មាននារីស្រស់ស្អាតម្នាក់បានវង្វេងផ្លូវគាត់ក៏បានផ្ញើរសារទៅបុរស៣នាក់

បុរស់ទី១ : បានតបសារថា “ ប្រយ័ត្នប្រយែងខ្លួនផងណា”

បុរស់ទី២ : បានតបសារថា ត្រូវការឲ្យខ្ញុំទៅទទួលអ្នកមកវិញទេ? សាររបស់បុរសទី២ បានធ្វើអោយនាងកក់ក្តៅក្នុងចិត្តយ៉ាងខ្លាំង។

ចំនែកបុរសទី៣ មិនបានតបសាររបស់នាងយ៉ាងយូរ

រូបតំណាង

នៅពេលដែលកំពុងអស់សង្ឃឹមយ៉ាងខ្លាំងនោះនាងក៏បានទទួលសារពីបុរសទី៣ដែលមានតែប៉ុន្មានអក្សរប៉ុណ្ណោះ អក្សរនោះសសេរថា “ សូមបែរមកក្រោយមក ខ្ញុំឈរនៅខាងក្រោយអូនទេ😢”

👉រឿងនេះចងបញ្ជាក់ថា ទោះបីមនុស្សមួយចំនួនគេមិនសូវចេះនិយាយច្រើន ប៉ុន្តែពួកគេតែងតែអនុវត្តនូវទង្វើជាក់ស្តែងដើម្បីបញ្ជាក់ពីការពិត។

នៅក្នុងឆាកជីវិតរបស់មនុស្ស មិនគិតតែនៅក្នុងរឿងស្នេហា រឺក៏មិត្តភាពគេត្រូវការមនុស្សដែលហ៊ានធ្វើពិតៗមិនមែនគ្រាន់តែនិយាយនោះទេ។ក៏ដូចជាមនុស្សមួយចំនួនដែលមិនសូវចេះនិយាយ តែធ្វើច្រើនជាងនិយាយ ធ្វើចេញពីដួងចិត្តពិត មិនមែនជាការបន្លំភ្នែក។

ដកស្រង់ពី ប្រលោមលោកចិន