ពាណិជ្ជកម្ម

🎉 កម្មវិធីពិសេស Mid-Year Selling !! ថែមជូនកាបូបដៃដ៏ស្រស់ស្អាតមួយភ្លាម…

Posted by SK Online Shop on Wednesday, June 20, 2018

ព្រឹត្តិការណ៍ World Cup ជាព្រឹត្តិការណ៍ដ៏ធំមួយដែលអ្នកស្រលាញ់បាល់ទាត់ជុំពិភពលោកតែងតែទន្ទឹងរង់ចាំដើម្បីទស្សនារៀងរាល់៤ឆ្នាំម្ដង ក្នុងនោះយើងឃើញថាមិនត្រឹមតែអ្នកទៅទស្សនាផ្ទាល់ទាល់នោះទេ ដែលរីករាយសូម្បីតែអ្នកតាមដានទស្សនាតាមកញ្ចក់ទូរទស្សន៍ក៏រីករាយលាយនិងអារម្មណ៍ភ័យអរសម្រាប់ក្រុមដែលខ្លួនស្រលាញ់និងគាំទ្រផងដែរ ។

ហើយជាពិសេសសម្រាប់ប្រជាជនដែលមានកីឡាករពីប្រទេសខ្លួនទៅប្រកួតពួកគេពិតជាសប្បាយរីករាយយ៉ាងខ្លាំង ហើយពិតជាមិនចង់ខកខានទស្សនាការរាល់ការប្រកួតជម្រើសជាតិខ្លួននោះឡើយ ។ យ៉ាងណាទោះជាមិនអាចមើលឃើញឬស្ដាប់លឺដោយផ្ទាល់ក៏ពួកគេចង់ទទួលបានអារម្មណ៍និងការគាំទ្រសម្រាប់ជម្រើសជាតិដែរ ។

ជាក់ស្ដែងដូចជាបុរសជនជាតិប្រេស៊ីលម្នាក់ថ្វីត្បិតតែមិនអាចមើលឃើញដោយភ្នែកឬអាចស្ដាប់លឺការអធិប្បាយពីបាល់ទាត់របស់ក្រុមខ្លួនតែគាត់មានទឹកចិត្តគាំទ្រ ហើយពិតជារឿងដ៏អស្ចារ្យដែលគាត់មិត្តដ៏ល្អដែលជួយគាត់ក្នុងការទទួលបានអារម្មណ៍ដូចជាអ្នកទស្សនាដូច្នេះ ដោយមិត្តរបស់គាត់បានច្នៃជាតារាងបាល់ទាត់តូចមួយ ។

ហើយអំឡុងពេលប្រេស៊ីលប៉ះជាមួយកូស្ដារីកូ មិត្តគាត់បានបែងចែកគ្នាពន្យល់គាត់ដោយម្នាក់ចាប់ដៃគាត់ដើម្បីពន្យល់ពីទីតាំងនៃកីឡាករប្រេស៊ីលខណៈពេលពួកគេបណ្ដើរបាល់ឬបញ្ជួនបាល់ ហើយមានមិត្តម្នាក់ទៀតនៅពីក្រោយចាំបញ្ជាក់ពីលេខអាវកីឡាករ ហើយខណៈពេលក្រុមខ្លួនស៊ុតចូលគាត់ក៏ទទួលបានអារម្មណ៍រីករាយផងដែរ ទោះជាមិនដឹងថាគាត់អាចយល់ពីការពន្យល់នោះបានប៉ុណ្ណាក៏ដោយ ។

សូមទស្សនាវីដេអូនៅខាងក្រោមនេះ ៖

Loading...
SHARE