Authumn De Forest គឺជាឈ្មោះ​ក្មេង​ស្រី​ដ៏មានប្រជាប្រិយដែលមនុស្សជាច្រើនបានស្គាល់។ បើ​ទោះ​បី​ស្ថិត​ក្នុង​វ័យ​ក្មេងស្រី​ម្នាក់​នេះ​បាន​ធ្វើ​ឲ្យ​​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ទទួល​ស្គាល់​ថា​ជា​វិចិត្រករ​ដ៏​អស្ចារ្យ។

សព្វថ្ងៃនេះនាង Authumn De Forest ត្រូវបានគេប្រៀបទៅនិងក្រុម Art World Giants (ក្រុម​វិចិត្រករ​ល្បីៗ) ដែលមានឈ្មោះល្បីដូចជា៖​ ក្រុម​ Andy Warhol,ក្រុម Jackson Pollock,និងក្រុម Pablo Picasso។ នាងបានធ្វើការនៅគ្រប់កន្លែងតាំងពិព័ណនៅជុំវិញពិភពលោកហើយនាងពិតជាចូលចិត្តកាងារនេះខ្លាំងណាស់។

សូមក្រលេកមកមើលរូបភាពពីការចាប់ផ្តើមការងារដំបូងរបស់នាងនិងបច្ច្បុបន្ន

នាងចាប់ផ្តើមគូរូបជាលើកដំបូងនៅពេលនាងមានអាយុ៥ឆ្នាំ
នាងបានដើរទៅក្នុងស្ទូឌីយូហើយនាងបានដឹងថានោះគឺជាអ្វីដែលនាងត្រូវការ។

នៅពេលនាងមានអាយុ១៥ឆ្នាំនាងបានធ្វើការបង្ហាញគំនូររបស់នាងរួមជាមួយនិងសិល្បករសហសម័យនិងសីល្បករសម័យទំនើបជាច្រើនមកពីជុំវិញពីភពលោក។

លោកវិជ្ជបណ្ឌិត Joanne Ruthsatz បានលើកឡើងថាអ្វីដែលអស្ចារ្យ​នោះគឺសមត្ថភាពនៃការស្រាវជ្រាវរបស់នាងហើយលោកក៏បានដាក់ឈ្មោះអោយនាងមួយទៀតថា Advanced Child Prodigy។

មូលហេតុដែលធ្វើអោយនាងនៅតែបន្តការងារនោះគឺ

បន្ទាប់ពីនាងលក់គំនូរដំបូងរបស់នាងបាន១០០០ដុល្លារនាងបានសំរេចចិត្តថាពេលវេលារបស់នាងនិង​លុយរបស់នាងគឺសំរាប់ធ្វើការងារសប្បុរសធម៌,មួយចំនួនទៀតគឺសំរាប់អង្កការលំនៅឋានមនុស្សជាតិហើយនិងសំរាប់បរិចាគទៅកាកបាទក្រហម។

ខ្ញុំដឹងថាអ្នកទាំងអស់គ្នាកំពុងគិតអ្វីប៉ុន្តែវាពិតជាមិនគួអោយខ្លាចនោះទេ

នាងត្រូវបានបំពាក់មេដៃកិត្តិយសនៅឆ្នាំ២០១៥ដោយ Pope​នៃអង្កការ International Giuseppe Sciocca Award ទៅលើស្នាដៃសីល្បៈរបស់នាងនិងវប្បធ៌ម។


ប្រែ​សម្រួល ៖ លីហួ
ប្រភព ៖ Diply