ស្អាតមួយភ្លាម…

Posted by SK Online Shop on Sunday, June 24, 2018

វិស័យភាពយន្តហាក់មានភាពរីកចម្រើនយ៉ាងឆាប់រហ័ស ហើយការបន្ថែមក្រាហ្វិចក៉ំព្យូទ័រទៅក្នុងខ្សែភាពយន្តបានដើរតួនាទីសំខាន់ក្នុងការធ្វើឲ្យភាពយន្តកាន់តែមានរស់ជាតិបន្ថែមទៀត ដែលធ្វើឲ្យអ្នកទស្សនាជកចិត្តដិតអារម្មណ៍បន្ថែមលើសពីសាច់រឿងដែលពោរពេញដោយភាពប្រទាក់ក្រឡា ។

ជាការពិតណាស់ភាពយន្តស្ទើរតែទាំងអស់ទៅហើយនៅសម័យកាលនេះដែលត្រូវការក្រាហ្វិចក៉ំព្យូទ័របន្ថែម ជាពិសេសខ្សែភាពយន្តបែបវិទ្យាសាស្ត្រ អភិនិហារ វាយប្រហារ និងខ្មោចព្រាយបិសាច ជាដើម ។ ខ្សែភាពយន្តល្បីៗលំដាប់ពិភពលោកជាច្រើនសុទ្ធតែជាប្រភេទខ្សែភាពយន្តដែលមានក្រាហ្វិចក៉ំព្យូទ័ររស់រវើក និងល្អឯក ដែលមានដូចជា រឿង Avenger , jurassic world និង រឿង Deadpool ជាដើម ។

ប៉ុន្តែអ្នកធ្លាប់បានដឹងឬទេថាដើម្បីអាចបន្ថែមក្រាហ្វិចក៉ំព្យូទ័រឲ្យមានភាពរស់រវើក និងដូចជាពិតៗតើគេធ្វើបែបណា ?

តាមរយៈវីដេអូខាងក្រោមនេះ អ្នកអាចនឹងស្វែងរកចម្លើយឃើញជាក់ជាមិនខាន ដែលនេះគឺជាវីដេអូខ្លី ប៉ុន្តែវាបានបញ្ចូលនូវក្រាហ្វិចក៉ំព្យូទ័រដ៏រស់រវើក ហើយវានឹងបង្ហាញប្រិយមិត្តអំពីការប្រៀបធៀបទិដ្ឋភាពមុនពេលកាត់តបញ្ចូលក្រាហ្វិច និងពេលបញ្ចូលរួចរាល់ផងដែរ ៖

Kỹ xảo học sinh Việt Nam

Học sinh Việt Nam làm kỹ xảo cực đỉnh#THEANH28 #iDOL

Posted by Idol Live on Monday, June 4, 2018

ប្រភព ៖ Facebook

 

SHARE