អេស៊ីបជាប្រទេសដ៏ចំណាស់មួយលើសកលលោក ហើយអរិយធម៌នៃប្រទេសនេះហាក់មានភាពល្បីល្បាញខ្លាំងមួយជាពិសេសទាក់ទងនិងប្រាសាទពីរ៉ាមីត ។ ហើយដោយសារតែក្នុងប្រាសាទនោះបានបន្សល់ទុកនូវគំនូរនិងចម្លាក់ជាច្រើនទើបក្រុមអ្នកស្រាវជ្រាវព្យាយាមស្វែងយល់ពីអត្ថន័យក៏ដូចជាអាថ៌កំបាំងដែលជាប់ពាក់ពន្ធ័ ក្នុងនោះសូម្បីតែនិមិត្តសញ្ញានៅលើរូបភាពក៏ជាចំណុចគួរអោយកត់សម្គាល់ផងដែរ ។ ហើយថ្ងៃនេះយើងខ្ញុំនិងលើកអត្ថន័យនៃនិមិត្តសញ្ញាមួយចំនួនដែលឧស្សាហ៍ឃើញមានលើគំនូរឬរូបចម្លាក់នានាដែលពាក់អរិយធម៌អេស៊ីបមកចែករំលែកប្រិយមិត្តអោយបានដឹងទាំងអស់គ្នា ។

1. Ankh

និមិត្តសញ្ញាមួយនេះគឺនិមិត្តសញ្ញាដ៏មានភាពល្បីល្បាញមួយអរ្យធម៌នៃប្រទេសអេស៊ីប វាត្រូវបានគេហៅថា Ankh ឬស្គាល់ថា Crux ansata ហើយអត្ថន័យនៃនិមិត្តសញ្ញាមានន័យថា « ជីវិត » ។ និមិត្តសញ្ញាមួយនេះគេឧស្សាហ៍ឃើញអាទិទេពជាច្រើនរបស់អេសីុបក្ដោបវានៅនិងដៃ ។

2. The Uraeus

Mask of Tutankhamun’s mummy featuring a uraeus, from the eighteenth dynasty. The cobra image of Wadjet with the vulture image of Nekhbet representing the unification of Lower and Upper Egypt

និមិត្តសញ្ញាដ៏មានភាពពេញនិយមមួយទៀតគឺ Uraeus ដែលវាជារចនាបទមួយដែលច្នៃជាទម្រង់សត្វ Cobra Egyptiant ងើយឡើងត្រង់ ។ Uraeus តំណាងអោយអធិបតេយ្យភាព រាជាធិបតេយ្យ អាទិទេពនិងសិទ្ធិអំណាចព្រះនៅសម័យអេសីុបបុរាណ ។

3. The Eye Of Horus

Horus ជាអាទិទេពមួយនៃប្រទេសអេស៊ីប ទ្រង់មានស្លាបហោះដូចជាឥន្ទ្រី ហើយភ្នែកស្ដាំទ្រង់អាចទាក់ទងគ្នាជាមួយអាទិទេពព្រះអាទិត្យបាន ។ ហើយអត្ថន័យនៃ Eye Of Horus គឺនិមិត្តសញ្ញានៃការការពារអំណាចនៃព្រះមហាក្សត្រនិងសុខភាពល្អ ។

4. The Sesen-Lots Flower

Sesen គឺជានិមិត្តសញ្ញានៃជីវិត ការបង្កើតថ្មី ការកកើតនិងព្រះអាទិត្យ ។ និមិត្តសញ្ញានេះត្រូវគេជឿថាបង្កើតឡើងក្នុងរាជវង្សដើមដំបូង ។ Sesen ត្រូវគេតំណាងដោយរូបផ្កាឈូកដែលគេឧស្សាហ៍ឃើញនៅក្នុងសិល្បៈជាច្រើននៃអរ្យធម៌អេសីុប ។

5. The Scarab

The Scarab មានទម្រង់ជាសត្វអណ្ដើកកញ្ចែ និមិត្តសញ្ញានេះត្រូវបានគេតំណាងអោយភាពជាអាទិទេពនៃ Khepri ដែលជាអាទិទេពព្រះអាទិត្យនាពេលព្រឹក ។ យ៉ាងណាគេឧស្សាហ៍ឃើញនិមិត្តសញ្ញានេះប្រើនៅលើគ្រឿងអលង្កាក៏ដូចជានៅលើត្រានាសម័យដើម

6. The Djed

Djed មានទម្រង់ជាសរសរ វាត្រូវបានចាត់ទុកជានិមិត្តរូបដ៏ចំណាស់មួយនៃវប្បធម៌នៃអេសីុបបុរាណ វាជានិមិត្តសញ្ញានៃស្ថេរភាព ហើយគេឧស្សាហ៍ឃើញវាបង្ហាញខ្លួននូវរូបភាពដែលមាន God Ptah និង Osiris ។

Loading...
SHARE