ការបំពុលបរិយាកាសគឺជាបញ្ហាចម្បងមួយដែលប្រទេសភាគច្រើននៅលើពិភពលោកកំពុងតែប្រឈម ហើយក្នុងនោះមានប្រទេសខ្លះរងការបំពុលតិច ហើយខ្លះទៀតរងការបំពុលខ្លាំង។ ជាក់ស្តែងខាងក្រោមនេះ ជាប្រទេសដែលរងការបំពុលបរិយាកាសខ្លាំងជាងគេ។

  1. ប្រទេសម៉ុងហ្គោលី

ប្រទេសនេះជាប្រទេសត្រជាក់ ដូចនេះជាញឹកញាប់គេត្រូវដុតធ្យូងថ្មដើម្បីកម្តៅ ដូចនេះប្រទេសមានកម្រិតការបំពុលខ្លាំង  279 ug/m3 ហើយជាលទ្ធផលប្រជាជនរងផលប៉ះពាល់ផ្នែកសុខភាពខ្លាំង។

2. ប្រទេស Botswana

ប្រទេសនេះមានកម្រិតបំពុលបរិយាកាសខ្ពស់  216 ug/m3 ដោយសារតែវត្តមាននៃឧស្សាហកម្មរ៉ែជាច្រើនដែលប៉ះពាល់ដល់គុណភាពខ្យល់។

3. ប្រទេសប៉ាគីស្ថាន

កត្តាឧស្ម័នពុលចេញពីយានយន្តនៅក្នុងទីក្រុងធំៗដូចជា Peshawar, Karachi និង Lahore បណ្តាលឱ្យកម្រិតបំពុលបរិយាកាសក្នុងប្រទេសនេះមានកម្រិតខ្ពស់គឺ 198 ug/m3។

4. ប្រទេសសេនេហ្គាល់

វត្តមាននៃឧស្សាហកម្មរ៉ែ និងការបញ្ចេញឧស្ម័នពុលពីយានយន្តក្នុងកម្រិតខ្ពស់ ធ្វើឱ្យបរិយាកាសក្នុងប្រទេសនេះរងការបំពុលខ្លាំងដែរគឺ 145 ug/m3។

5. ប្រទេសអារ៉ាប៊ីសាអូឌីត

សេដ្ឋកិច្ចប្រទេសនេះកើនឡើងដោយដោយផលិតកម្មប្រេងឥន្ធនៈដ៏ធំ ប៉ុន្តែវាក៏បណ្តាលឱ្យមានការបំពុលបរិយាកាសផងដែរ រួមផ្សំនឹងកត្តាឧស្ម័នបញ្ចេញពីយានយន្ត។ កម្រិតបំពុលបរិយាកាសក្នុងប្រទេសនេះគឺ  143 ug/m3។

6. ប្រទេសអេហ្ស៊ីប

ការដុតអុស ធ្យូងថ្ម និងឧស្ម័នចេញពីយានយន្តជាដើម ធ្វើឱ្យបរិយាកាសក្នុងប្រទេសនេះរងការបំពុលខ្លាំងជាមួយនិងកម្រិត 138 ug/m3។

7. ប្រទេសអេមីរ៉ាត់អារ៉ាប់រួម

កម្រិតបំពុលបរិយាកាសក្នុងប្រទេសនេះគឺ 132 ug/m3 បើទោះបីរដ្ឋាភិបាលខិតខំដោះស្រាយបញ្ហានេះយ៉ាងណាក៏ដោយ។

8. ប្រទេសអ៊ីរ៉ង់

កម្រិតបំពុលបរិយាកាសមាន 124 ug/m3 ដែលប៉ះពាល់ដល់សុខភាពប្រជាជនជាច្រើន។

9. ប្រទេសនីហ្សេរីយ៉ា

ដោយសារកត្តាសំរាមជាច្រើន និងការរៀបចំមិនបានត្រឹមត្រូវ ធ្វើឱ្យការបំពុលបរិយាកាសក្នុងប្រទេសនេះមានការកើនឡើងជាប្រចាំរហូតដល់កម្រិត 124 ug/m3។

10. ប្រទេសគុយវ៉ែត

រោងចក្រឧស្សាហកម្ម និងការចម្រាញ់ប្រេងធ្វើឱ្យខ្យល់បរិយាកាសក្នុងប្រទេសនេះរងការបំពុលជាខ្លាំងផងដែរគឺក្នុងកម្រិត 123 ug/m3។

ប្រភព៖ Trillpost

Loading...
SHARE