Sara Parker អាយុ៤១ឆ្នាំ​និងមិត្តរបស់នាងឈ្មោះ Jacob Sullivan អាយុ៤៤ឆ្នាំបានរួមគំនិតគ្នាចាប់រំលោភកូនស្រីរបស់ពួកគេដែលទើបតែមានអាយុ១៤ឆ្នាំព្រោះតែតម្រែកនៃកាមតណ្ហា។

បើយោងទៅលើឯកសារមួយបានលើកឡើងថា ប្តីប្រពន្ធនេះបានសម្លាប់ Grace នៅក្នុងខែ កក្កដា ហើយពួកគេបានយកសាកសព Grace ទៅលាក់នឹងធ្នើផ្ទះជួលរបស់ពួកគេនៅឯតំបន់ Quakertown Pa. នៃរដ្ឋ Pennsylvania សហរដ្ឋអាមេរិក។ប្រហែលជាជិត៤ខែរឿងនោះបានលេចលឺដល់ខាងក្រៅ។

ជនរងគ្រោះ​អាយុ ១៤ ឆ្នាំ Grace Parker​

មេធាវីប្រចាំតំបន់ Buck County គឺលោក Matthew D Weintroub បាននិយាយថា “រឿងនេះបានកើតឡើងដោយសារតែភ្លើងតណ្ហារោលរាលរបស់ពួកគេទាំងពីរខ្លាំងពេកទើបឈានទៅដល់​បែក​គំនិត​​​ឲ្យ​មិត្ត​ប្រុស​ចាប់រំលោភកូនស្រីរបស់ពួកគេ(Grace)​និងសំលាប់យ៉ាងសាហាវ។

ប្តីប្រពន្ធមួយគូនេះបានព្យាយាមធ្វើអត្ថឃាតខ្លួនឯង២ដងមកហើយតែត្រូវបរាជ័យ ហើយពួកគេត្រូវបានបញ្ជួនឲ្យទៅសម្រាក់នៅមន្ទីពេទ្យហើយពេលនោះ Jacob Sullivan បានសារភាពថាខ្លួនពិតជាបានសម្លាប់ Grace Parker​ពិតប្រាកដមែន។

ស្ត្រី​ដៃដល់ជា​ម្ដាយ Sara Packer

ក្មេងស្រីអាយុ១៤ឆ្នាំរូបនេះត្រូវបានចាប់ចងហើយខ្ទប់មាត់មិនអោយស្រែកដាក់ក្នុងទូសម្លៀកបំពាក់ដែលនៅទីនោះពិតជាក្តៅខ្លាំងណាស់។ ហើយនៅពេលដែល Jacob ទៅមើលនាងហើយដឹងថានាងមិនទាន់ស្លាប់ Jacob​ Sullivan ក៏បានព្យាយាមសម្លាប់នាងរហូតដល់ដាច់ខ្យល់ស្លាប់។​ ៤ខែបន្ទាប់ពីសម្លាប់នាង​ពួកគេបានយកសាកសពនាងទៅបោះចោលនៅក្នុងទំនប់វារីអគ្គីសនីមួយ,​ ហើយសាកសពរបស់ Grace ត្រូវបានរកឃើញនៅពេលពីធីបុណ្យ Halloween ចាប់ផ្តើម។ ចំណែក​ឯ Sara Parker ត្រូវបានកាមេរ៉ានៅក្នុងហាងផ្គត់ផ្គង់ត្រាក់ទ័រចាប់បានពេលនាងចូលទិញធ្នូនិងដាវ២ដើម។

Jacob Sullivan ជនដៃដល់ជាមិត្តប្រុស

Jacob Sullivan បានបង្ហាញខ្លួនមុនពេលដែលចៅក្រមចោទប្រកាន់ពីបទមនុស្សឃាទ,​ការរំលោភសេពសន្ថវៈ,ការចាប់ជំរិត, និងបទល្មើសដែលពាក់ផ្សេងទៀត។ Jacob Sullivan ត្រូវបានចាប់ដាក់គុកដោយមិនអនុញ្ញាតអោយនៅក្រៅឃុំឡើយ។ មិនយូប៉ុន្មាន Sara Parker ក៏ត្រូវបានចាប់ខ្លួនដោយតុលាការចោទប្រកាន់ពីបទមនុស្សឃាត,ការចាប់ជំរិត,ការរារាំងលាក់បាំងដោយខុសច្បាប់, រួបមានឧបករណ៍សំរាប់ធ្វើឧក្រិដ្ឋកម្ម,ធ្វើអោយមានគ្រោះថ្នាក់ដល់សុខុមាលភាពកុមារនិងចោទទៅលើបទល្មើសជាច្រើនទៀត។ប៉ុន្តែសំណុំរឿងរបស់នាងគឺស្ថិតនៅក្នុងការរងចាំនៅឡើយ៕

ទស្សនា​វីដេអូ ៖