*ពាណិជ្ជកម្ម*

កាលពីព្រេងនាយមានចចកកំជិលមួយក្បាល់រស់នៅក្នុងព្រៃជ្រៅមួយ។នៅជិតកន្លែងដែលចចកនោះរស់នៅគឺមានស្រះទឹកមួយហើយចចកកំជិលតែងតែស្វែងរកចំណីជារឿយៗនៅម្តុំស្រះទឹកនោះ។

ថ្ងៃមួយចចកកំជិលកំពុងអង្គុយក្បែរស្រះទឹកនោះហើយបានគិតថាតើនិងមានអ្វីសំរាប់ឆីនៅថ្ងៃនេះ រំពេចមួយចចកកំជិលបានប្រទះឃើញសត្វគោងាប់មួយយ៉ាងធំដែលធ្វើអោយចចកទប់ទឹកមាត់មិនបាន។ចចកបាននិយាយឡើងថា “តើនោះគឺជាលាភសំណាងរបស់អញមែនឬទេ! ឥឡូវនេះអញនឹងឆីវាអោយណាណីម្តង” ប៉ុន្តែរៀបនិងដាក់មាត់ឆីទៅហើយចចកចាប់ផ្តើមមានគំនិតមួយថា “ប្រសិនបើមានសត្វដទៃមកតាមនេះហើយសុំអញចែកជា២នោះ នោះអញប្រាកដជាឆីមិនឆ្អែតនោះទេ” ។ បន្ទាប់មកចចកកំជិលបានឆីសត្វគោនោះយ៉ាងលឿន លាន់លឺសូរតែ គ្រឹបៗៗ។

ដោយសារការលោភលន់ខ្លាចគេដណ្តើមចំណីនេះហើយបានធ្វើចចកឆ្លាក់ឆ្អឹងជាប់និងបំពង់ករ។ ចចកបានយំយ៉ាងខ្លាំងលឺសូរ អ៊ូៗអ៊ែកៗគួអោយអាណិតណាស់។ វាបានព្យាយាមយកឆ្អឹងនោះចេញពីមាត់របស់វា​ ហើយព្យាយាមចាប់ឆ្អឹងនោះមកក្រៅយ៉ាងណាក៏មិនបានការដែរ។ បន្ទាប់ចចកបានព្យាយាមក្អកអោយឆ្អឹងចេញមកក្រៅក៍នៅតែមិនចេញ។ អូហូ!ឆ្អឹងនោះបានធ្វើអោយចចកកំជិលឈឺបំពង់ករយ៉ាងខ្លាំង។

*ពាណិជ្ជកម្ម*

ភ្លាមៗនោះចចកកំជិលបាននឹកឃើញថាមានសត្វក្រៀលមួយក្បាល់រស់នៅជិតមាត់ទន្លេ។ចចកកំជិលក៍បានរត់ទៅរកជំនួយពីសត្វក្រៀលហើយបាននិយាយសុំអង្វរសត្វក្រៀលថា “​អោសំលាញ់ក្រៀលរបស់ខ្ញុំអើយ!ឥឡូវមានឆ្អឹងមួយនៅក្នុងបំពង់កររបស់ខ្ញុំសូមជួយខ្ញុំផងប្រសិនបើអ្នកអាចជួយយកឆ្អឹងចេញមកក្រៅបានដោយជំពុះដ៏វែងរបស់អ្នកនោះខ្ញុំនិងមានរង្វាន់អោយអ្នក”។ ដោយសត្វក្រៀលមានចិត្តអាណិតដល់ចចកក៏បានយល់ព្រមជួយហើយបានយកជំពុះរបស់ខ្លួនដាក់ចូលទៅក្នុងមាត់ចចកហើយក៏បានចឹកយកឆ្អឹងចេញមកក្រៅ។ បន្ទាប់មកចចកបានបន្លឺឡើងថា “អូ! វាពិតជាបានធូស្បើយមែនហើយ”

សត្វក្រៀលបានសួរទៅកាន់ចចកថា “តើរង្វាន់របស់ខ្ញុំនៅឯណា?

ចចកបានតបវិញថា “តើជារង្វាន់អ្វី?”

អ្នកបានសន្យាថានិងអោយរង្វាន់មកខ្ញុំប្រសិនបើខ្ញុំអាចយកឆ្អឹងចេញពីបំពង់កររបស់អ្នកបាន ៖សត្វក្រៀលបានតបយ៉ាងសុភាព។

“ហា៎!​ តើនោះមិនមែនជារង្វាន់ទេឬ?ដែលអ្នកបានដាក់ក្បាល់ចូលក្នុងមាត់របស់ខ្ញុំហើយតែអ្នកនៅតែមានជីវិតរស់”៖ចចកអកត្តញ្ញូបានតបទៅសត្វក្រៀលហើយក៏បានចេញទៅឆ្ងាយបាត់ទៅ។

សត្វក្រៀលមានអារម្មណ៍ថាមិនអាចតទល់និងចចកបានហើយក៏បានធ្វើការសំរេចចិត្តថានិងមិនជួយពពួកសត្វអកត្តញ្ញូទាំងនោះនៅពេលអនាគតទៀតនោះឡើយ។

បើសិន​ជា​អ្នក​ចង់​ជួយ​នរណា​ម្នាក់​ដើម្បី​ទទួល​បាន​ផល​តប​ស្នង​មក​វិញ អ្នក​គួរ​តែ​ពិចារណា​ឲ្យ​បាន​ច្បាស់​​លាស់​មុន​នឹង​ជួយ​អ្នក​ដទៃ ប៉ុន្តែ​ការ​ជួយ​អ្នក​ដទៃ​ដើម្បី​ទទួល​បាន​ផល​នោះ​មិន​មែន​ជា​ការ​ជួួយ​ដោយ​ស្មោះ​អស់​ពី​ចិត្ត​នោះ​ទេ៕

*ពាណិជ្ជកម្ម*